មនុស្សស្រីដែលមានបុគ្គលិកលក្ខណៈបែបនេះ សុទ្ធតែអាចធ្វើការធំទាំងអស់
តាមរយៈការសិក្សាពីស្ត្រីៗ ដែលសុទ្ធតែជាអ្នកដឹកនាំគេ ភាគច្រើនពួកគេមានបុគ្គលិកលក្ខណៈដូចខាងក្រោមនេះ។ តើវាស្រដៀងនឹងអ្នកដែរទេ?
១) ចេះការពារខ្លួនឯង៖ តើអ្នកជាមនុស្សខ្លាំងក្លាហាន ហ៊ានតតាំងនឹងអ្នកដទៃ ទេ? តើអ្នកនិយាយជាមួយគេអោនក្បាលចុះ ឬងើបឡើង? ដើម្បីក្លាយជាអ្នកដឹកនាំ គេបាន អ្នកត្រូវចេះការពារខ្លួនឯង ហើយគាំទ្រនូវអ្វីដែលខ្លួនឯងគិត។
២) សម្ដីមានថាមពល៖ តាមពិតទៅកម្រមាននារីណាដែលមានសម្ដីម៉ាត់ៗ ណាស់។ តែបើចង់ក្លាយជាអ្នកធំ អ្នកត្រូវធ្វើយ៉ាងណា ឲ្យសម្ដីខ្លួន ស្ដាប់ទៅមានឥទ្ធិពល ហើយមនុស្សម្នាក់ៗ មិនខ្លាចទេ តែគេគោរពតែម្ដង។
៣) យល់ចិត្តអ្នកដទៃ ៖ ត្រូវចេះស្ដាប់ និងយល់ចិត្តថាអ្នកដទៃកំពុងគិតអ្វី។ មិនមែនធ្វើខ្លាំង អាងខ្លួនជាថៅកែ ហើយស្រែកកំហកដាក់អ្នកណានោះទេ។
៤) ដឹងពីភាពខ្លាំងរបស់ខ្លួន៖ អ្នកដឹកនាំគេ តែងដឹងថាខ្លួនខ្លាំងអ្វី ព្រោះថា បើដឹងពីភាពខ្លាំងហើយ ការងារអ្វីក៏អ្នកធ្វើបានដែរ។
៥) ចេះសម្រាលភាពតានតឹង៖ មនុស្សតែងតែមានភាពតានតឹង តែបើអ្នក មិនដឹងពីវិធីសម្រាលភាពតានតឹងទេ អ្នកក៏មិនអាចក្លាយជាអ្នកដឹកនាំគេដែរ។ អាថាភាពតានតឹងកំពុងវាយលុកអ្នក ចុះបើអ្នកមិនចេះគ្រប់គ្រងវាវិញ តើអ្នកអាចជះកំហឹងដែលមានទៅអ្នកណាខ្លះទៅ?
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ telegraph