វិធី​ ៤​យ៉ាង​​ដើម្បី​​​រៀន​មុខវិជ្ជា ​​ជីវវិទ្យា​​ឱ្យ​ឆាប់​ចេះ!!!​



មុខវិជ្ជា​ជីវវិទ្យា​នេះ គឺ​ជា​មុខវិជ្ជា​ពិបាក​មួយ​ក្នុង​​ចំណោម​មុខវិជ្ជា​វិទ្យាសាស្ត្រ​ទាំង​អស់​។ តែ​បើ​អ្នក ខិត​ខំ​ប្រឹង​រៀន​ឲ្យ​បាន​ត្រឹមត្រូវ អ្នក​នឹង​​កាន់​តែ​ដឹង​ថា វា​ជា​មុខវិជ្ជា​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​មួយ​។

១) ប្រើប្រាស់​ពេលវេលា​ក្នុង​ថ្នាក់​ឲ្យ​មាន​ប្រយោជន៍​៖ ចង់​រៀន​មុខវិជ្ជា​នេះ​ឲ្យ​ពូកែ​ អ្នក​ត្រូវ​សង្វាត​ សួរ​នាំ​គ្រូ​របស់​អ្នក​​ឲ្យ​បាន​យល់​ព្រោះ​ថា​ អ្នក​នឹង​មិន​យល់​ពី​ពាក្យ​បច្ចេកទេស​របស់​ជីវៈ​ឡើយ ។ ដូចនេះ​ ត្រូវ​ដាក់​ចិត្ត​ដាក់​កាយ​ខំ​រៀន​ដោយ​ខ្លួន​ឯង​សិន​។

២) កត់​ចំណាំ​ពាក្យ​បច្ចេកទេស​ ឬ​រូប​មន្ត​ ឲ្យ​ពេញ​សៀវភៅ​អ្នក​៖ គ្រូ​របស់​អ្នក​នឹង​ភ្ញាក់​ផ្អើល កាល​ណា​អ្នក​ចេះ​​ពាក្យ​គន្លឹះ និង​អាច​រៀបរាប់​ពាក្យ​ទាំង​នោះ​បាន​។ នេះ​បើ​អ្នក​ជា​សិស្ស​​ដែល​តែង​តែ កត់ត្រា​ទុក​រាល់​ពាក្យ​ដែល​គ្រូ​និយាយ អ្នក នឹង​ប្លែក​ខ្លួន​ឯង ថា​ហេតុអ្វី​អ្នក​ចេះ​ដល់​ម្ល៉ឹង​។

៣) អាន​សៀវភៅ​ពុម្ព​ផង​៖ នេះ​បើ​អ្នក​ស្ដាប់​តែ​គ្រូ អ្នក​អាច​ស្ដាប់​មិន​សូវ​បាន​ច្រើន តែ​បើ​អ្នក​រៀន​អាន​​បន្ថែម​ទៀត​ក្នុង​សៀវភៅ​ពុម្ព ​ អ្នក​នឹង​កាន់​តែ​ពង្រីក​ចំណេះ​ដឹង​ខ្លួន​ឯង​។ ក្នុង​សៀវភៅ​ពុម្ព​នោះ នឹង​មាន ​ ជា​លំហាត់​ជា​ច្រើន​សម្រាប់​អ្នក​ធ្វើ ដូច​នេះ​អ្នក​អាច​អាន​ផង​ រៀន​ធ្វើ​លំហាត់​ផង​ បាន​ក្នុង​ពេល​តែ​មួយ​។

៤) ​​ សូត្រ​មេរៀន​ខ្លះ​ៗ​ដែរ​៖ អ្នក​មិន​អាច​​ចាំ​អស់​ទេ តែ​បើ​សូត្រ​បន្ថែម​ខ្លះ​​ៗ ទៀត​ អ្នក​នឹង​កាន់​តែ​Perfect ​ខ្លាំង​ជាមួយ​នឹង​មេរៀន​ជីវវិទ្យា​នេះ​។ មេរៀន​នេះ​ គឺ​មាន​លេខ ដែល​អ្នក​ត្រូវ​​សូត្រ​ឲ្យ​ចាំ ម៉្យាង​ទៀត លំហាត់​ក៏​ដោយ​ក៏​ទាមទារ​ឲ្យ​អ្នក​ចាំ​លេខ​មួយ​ចំនួន ដើម្បី​គណនា​លំហាត់​ត្រឹម​ត្រូវ​ដែរ៕

​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ owlcation

X
5s