សញ្ញា​៦​យ៉ាង​បញ្ជាក់​ថា​«មិត្ត​ប្រុស​អ្នក​មិន​ដែល​បោកប្រាស់​ស្នេហា​ សូម្បី​តែ​មួយ​ដង»​



មនុស្ស​ប្រុស​ គឺ​មិន​ដូច​គ្នា​ទាំង​អស់​ទេ។ ក្នុង​លោក​នេះ​ មាន​មនុស្ស​ប្រុស​ស្មោះ​ផង និង​ក្បត់​ផង។ ដូចនេះ​ហើយ អ្នក​ត្រូវ​​មើល​មិត្ត​ប្រុស​អ្នក​ក្នុង​ផ្លូវ​វិជ្ជមាន​ខ្លះ​ទៅ ។ វិធី​ទាំង​នេះ​ជួយ​អ្នក​ឲ្យ​មើល​ដឹង​ថា​តើ​មិត្ត​បុរស​អ្នក​ធ្លាប់​ក្បត់​ឬ​មួយ​យ៉ាង​ណា​៖

១) ស្មោះត្រង់​គ្រប់​ទង្វើ​ដែល​គេ​ធ្វើ​៖ កម្រ​មាន​ មនុស្ស​ណា​ដែល​ស្មោះ​ត្រង់​ដាក់​អ្នក​ដទៃ ណាស់។ តែ​បើ​គេ​ស្មោះ​ត្រង់​ ដាក់​អ្នក និយាយ​ម៉ាត់​ណា​មាត់​ហ្នឹង ធ្វើ​អ្វី​មាន​ទំនួល​ខុស​ត្រូវ ដឹង​ច្បាស់​ថា​ធ្វើ​អ្វី​ខុស​អ្វី​ត្រូវ​ហើយ ម្នាក់​នោះ​គឺ​មិន​ងាយ​ក្បត់​អ្នក​ឡើយ។

២) តែង​តែ​ប្រាប់​អ្នក​ទាំង​អស់​មុន​នឹង​ធ្វើ​អ្វី​មួយ​​៖ បុរស​ដែល​ មុន​នឹង​ធ្វើ​អ្វី​មួយ​ តែង​តែ​ផ្ដល់​ដំណឹង​ដល់​អ្នក​ជាមុន គឺ​ជា​បុរស​ដែល​ឲ្យ​តម្លៃ​អ្នក។ ហើយ​​គ្មាន​ថ្ងៃ​ក្បត់​អ្នក​បាន​ទេ ព្រោះ​ថា​មុន​នឹង​គេ​សម្រេច​ធ្វើ​អ្វី​មួយ ហើយ គេ​តែង​តែ​សុំ​អ្នក​បែប​​នេះ​​នោះ។

៣) គេ​រវល់​និង​មមាញឹក​គ្រប់​ពេល​៖ មនុស្ស​​ដែល​មមាញឹក នឹង​កិច្ចការ​ច្រើន ពួក​គេ​មិន​មាន​ពេល​ឯណា​ទៅ​ខ្វល់​ខ្វាយ​ទាក់ទង​ស្រី​ក្រៅ​ទេ។ ពិបាក​តែ​អ្នក​ដែល​គ្មាន​អ្វី​ធ្វើ អត់ប្រយោជន៍​ទេ ទើប​មាន​ពេលវេលា​ដើរ​ញ៉ែ​​អ្នក​ដទៃ​នោះ​។

៤) មិន​លាក់​អ្នក​សូម្បី​តែ​​រឿង​មួយ​៖ ធ្វើ​អ្វី​ដោយ​គ្មាន​ការ​លាក់បាំង​គ្មាន។ រឿង​សឹង​តែ​ទាំង​អស់ គឺ​គេ​មិន​លាក់​អ្នក សូម្បី​តែ​មួយ​រឿង។

៥) មិន​ចាប់​អារម្មណ៍​នឹង​អ្នក​អ្នក​ដទៃ ៖ អ្នក​គួរ​សង្កេត​មើល​គេ​ដោយ​ខ្លួន​ឯង​ថា តើ​គេ ចាប់អារម្មណ៍​នឹង​អ្នកណា​ក្រៅ​ពី​អ្នក​ឬ​អត់? បើ​គេ​មិន​ចាប់​អារម្មណ៍​សូម្បី​មួយ​ទេ នោះ អ្នក​អាច​ទុក​ចិត្ត​គេ​បាន​ហើយ​។

៦) ជា​មនុស្ស​គិត​ពី​ប្រយោជន៍​រួម​ធំ​៖ មនុស្ស​​គិត​ពី​ប្រយោជន៍​រួម​ធំ គឺ​ធ្វើ​អ្វី​មិន​ឲ្យ​អ្នក​ពិបាក​ទេ។ គេ​មាន​អ្នក​ថ្មី​វា​សប្បាយ​សម្រាប់​ខ្លួន​គេ​មែន តែ​អ្នក​វិញ​កើត​ទុក្ខ​យ៉ាង​ណា​ទៅ​។ នេះ​បញ្ជាក់​ថា គេ​ជា​មនុស្ស​គិត​ពី​ប្រយោជន៍​រួម មិនមែន​ចង់​សប្បាយ​តែ​ខ្លួន​ឯង​ទេ៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity

X
5s