កំហុសធំៗ ២យ៉ាងដែលមនុស្សភាគច្រើនមានក្នុងរឿងស្នេហាដែលឈានដល់បំផ្លាញជីវិតខ្លួនឯង!
ប្រសិនបើអ្នកមានស្នេហា អ្នកច្បាស់ជាចង់ថែរក្សាវាឱ្យនៅគង់វង់យូរអង្វែង។ ប៉ុន្តែ ក្រោយពេលដែលអ្នកតាំងចិត្ត បញ្ហាចាប់ផ្តើមមានគ្រាន់តែតិចឬច្រើន និងតូចឬធំតែប៉ុណ្ណោះ ហើយមានពេលខ្លះអ្នកអាចនឹងយំឬតូចចិត្តក្នុងបន្ទប់តែម្នាក់ឯងក៏មាន។ ប្តីប្រពន្ធជាច្រើនបានលែងលះគ្នានាពេលសព្វថ្ងៃនេះ ដោយសារតែកំហុសខ្លះៗដែលពួកមានដោយមិនដឹងខ្លួន។ អ្នកត្រូវជៀសវាងកំហុសទាំងពីរខាងក្រោមនេះឱ្យបានប្រសិនជាអ្នកមិនចង់ឈឺចាប់ ឈានដល់បំផ្លាញជីវិតខ្លួនឯង៖
១) មានស្នេហាដោយសារតែអ្នកត្រូវការស្នេហា មិនមែនអ្នកចង់មានវានោះទេ៖ មនុស្សជាច្រើនយល់ច្រឡំរវាងតម្រូវការនិងសេចក្ដីចង់បាន។ នៅពេលដែលអ្នកត្រូវការនរណាម្នាក់ អ្នកមានស្នេហាដោយសារតែអ្នកខ្លាចនៅម្នាក់ឯង ឬចង់មានជីវិតគូសក្រសម្រាប់កំដរជីវិត។ ប៉ុន្តែ នៅពេលដែលអ្នកចង់បាននរណាម្នាក់ មិនថាវាលំបាកយ៉ាងណានោះទេ អ្នកនឹងព្យាយាមនៅជាមួយគ្នាហើយវារឹតតែពិសេសបើគេចង់នៅជាមួយយើងនោះដែរ។ នោះជាក្តីស្រឡាញ់ពិតប្រាកដ។
២) ប៉ះប៉ូវនូវភាពខ្វះខាត៖ អ្នកស្រាវជ្រាវបានរកឃើញថាការប៉ះប៉ូវនូវភាពខ្វះខាតកើតមានឡើងដោយសារតែខួរក្បាលរបស់អ្នកនៅចង់បានសង្សារចាស់ត្រលប់មកវិញ។ អ្នកមានអារម្មណ៍ថាអ្នកត្រូវការនរណាម្នាក់មកបំពេញកន្លែងសង្សារចាស់។ ប៉ុន្តែ ប្រសិនជាអ្នកធ្វើបែបនេះ នោះអ្នកកំពុងតែធ្វើបាបខ្លួនឯងនិងដៃគូថ្មីរបស់អ្នក៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org