វិធី៥យ៉ាងធ្វើឲ្យស្នេហាអ្នកមើលទៅកាន់តែរ៉ូមែនទិក
បង្កើតស្នេហាមួយឲ្យរ៉ូមែនទិកគឺជាអ្វីដែលអ្នកគួរធ្វើ ហើយអ្នកដទៃ នឹងកាន់តែច្រណែនស្នេហាអ្នកច្រើនឡើងៗ ទៀតផង។ តើមានវិធីអ្វីខ្លះដើម្បីបង្កើតស្នេហាបែបនេះបាន?
១) ភ្ញាក់ពីព្រលឹមស្រាងៗ រួចទៅចាំគេនៅខាងមុខផ្ទះ បើសិនជាអាចអ្នក អាចវេចខ្ចប់ជាអាហារពេលព្រឹកឬមួយ ភេសជ្ជៈឆ្ងាញ់ៗ សម្រាប់មនុស្សជាទីស្រឡាញ់ក៏បាន។
២) បើសិនជាមនុស្សជាទីស្រឡាញ់អ្នកទៅរៀនឬក៏ទៅធ្វើការ អ្នកអាចជិះម៉ូតូបណ្ដើរគ្នា បើសិនជាអ្នកមានម៉ូតូ ឬក៏ ជូនគ្នាដល់កន្លែងធ្វើការតែម្ដងរឹតតែល្អ ។
៣) មិនថាអ្នកនៅទីណា មិនថាអ្នកមានតិចយ៉ាងណា អ្នកគួរផ្ញើសារនឹករលឹក សារបង្ហាញពីក្ដីស្រឡាញ់ឬក៏ឆ្លៀតពេលទៅជួយគេបានមួយភ្លែតក៏បាន ដើម្បីបង្ហាញថាអ្នកនឹកនាគ្នាប៉ុណ្ណា។
៤) ដល់ថ្ងៃចុងសប្ដាហ៍ អ្នកត្រូវរៀបចំកន្លែង និងពេលវេលាដើម្បីបានចេញដើរលេងជាមួយគ្នា ឬមួយក៏ទៅពិសាអាហារពេលល្ងាចរួមគ្នា នៅកន្លែងរ៉ូមែនទិកណាមួយក៏បាន។
៥) ផ្ដល់ជាបាច់ផ្កាស្នេហា ឬមួយផ្កាមួយទង ក៏បាន ដើម្បីបង្ហាញពីក្ដីស្រឡាញ់។ កុំចាំតែថ្ងៃពិសេស ឬថ្ងៃក្ដីស្រឡាញ់អី ពេលខ្លះអ្នក អាចទិញមកដើម្បីបញ្ញាក់អារម្មណ៍គេឲ្យរំភើបបានផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ timesofindia