​កុំ​ភ្លេច​ណា៎! «វេទិកា​ឥទ្ធិពល​យុវជន» ថ្ងៃ​អាទិត្យ​នេះ​ហើយ!​



សួស្ដី​អ្នក​ទាំងអស់គ្នា​!!!​ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​នៅក្នុង​ពិភពលោក​យើង​បច្ចុប្បន្នកំពុង​ជួបប្រទះ​នឹង​បញ្ហា​អ្វីខ្លះ​? ហើយ​តើ​អ្នក​ទាំងអស់គ្នា អាច​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ​ដោយ​របៀប​ណា​? តើ​ស្ថាប័ន​ណាខ្លះ​ដែល​កំពុង​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ​? តើ​អ្នក​ចង់ឃើញ​បញ្ហា​ទាំងអស់នោះ​ត្រូវបាន​ដោះស្រាយ​ដែររឺទេ​? តើ​អ្នក​ចង់ឃើញ​ភាពប្រសើរ ឡើង​របស់​ពិភពលោក​ក្នុង​ឆ្នាំ ២០៣០ នេះដែរ​រឺទេ​? ហើយ​ចុះ​អង្គការសហប្រជាជាតិ​ដែល​ហៅ​កាត់​ថា UN នោះ​ជា​នរណា​? ​សំណួរ​ទាំងអស់នេះ​នឹងត្រូវ​បាន​ឆ្លើយ​យ៉ាង​ក្បោះក្បាយ​នៅក្នុង​កម្ម​វី​ធី​ឥទ្ធិពល​យុវជន​ដែល​រៀបចំឡើង​ដោយ​សមាគមនិស្សិត​វិទ្យាសាស្ដ្រ​សេ​ដ្ធ​កិច្ច និង​ពាណិជ្ជ​សាស្ដ្រ​អន្តរជាតិ​កម្ពុជា​ដែល​ហៅ​កាត់​ថា AIESEC Cambodia។​ ​វេទិកា​ឥទ្ធិពល​យុវជន​គឺជា​វេទិកា​មួយ​ដែល​ធ្វើ​ឡើងជា​លក្ខណៈ​សកល ក្នុង​គោលបំណង​ប្រមូលផ្ដុំ​នូវ អ្នកដឹកនាំ វ័យក្មេង អ្នកជំនួញ រាជរដ្ធាភិបាល អង្គការ​ក្រៅរ​ដ្ធា​ភិ​បាល​ដើម្បី​បញ្ចេញមតិ និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​ទៅវិញ ទៅមក​ក្នុងទិសដៅ​រួមមួយ​គឺ ការសម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដែល​ហៅ​កាត់​ថា SDGs របស់​អង្គការសហប្រជាជាតិ​(UN) ។​ ​ វេទិកា​ឥទ្ធិពល​យុវជន​នឹងត្រូវ ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី ១៩ ខែ មីនា ឆ្នាំ​២០១៧​ខាង​មុង​នេះ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ហៅ​កាត់​ថា​សាលា​តិច​ណូ ដោយ​ភ្ជាប់​ជាមួយ​ចំណុច​សំខាន់ៗ​ចំនួន​៣ ធំៗ​ដែលមាន​ដូចជា ការ​ថ្លែង​សន្ទរកថា​ពី​សំណាក់​វា​គ្និ​ន​ដែល​មកពី​ស្ថាប័ន​ធំៗ​ចំនួន​៧​រូប ដែល​ទាក់ទង​ទៅនឹង​ទិសដៅ​ទី​៨ និង​ទី​១២​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ការចូល​រូ​ម​នៅក្នុង​សិក្ខាសាលា​ចំនួន​២៤ ដែល​រួមមាន​២៤​ប្រធានបទ​ខុសៗ​គ្នា​ទាក់ទង​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ចំណុច​ចុងក្រោយ​គឺ តម្រូវអោយ​អ្នកចូលរួម​បញ្ចេញមតិ ផ្ទាល់ខ្លួន​ទៅកាន់​បញ្ហា​ពិភពលោក​ទាំង​១៧​គោលដៅ និង​រៀបចំ​គម្រោង​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ​ផងដែរ​។​ ​ចង់ដឹង​ទេ​ថា​តើ​អ្នកណា​នឹងចូលរួម​ក្នុង​វេទិកា​ឥទ្ធិពល​យុវជន​នេះ​ខ្លះ​? តោះ​មក​មើល​ទាំងអស់គ្នា​ថា​តើ​ពួកគាត់​ជា នរណាៈKeynote Speaker (​វាគ្មិន​ថ្លែង​សន្ទរកថា​) ១. Ms. Claire Van Dae Vaeran (UN Resident Coordinator) ២. Mr. Jan Hansen (ADB, Senior Economist) ៣. Mr. Perkins (Smart Axiata, CDO) ៤. Ms. Keo Mom (CWEA, President) ៥. Mr. Sotharith Kuch (Bayer, Head of Medical Affairs) ៦. Mr. Charles Esterhoy (Kerry Worlbridge Special Economic Zone, COO) ៧. Mr. Fredy Ong (Unilever, Country Director) Workshop Speakers (​វាគ្មិន​សិក្ខាសាលា​) -​ ​Berroca, SCG, Springboard4Cambodia, EZECOM, UNDP, ILO, UNIDO, UN-OHCHR, UN Women, UNFPA, UNV, JCI, Unilever, Yinkok Food Corp., Sabay, PUC, Sophiya Corporation, YEAC, Impact Hub, MLab, SCGFE, WEG, Bookmebus. Artist (​សិល្បករ​មកពី I am Original) -​ ​Adda ម្ចាស់​បទ “​ពីរ​នាក់​បាន​ហើយ​” -​ ​Sai ម្ចាស់​បទ “​ងប់​ង​ល់​” -​ ​Sophia Kao ម្ចាស់​បទ “Hell” -​ ​P-sand ម្ចាស់​បទ “​ទេវតា​” Emcees (​ពិធីករ​) -​ ​បង DJ Nana ( The host of the DJ Nana TV) រួមជាមួយ​និង​បង Bill (The Event Manager of Ignite Phnom Penh) ​លើសពីនេះទៅទៀត​នោះ​កម្មវិធី​វេទិកា​ឥទ្ធិពល​យុវជន​ក៏ត្រូវ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ខាង ក្រ​សូង​អប់រំ យុវជន និង​កីឡា ផងដែរ ។​ ​តើ​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​អ្វីខ្លះ​ពី​វេទិកា​មួយ​នេះ​? ១. អ្នក​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​នៅក្នុង​សង្គម​របស់​អ្នក​ផ្ទាល់​ ២. អ្នកនឹង​មាន​ឪ​កាស​ភ្ជាប់​ទំនាកទំនង​ជាមួយ​ម​នុស្ស​ថ្មីៗ​ជាច្រើន​ ៣. អ្នកនឹង​ទទួលបាន​នូវ​ការកំសាន្ដ​ផ្សេងៗ​ ៤. អ្នក​អាច​បរិភោគ​អាហារ​ថ្ងៃត្រង់​ដ៏​ឈ្ងុយឆ្ងាញ់​ ៥. អ្នកនឹង​មាន​ឪ​កាស​ចាប់​រង្វាន់​លេង​សប្បាយ​ ៦. អ្នកនឹង​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ ៧. វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការចូលរួម​ដែល​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ​(UN) តម្លៃ​សំបុត្រ​ចូលរួម​គឺ 5$=២០០០០៛ ហើយ​អ្នក​អាចទាក់ទង​ទិញ​សំបុត្រ​បាន​តាមរយៈ Facebook Page: YouthSpeak Cambodia រឺ​តាម​លេខ​ទូរស័ព្ទ​: ០៦៩ ៨៧ ៥៧ ១១/ ០៨៦ ៥៥ ៥០ ១១ ។​ ការចំណាយ​ថវិកា​របស់​អ្នក​អាច​ផ្ដល់អោយ​អ្នក​នៅ​អត្ថប្រយោជន៍​ជាច្រើន​ជាពិសេស​គឺ​សហគមន៍​របស់​អ្នក​តែម្ដង​។ ក្នុងនាម​អ្នកជា​យុវជន​តើ​អ្នក​គួរតែ​ធ្វើ​អ្វី​ដើម្បី​ជា​ប្រយោជន៍​របស់​សហគមន៍​អ្នក​? ចូលរួម​កម្ម​វិធិ​ឥទ្ធិពល​យុវជន​នៅពេល​ខាងមុខនេះ​នៅ​សាលា​តិច​ណូ​ទាំងអស់គ្នា​ណា​!។​ ​
X
5s