PHNOM PENH CAPITAL CITY សៀវភៅដំបូងគេបំផុតបង្ហាញពីការធ្វើដំណើររបស់កម្ពុជាឆ្ពោះទៅបម្លាស់ទីថ្មីសម្រាប់ទីក្រុង
សៀវភៅ PHNOM PENH CAPITAL CITY ដែលជាសៀវភៅដំបូងគេបំផុតបង្ហាញពីការធ្វើដំណើររបស់កម្ពុជាឆ្ពោះទៅបម្លាស់ទីថ្មីសម្រាប់ទីក្រុងត្រូវបានដាក់បង្ហាញជាផ្លូវការនៅថ្ងៃពុធ នេះ ដែលសៀវភៅនេះ ត្រូវបានឧបត្ថម្ភការសម្ពោធបោះពុម្ពផ្សាយដោយស្ថានទូតអាល្លឺម៉ងប្រចាំនៅកម្ពុជា និងក្រុមហ៊ុន Audi Cambodia។
លោក Laurent Genet ប្រធានក្រុមហ៊ុននាំចូលផ្លូវការនៃ Audi Cambodia មានប្រសាសន៍ថា ៖«វិធីសាស្ត្ររបស់បណ្ឌិត Michael Waibel ចាប់ពីការរចនារហូតដល់ការបោះពុម្ពផ្សាយសៀវភៅ PHNOM PENH CAPITAL CITY បង្ហាញអំពីអត្ថន័យប្រកបដោយវិជ្ជាជីវៈរបស់គាត់អំពីជីវិតរស់នៅក្នុងទីក្រុង ដែលរួមផ្សំយ៉ាងល្អជាមួយនឹងចក្ខុវិស័យពិតប្រាកដ និងសមានចិត្តខ្លាំងក្លាជាមួយនឹងទីក្រុងដែលកំពុងលេចឡើងថ្មីពិតប្រាកដរបស់កម្ពុជា»។
[caption id="attachment_34865" align="aligncenter" width="670"] លោក Laurent Genet ប្រធានក្រុមហ៊ុននាំចូលផ្លូវការនៃ Audi Cambodia[/caption]
លោក មានប្រសាសន៍បន្តទៀតថា ការស្រមើស្រមៃឡើងវិញអំពីទីក្រុងដែលមានផ្លូវប្រកបដោយនិរន្តរភាព អាចចេញចូលបាន មានសមធម៌ និងគួរឲ្យរីករាយក្នុងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត គឺការស្រមើស្រមៃឡើងវិញអំពីការបម្លាស់ទីនៃទីក្រុង។ ភ្នំពេញ ដែលជាកន្លែងប្រមូលផ្តុំធំបំផុតនៃទីក្រុង និងជារាជធានីនៃប្រទេសកម្ពុជា កំពុងតែពង្រឹងឡើងវិញជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រ។ រាជធានីដ៏រស់រវើកកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័សធៀបនឹងមជ្ឈដ្ឋាននៃសកលភាវូបនីយកម្ម ប៉ុន្តែបានអភិរក្សលក្ខណៈជនបទស្ទើរតែទាំងស្រុងនៅក្នុងវិថីតូចៗជាច្រើនរបស់ខ្លួន។ សម្រាប់ប្រជាជនជាច្រើន រាជធានីគឺជាកន្លែងនៃក្តីសង្ឃឹមសម្រាប់អនាគតកាន់តែប្រសើរ។
[caption id="attachment_34866" align="aligncenter" width="670"] លោក Antoine Jeanson នាយកប្រតិបត្តិការនៃ Audi Cambodia[/caption]
លោក Antoine Jeanson នាយកប្រតិបត្តិការនៃ Audi Cambodia បានលើកឡើងថា ៖«សម្រាប់ Audi នៅទូទាំងពិភពលោក ទីក្រុងនានាកំពុងរីកចម្រើនយ៉ាងឆាប់រហ័សខ្លាំង ហើយការបោះពុម្ពផ្សាយ PHNOM PENH CAPITAL CITY គឺជាសក្ខីភាពដ៏ប្រត្យក្សនៃនិន្នាការនេះដែលកំពុងលេចឡើងនៅក្នុងប្រទេសកម្ពុជា»។
[caption id="attachment_34864" align="aligncenter" width="670"] លោកបណ្ឌិត Michael Waibel អ្នកនិពន្ធសៀវភៅ PHNOM PENH CAPITAL CITY[/caption]
បណ្ឌិត Michael Waibel អ្នកនិពន្ធសៀវភៅ PHNOM PENH CAPITAL CITY បានរៀបរាប់ដូច្នេះថា ៖«ច្បាស់ណាស់ ភ្នំពេញស្ថិតនៅជួរមុខក្នុងការដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា”។ នេះមិនមែនជាសៀវភៅដំបូងរបស់លោកនោះទេ ពោលគឺលោកធ្លាប់បានសរសេរសៀវភៅដែលបង្ហាញពីទិដ្ឋភាពនៅទីក្រុងបីនៅវៀតណាម គឺដាណាំង ហាណូយ និងហូជីមិញ ហើយលោកគ្រោងសរសេរសៀវភៅមួយទៀតអំពីទីក្រុងយ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា។
[caption id="attachment_34853" align="aligncenter" width="670"] សៀវភៅ PHNOM PENH CAPITAL CITY[/caption]
សូមបញ្ជាក់ថា សៀវភៅ PHNOM PENH CAPITAL CITY ត្រូវបានបោះពុម្ពផ្សាយជាទំហំធំនៅក្នុងទម្រង់ជាសៀវភៅសិល្បៈ គឺផ្អែកលើការងារផ្នែកបណ្ឌិតសភា និងមានរូបថតជាច្រើនដែលបង្ហាញអំពីទិដ្ឋភាពថ្មីៗទាំងស្រុង រួមទាំងរូបថតដែលថតដោយដ្រូន។ សៀវភៅនេះមាន ២០០ទំព័រ និងចែកចេញជា ៥ជំពូក។
Audi Cambodia និងស្ថានទូតអាល្លឺម៉ង់ជាអ្នកឧបត្ថម្ភគំនិតផ្តួចផ្តើមនេះដើម្បីស្រាវជ្រាវរកទីក្រុងធំៗនាពេលអនាគតដែលមាននិរន្តរភាព៕