ប្រទេស ១៤ដែលមានសុទិដ្ឋិនិយមបំផុតអំពីសេដ្ឋកិច្ចអនាគត
ជាការពិតក្នុងនាមជាឪពុកម្ដាយ ចង់ឱ្យកូនៗរស់នៅក្នុងពិភពមួយដ៏ល្អប្រសើរនាពេលអនាគត។ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសាកលដែលមានកំណើនយឺត ធ្វើឱ្យប្រជាជននៅក្នុងពិភពលោកមានភាពមិនប្រាកដប្រជាថា សេដ្ឋកិច្ចនាពេលអនាគតនឹងផ្ដល់នូវមូលដ្ឋានដ៏រឹងមាំនិងប្រសើរសម្រាប់អ្នកជំនាន់ក្រោយនោះទេ។
ក្រុមហ៊ុនផ្ដល់សេវាប្រឹក្សាយោបល់អន្តរជាតិមួយឈ្មោះ Brunswick ទើបតែបានបញ្ចេញលទ្ធផលនៃការធ្វើការស្ទង់មតិសកលមួយនៅប្រទេសចំនួន ២៦ លើទំហំ sample (sample population) ប្រមាណជាង ៤ម៉ឺននាក់។ ការស្ទង់មតិរួមបញ្ចូលនូវប្រធានបទជាច្រើនដូចជា ការធ្វើសាកលភាវូបនីយកម្ម និងស្វ័យប្រវត្តិកម្មជាដើម។ សំណួរមួយដែលក្រុមហ៊ុនបានសួរនៅក្នុងការស្ទង់មតិនោះគឺ ៖«នៅពេលដែលក្មេងៗនាពេលបច្ចុប្បន្នមានអាយុស្មើលោកអ្នក តើស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេយ៉ាងម៉េចបើធៀបទៅនឹងស្ថានភាពរបស់អ្នកបច្ចុប្បន្ន? អ្នកគិតថា ប្រសើរឡើង អន់ជាងមុន ឬក៏គ្មានអ្វីប្រែប្រួល?»
ខាងក្រោម គឺជាប្រទេសចំនួន ១៤ ដែលមានសុទិដ្ឋិនិយមបំផុតចំពោះអនាគតផ្អែកតាមកម្រិតនៃសុទិដ្ឋិនិយមសុទ្ធ (net optimistic)៖
១) ចិន
២) ឥណ្ឌា
៣) អារ៉ាប់រួម
៤) ឥណ្ឌូណេស៊ី
៥) ថៃ
៦) ប្រេស៊ីល
៧) ហុងកុង
៨) សិង្ហបុរី
៩) ហ្វាំងឡង់ដ៍
១០) ដាណឺម៉ាក
១១) ប៉ូឡូញ
១២) មិស៊ីកូ
១៣) សហរដ្ឋអាមេរិក
១៤) អាហ្វ្រិចខាងត្បូង