សាកល្បងធ្វើបែបនេះ ដើម្បីទួលបានស្នេហាមួយយូរអង្វែងដូចគេដូចឯង!
មានដែលសួរខ្លួនឯងទេ ថា ហេតុអ្វីស្នេហាគេបានគង់វង្សរាប់ដល់រាប់ឆ្នាំ តែស្នេហាឯងវិញបានយ៉ាងយូរត្រឹមតែ៣ខែទៅវិញ។ តើអ្នកមិនគិតចង់មានស្នេហ៍យូរដូចគេទេឬ? នេះជាអ្វីដែលអ្នកធ្វើតាម៖
១) រស់នៅដោយចេះស្រុះស្រួលគ្នា៖ ស្នេហាតែងមានការភាន់ច្រឡំគ្នា ខឹងគ្នា ជារឿងធម្មតា។ តែបើមនុស្សម្នាក់ៗ មិនចេះលួង និងសម្របសម្រួលគ្នាឲ្យល្អ ទេ ស្នេហាបន្តមិនបានយូរឡើយ។
២) ចេះនិយាយទាក់ទងគ្នា៖ ការនិយាយទាក់ទងគ្នា គឺជាវិធីមួយបង្ហាញថាអ្នកចង់បានអ្វី និងបង្កើន ចំណងមិត្តភាពឲ្យកាន់តែជិតស្និទ្ធ។
៣) កុំចេះតែលាក់បាំងគ្នា៖ លាក់បាំងគ្នា បង្ហាញថាអ្នកគ្មានភាពស្មោះត្រង់ នឹងគ្នាទេ។ ស្នេហាបើគ្មានភាពស្មោះត្រង់ អ្នកមិនអាចស្រឡាញ់គ្នាបានយូរឡើយ។
៤) កុំលួចផិតក្បត់៖ បើអ្នកមានចិត្តចង់លួចផិតក្បត់គ្នា ហើយ គឺគ្នាវិធីណាទៀតដែលអាចរក្សាស្នេហ៍ឲ្យយូរឡើយ ព្រោះថាអ្នកមានគំនិតចង់មានអ្នកថ្មីហើយហ្នឹង។
៥) កុំចេះតែសង្ស័យគ្នាខុសទំនង៖ ការសង្ស័យគ្នា ខុសទំនង វាមិនល្អឡើយ។ ពេលខ្លះមនុស្សម្នាក់ៗមុននឹងធ្វើអ្វីតែងមានហេតុផល។ បើអ្នកមិនបានដឹងពីហេតុផលត្រឹមត្រូវទេ សូមកុំសង្ស័យឬវាយតម្លៃគេក្នុងផ្លូវមិនល្អអី។
៦) បង្ហាញ ការស្រឡាញ់ឲ្យច្រើនៗ៖ បើសិនជាអ្នក បង្ហាញការស្រឡាញ់ដល់គ្នាគ្រប់ពេល ជឿជាក់ថា អ្នកនឹងមានអារម្មណ៍ដូចកាលដែលស្រឡាញ់គ្នាលើកដំបូងអញ្ចឹង។ អ្នកអាចបង្ហាញការស្រឡាញ់ តាមវិធីច្រើនណាស់ ដូចជាការថើប ទិញកាដូ សរសើរជាដើម៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព ៖ psychologytoday