បើមានសញ្ញា​ទាំងនេះបង្ហាញ​ថា «​អ្នក​មាន​អ្នក​ម្ដាយដ៏​អស្ចារ្យ​ក្នុងលោកនេះ​»​



ដោយ​យោង​តាម​ សញ្ញា​ទាំង​នេះ អ្នក​អាច​កំណត់​ដឹង​ថា​ តើ​ម្ដាយ​របស់​អ្នក​ សម​ជា​ម្ដាយ​ល្អ​ និង​អស្ចារ្យ​ជាង​គេ​ដែរ​ទេ​? ខាង​ក្រោម​នេះ​​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​៖

១) អ្នក​ម្ដាយ​ដ៏​ជិតស្និទ្ធ​ម្នាក់ មិន​ថា​រឿង​អ្វី​របស់​អ្នក ទេ គឺ​គាត់​ដឹង​សឹង​តែ​ទាំង​អស់​។

២) គាត់​យល់​ច្បាស់​ណាស់ ថា​តួនាទី​ម្ដាយ​គឺ​ជា​អ្វី​ ។

៣) គាត់​តែង​តែ​ផ្ដល់​ដំបូន្មាន​ល្អ ៗ​សម្រាប់​អ្នក​រហូត ជាពិសេស​ពេល​ណា​ដែល​អ្នក​ត្រូវ​ការ​ជំនួយ។

៤) ជា​មនុស្ស​តែ​ម្នាក់​​​គត់​ដែល នៅ​គាំទ្រ​ពី​ក្រោយ​អ្នក​ មិន​ថា​កាលៈទេសៈ​ណា​នោះ​ឡើយ។

៥) គាត់​ចេះ​និយាយ​កំប្លុកកំប្លែង ដើម្បី​បង្កើន​ភាព​សប្បាយ​រីករាយ​ជាមួយ​កូន​ៗ និង​ក្រុម គ្រួសារ។

៦) គាត់​តែង​តែ​នឹក​ឃើញ គ្រួសារ​និង​កូន​ៗ មុន​គេ​ឯង ជាពិសេស​មុន​ខ្លួន​គាត់​ទៅ​ទៀត។

៧) គាត់​​មិន​ខឹង​នឹង​​កំហុស​របស់​អ្នក​ទេ តែ​ផ្ទុយ​ទៅ​វិញ​នោះ​គាត់​បង្រៀន​អ្នក​ឲ្យ​យល់​បន្ថែម​ទៀត​ផង​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ lifehack  

X
5s