ត្រូវ​​រៀន​មើល​តាម​នេះ​ ដើម្បី​ដឹង​ថា​គេ​ជា​«មនុស្ស​លាក់​ពុត​លាក់​​ចង្កូម​»​!!!​



មនុស្ស​​បើ​អាក្រក់​តែ​ម្ដង​គេ​មិន​យក​ខ្លួន​បៀត​ទេ តែ​បើ​ខាង​ក្រៅ​ល្អ ហើយ​ខាង​ក្នុង​ផ្ទុយ​ស្រឡះ​វិញគឺ​ជា​មនុស្ស​គ្រោះ​ថ្នាក់​តែ​ម្ដង​។ តើ​អ្នក​គិត​យ៉ាង​ណា​? វិធី​ទាំង​នេះ ​នឹង​បង្រៀន​អ្នកឲ្យ​មើល​មនុស្ស​ត្រូវ​៖

១) ទាក់ទង​រក​តែ​អ្នក​កាលីប​ មាន​លុយ​​​៖ សាក​គិត​ទៅ ហេតុអ្វី​គេ​មិន​ទាក់ទង​មនុស្ស​ដែល​មាន​ឋានៈ​ស្មើ​គ្នា​? ​ហេតុ​អ្វី​រក​សុទ្ធតែ​អ្នក​មាន អំណាច​និង​អ្នក​កាលីប​? តើ​គេ​ជា​មនុស្ស​មុខ​២​ឬ​មិន​មែន​?

២) ធ្វើ​អ្វី​ចង់​ឲ្យ​តែ​គេ​ចូលចិត្ត​៖ បើ​មនុស្ស​ត្រឹម​ត្រូវ​ មិន​បាច់​ប្រឹង​ធ្វើ​អ្វី​ឲ្យ​គេ​ចូលចិត្ត​ទេ​​។ ហើយ​បើ​មនុស្ស​ត្រឹម​ត្រូវ​ គេ​មិន​​ចង់​បាន​ភាព​ចូលចិត្ត​អ្នក​ដទៃ ដោយ​បង្ខំ​ទេ​។

៣) នឹក​ឃើញ​ខ្លួន​ឯង​មុន​គេ​រហូត​៖ មនុស្ស​មុខ​២​គឺ​ជា​មនុស្ស​ អាត្មានិយម រស់​នៅ​ដោយ​មិន​ចេះ​​គិត​ពី​គេ ។ គឺ​​អ្វី​ៗ​ទាំង​អស់​គិត​ខ្លួន​ឯង​ជា​ធំ​។

៤) រំលឹក​ភាព​អស្ចារ្យ​ខ្លួន​ឯង​នៅ​មុខ​គេ​រហូត​៖ កាល​ដែល​រំលឹក​ភាព​អស្ចារ្យ​នេះ​គឺ​​ចង់​ឲ្យ​គេ​សរសើរ តែ​អ្នកដទៃ​គេ​មិន​ទៅ​ខ្វល់​ទេ​។ បើ​គេ​ចង់​សរសើរ​គេ​សរសើរ​ខ្លួន​ឯង​ហើយ មិនបាច់​ទៅ​រំលឹក​មុខ​គេ នាំ​តែ​គេ​ជ្រេញ​ទេ​។

៥) និយាយ​ដើម​អ្នក​ដទៃ​មក​ប្រាប់​អ្នក​ ៖ អ្នក មិន​ដឹង​ឡើយ មនុស្ស​​ដែល​​និយាយ​ដើម​អ្នកដទៃ មក​​ប្រាប់​អ្នក ក៏​គង់​តែ​មាន​ថ្ងៃ​យក​រឿង​អ្នក​ទៅ​ប្រាប់​គេ​ត​ដូច​គ្នា។ បើ​ជៀស​បាន​កុំ​រាប់​អាន​មនុស្យ​បែប​នេះ​​។

៦) និយាយ​ច្រើន ហើយ​ធ្វើ​មិន​បាន​៖ មនុស្ស​មុខ​២​ មាន​ពាក្យ​និយាយ​មិន​ចេះ​​ចប់ ហើយ​​​ពាក្យ​ទាំង​នោះ​សុទ្ធ​​តែ​​អត់ប្រយោជន៍​ទាំង​អស់៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ curejoy

X
5s