អ្នក​ដែល​ស្រលាញ់​គេ​ហើយតែ​គេ​មិន​​​ស្រលាញ់​វិញ ចុង​ក្រោយ​ទទួល​បាន​លទ្ធផល​បែប​នេះ​!​



មនុស្យ​គ្រប់​គ្នា​តែង​មាន​ចិត្ត​ស្រឡាញ់​នរណា​ម្នាក់​ៗ យ៉ាង​ហោច​ណាស់​​ក៏​១​នាក់​ដែរ។ តែ​មិន​ប្រាកដ​​​ថា​គេ​អាច​ស្រលាញ់​​អ្នក​វិញ​ដូច​អ្នក​ស្រលាញ់​គេ​ឬ​យ៉ាង​ណា​ទេ​។​ នេះ​ជា​អ្វី​ដែល​អ្នក​នឹង​ទទួល​បាន​ពេល​គេ​មិន​ស្រលាញ់​អ្នក​វិញ​​​៖

១) ការ​ឈឺ​ចាប់​នឹង​កើត​មាន​៖ អ្នក​នឹង​មាន​អារម្មណ៍​ថា ហេតុអ្វី​ពិភព​លោក​អាប់អួ​សម្រាប់​អ្នក​ខ្លាំង​ម៉េ្លះ​។ តើ​អ្នក​​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​ អ្នក​ខំ​គ្រប់​យ៉ាង​ដើម្បី​ស្រឡាញ់​គេ តែ​ចុង​ក្រោយ​ គេ​បែរ​ជា​មាន​អ្នក​​ថ្មី​ក្រៅ​ពី​អ្នក​វិញ​។​

២) កុហក​ខ្លួន​ឯង​៖ ពេល​ខ្លះ​អ្នក​នូវ​តែ​កុហក​ខ្លួន​ឯង​ទៀត​ ថា​មក​ពី​គេ​មិន​​ទាន់​សម្រេច​​ចិត្ត​រួចរាល់ ទើប​គេ​មិន​ទាន់​ស្រលាញ់​​អ្នក​។ តែ​ការ​ពិត​ទៅ អ្នក​ដឹង​ច្បាស់​ហើយ​ថា​អ្នក​គ្មាន​សមត្ថភាព​យក​ចិត្ត​គេ​ម្នាក់​នោះ​បាន​ ឬ​​ក៏​មក​ពី​គ្មាន​និស្ស័យ​ក៏​ថា​បាន​។

៣) កែ​ខ្លួន​ឯង​ទៅ​មនុស្យ​ថ្មី​ទៀត​៖ អ្នក​នឹង​គិត​ថា​ មក​ពី​អ្នក​មិន​ល្អ​​ទើប​គេ​មិន​ស្រឡាញ់​ ហេតុនេះ​អ្នក​បាន កែប្រែ​ខ្លួន​ឯង​ទៅ​មនុស្ស​ថ្មី​ស្រឡះ។ ការ​កែប្រែ​វា​ មាន​ល្អ​ផង​​និង​អាក្រក់​ផង​​សម្រាប់​អ្នក ។ ​បើ​អ្នក​ល្អ​ស្រាប់​ហើយ ចាំ​បាច់​អី​ទៅ​កែ​សម្រាប់​តម្រូវ​មនុស្ស​ម្នាក់​ទៅ​វិញ​?

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ bolde

X
5s