​ហេតុអ្វី​មនុស្ស​ភាគច្រើន​នៅ​តែ​មិន​អាច​បំភ្លេច​ស្នេហ៍​​គ្រា​ដំបូង​ ​​បើ​ទោះបី​ជា​ឥឡូវ​មាន​ស្នេហា​ថ្មី​?​



អ្នក​មិន​ដឹង​ឡើយ ថា​ស្នេហា​គ្រា​ដំបូង​មាន​ឥទ្ធិពល​កម្រិត​ណា​លើ​ការ​ចង​ចាំ​របស់​អ្នក​ទេ។ មិន​ថា​អ្នក​ បែក​បាក់​​ពី​​ស្នេហា​នោះ​យូរ​យ៉ាង​ណា​ក្ដី ក៏​អ្នក​នៅ​តែ​ចាំ​វា គ្មាន​ថ្ងៃ​ភ្លេច​ដែរ​។ ​ ខាង​ក្រោម​​នេះ​ជា​​មូលហេតុ​ដែល​អ្នក​ចង់​ដឹង​៖

១) បទពិសោធន៍​លើក​ទី​១​ដែល​អ្នក​បាន​៖ វា​ជា​រឿង​ធម្មតា​ទេ ដែល​ស្នេហា​​លើក​ដំបូង​ក្នុង​​ឆាក​ជីវិត​គឺ​មាន​ឥទ្ធិពល​សម្រាប់​អ្នក​នោះ ។ ពី​មុន​ឡើយ អ្នក​មិន​ស្គាល់​ថា​ស្នេហា​នោះ​ជា​អ្វី​ទេ តែ​ដោយ​សារ​គេ​ម្នាក់​នោះ​ហើយ​បាន​បង្រៀន​​និង​ផ្ដល់​បទពិសោធន៍​ដល់​អ្នក​។ ម្ល៉ោះ​ហើយ​ តើ​អ្នក​អាច​ភ្លេច​បាន​យ៉ាង​ណា​ទៅ​?

២) ការ​ចងចាំ​នោះ​នឹង​នៅ​ជាមួយ​អ្នក​​រហូត​៖ អាច​ថា​អ្នក​ធ្លាប់​មាន​ស្នេហា​២​ឬ​៣​កន្លង​មក​​ហើយ តែ​អ្នក​មិន​សូវ​ជា​ចងចាំ​សកម្មភាព​ជាមួយ​គេ​ខ្លាំង​ប៉ុន្មាន​ទេ ។ តែ​បើ​ស្នេហ៍​គ្រា​ដំបូង​វិញ អ្នក​មិន​ដែល​ភ្លេច​ថា​​បាន​ធ្វើ​អ្វី​ និង​ឆ្លង​កាត់​អ្វី​ខ្លះ​​នោះ សូម្បី​បន្ដិច​​។

៣) អ្នក​នៅ​តែ​ចាប់​អារម្មណ៍ ពី​សង្សារ​ទី​១​អ្នក​រហូត​៖ អ្នក​តែង​តែ​មាន​អារម្មណ៍​ថា​នឹក​​នា​ គេ ទោះ​បី​អ្នក​មិន អាច​វិល​ត្រឡប់​ទៅ​វិញ​ក្ដី​។ អ្នក​តែង​ចង់​ដឹង​ពី​រឿង​គេ តើ​គេ​ធ្វើ​អ្វី​ ? តើ​គេ​សុខ​ឬ​យ៉ាង​ណា​? តើ​គេ​មាន​អ្នក​ថ្មី​ល្អ​ហើយ​ឬ​នៅ​?

៤) វា​ជា​ការ​បែក​បាក់​ស្នេហា​លើក​ទី​១​សម្រាប់​អ្នក​៖ វា​ក៏​ជា​ស្នេហា​ ដំបូង ហើយ​ក៏​ជា​ការ​បែក​បាក់​ស្នេហា​ដំបូង​របស់​អ្នក​ដូច​គ្នា។ ដូច​នេះ វា​មាន​ឥទ្ធិពល​ខ្លាំង​ដោយ​សារ​ វា​ធ្វើ​ឲ្យ​អ្នក​ស្គាល់​ក្ដី​សុខ និង​ការ​ខូច​ចិត្ត​ក្នុង​ពេល​តែ​មួយ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ allwomenstalk

X
5s