ហេតុផលដែលអ្នកគួរបង្រៀនក្មេងៗថា «ការកុហក» គឺជារឿងអាក្រក់
ការកុហក គឺជារឿងដែលក្មេងតូចៗ និងក្មេងជំទង់ច្រើនធ្វើចំពោះឪពុកម្ដាយរបស់គេ។ ពេលខ្លះ ពួកគេកុហកដោយសារតែចង់ជៀសវាងបញ្ហា ឬសម្ពាធពីឪពុកម្ដាយ។ ប៉ុន្តែ វាពិតជាសារៈសំខាន់ដែលយើងបង្រៀនក្មេងឲ្យយល់ដឹងពីភាពសំខាន់នៃភាពស្មោះត្រង់។ ខាងក្រោមនេះវិធីដែលអ្នកអាចប្រើប្រាស់ពេលនិយាយជាមួយក្មេងៗអំពីការកុហកបាន៖
១) កុហកធ្វើឲ្យបាត់បង់ទំនុកចិត្ត៖ ទំនុកចិត្តគឺជារឿងសំខាន់ណាស់។ ឪពុកម្ដាយត្រូវធ្វើជាគំរូប្រសិនជាពួកគាត់ចង់ឲ្យកូនមានភាពស្មោះត្រង់ដូចគ្នា។ អ្នកត្រូវបង្ហាញថា ទោះបីជាការកុហកនោះតូចយ៉ាងណាក្តី ប្រសិនជាកុហកហើយ ជំនឿទុកចិត្តនោះនឹងបាត់បង់ជាមិនខាន។
២) មនុស្សដែលអាចទុកចិត្តបាន៖ អ្នកត្រូវបង្រៀនកូនរបស់អ្នកឲ្យយល់ពីសារៈសំខាន់នៃភាពស្មោះត្រង់ ពីព្រោះថាមនុស្សនឹងចាប់ផ្តើមទុកចិត្តនូវអ្វីដែលកូនរបស់អ្នកនិយាយឬធ្វើ។ មនុស្សដែលទទួលបានការទុកចិត្តនឹងជោគជ័យក្នុងជីវិតដោយសារតែមេឬមនុស្សដទៃហ៊ានប្រគល់កិច្ចការសំខាន់ៗឱ្យធ្វើ។
៣) កុហកមិនដែលជារឿងល្អនោះទេ៖ ក្មេងៗជាច្រើនគិតជាការកុហកនឹងជួយឲ្យពួកគេគេចចេញពីបញ្ហា។ ដូច្នេះហើយ អ្នកត្រូវរំលឹកកូនរបស់អ្នកនូវលទ្ធផលប្រសិនជាពួកគេត្រូវចាប់បានពីការកុហក។
៤) មិនអាចមានមិត្តភាពល្អបាន៖ ក្មេងៗជាច្រើនចូលចិត្តកុហកអ្វីដែលហួសពីការពិតដើម្បីមើលទៅឡូយឆាយនៅមុខមិត្តភ័ក្ដិ។អ្នកគួរតែប្រាប់គេថា ការពិតទៅពួកគេពុំចាំបាច់ធ្វើអីចឹងទេព្រោះថាបើពួកគេត្រូវបានគេចាប់បាន ពួកគេនឹងបាត់បង់មិត្តនិងទំនុកចិត្តពីមនុស្សដទៃ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.verywell.com