ទម្លាប់​ការងារ​អាក្រក់​ទាំង ​៤​យ៉ាង​ដែល​អ្នក​ត្រូវ​​ឈប់​ជា​បន្ទាន់​! ​​



តើ​អ្នក​ធ្វើ​ការ​យូរ​ហើយ ​ឬ​នៅ? ​​វា​តែង​តែ​​មាន​ចំណុច​ល្អ​និង​ចំណុច​អាក្រក់​នៃ​ការ​បំពេញ​ការងារ​របស់​អ្នក​មែន​ទេ? ​ក្រោយ​ពី​ធ្វើ​ការ​​​​​ច្រើន​ខែ​ច្រើន​ឆ្នាំ​​នៅ​កន្លែង​ការងារ​ណា​មួយ អ្នក​មាន​អារម្មណ៍​ថា​ ស្រួល​។ ដោយ​សារ​តែ​អារម្មណ៍​ស្រួល​មួយ​នេះ​ហើយ មនុស្ស​ជា​ច្រើន​​ចាប់​ផ្តើម​មាន​ទម្លាប់​អាក្រក់​ទៅ​វិញ។ ខាង​ក្រោម​នេះ ​ជាទម្លាប់​ការងារ​អាក្រក់​ទាំង​៤​យ៉ាង​ដែល​អ្នក​ត្រូវ​​ឈប់​ជា​បន្ទាន់៖

១) មក​ធ្វើការ​យឺត៖ ​ទោះ​បី​ជា​អ្នក​មិន​មាន​ទម្លាប់​ងើប​​ពី​ព្រលឹម​ក៏​ដោយ អ្នក​ត្រូវ​តែ​ងើប​​ឲ្យ​លឿន​ប្រសិន​ជា​អ្នក​នៅ​ចង់​បាន​ការងារ​មួយ​នេះ។ ការ​មក​យឹត​ជា​ញឹកញាប់​​បង្ហាញ​ពី​ភាព​គ្មាន​វិន័យ​ក្នុង​ខ្លួន គ្មាន​ទំនួល​ខុស​ត្រូវ​និង​មិន​គោរព​ដល់​មេ​របស់​អ្នក។ ប្រសិន​ជា​អ្នក​មាន​បញ្ហា​ពិត​ជា​មិន​អាច​មក​លឿន​បាន អ្នក​ត្រូវ​ពិគ្រោះ​ជា​មួយ​មេ​របស់​អ្នក​អំពី​ម៉ោង​ធ្វើការ​ម្តង​ទៀត។ រឿង​មួយ​ទៀត​​ មិន​មែន​ពេល​ចូល​ធ្វើ​ការងារ​ដំបូង​មក​លឿន​ទាន់​ពេល​រហូត​​តែ​ដល់​ពេល​បាន​ធ្វើ​ការ​មួយ​រយៈ​មក​បែរ​ជា​ផ្លាស់ប្ដូរមក​យឿត​វិញ នោះ​អ្នក​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ជា​បន្ទាន់។

២) ស្លៀកពាក់​មិន​​សមរម្យ៖ អ្នក​គួរ​តែ​ស្លៀក​ពាក់​ឲ្យ​មាន​សមរម្យ​នៅ​កន្លែង​ធ្វើ​ការ។ ​វា​គ្មាន​លេស​អ្វី ទាំង​អស់​ក្នុង​ការ​​ស្លៀកពាក់​​មិន​​សមរម្យ​នៅ​ក្រុមហ៊ុន។ ការ​ស្លៀកពាក់​របស់​អ្នក​នឹង​បង្ហាញ​​ថា​អ្នក​​យក​ចិត្ត​ទុក​ដាក់​នឹង​ការងារ​​ដល់​កម្រិត​ណា។

៣) ​បដិសេធ​មិន​ធ្វើ​ការ​ជា​មួយ​អ្នក​ដទៃ៖ ទោះ​បីជា​អ្នក​មិន​ពេញ​នឹង​មិត្ត​រួម​ការងារ​ក៏​ដោយ តែ​អ្នក​ត្រូវ​តែ​សហការ​គ្នា​ឲ្យ​បាន​ល្អ។ ការ​មិន​សហការ​ជា​មួយ​​មិត្ត​រួម​ការ​ងារ​គឺ​អ្នក​កំពុង​តែ​សម្លាប់​ការងារ​ខ្លួន​ឯង។

៤) សម្រាក​ច្រើន​ពេក៖ វា​មិន​ជា​បញ្ហា​អ្វី​ទេ​ក្នុង​ការ​សម្រាក​ឬ​ដើរ​ចេញ​ពី​តុ​ការងារ​មួយ​ភ្លែត​ពី​ព្រោះ​ថា​វា​អាច​បង្កើន​ផលិតភាព​ក្នុង​ការងារ។ ប៉ុន្តែ អ្នក​ក៏​មិន​គួរ​សម្រាក​ច្រើន​ពេក​ផង​ដែរ។ អ្នក​គួរ​តែ​ពង្រឹង​វិន័យ​របស់​អ្នក​ឡើង​វិញ៕

ប្រែ​សម្រួល៖ អ៊ឹង មុយយូ

ប្រភព៖ www.lifehack.org

X
5s