អ្នក​វិទ្យាសាស្ត្រ​​​​រក​ឃើញ​ថា​​ «ឈ្លោះ​គ្នា​ជា​មួយ​សង្សារ​​លើ​បញ្ហា​តូច​តាច» បង្ហាញ​ថា ​វា​ជា​ស្នេហា​ល្អ​



ការ​ឈ្លោះ​គ្នា​ឬ​ការ​ជំទាស់​គំនិត​គ្នា​​គឺ​ជា​ជៀស​មិន​ផុត​នោះឡើយក្នុងរឿងរ៉ាវស្នេហារបស់មនុស្សម្នាក់ៗ​។ ​​ប៉ុន្តែ តើ​នរណា​ម្នាក់​​ដែល​ប្រាប់​អ្នក​ថា​ការ​ឈ្លោះ​គ្នា​ជា​មួយ​ដៃ​គូ​មាន​ន័យ​ថា​ស្នេហា​របស់​អ្នក​មិន​ល្អ? ឫការ​មិន​យល់​ព្រម​គ្នា​បង្ហាញ​ពី​ភាព​មិន​ចុះ​​ស្រុះ​នឹង​គ្នា? តាម​ការ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ឲ្យ​ឃើញថា ​​វា​ជា​សញ្ញា​មួយ​ដ៏​ល្អ​ទៅ​វិញ​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​ហេតុផល៖

១) ស្នេហា​មិន​មែន​ជា​ផ្លូវ​មួយ​ដែល​ស្រួល​ដើរ​នោះ​ទេ៖ តាម​ការ​ពិត​ទៅ​ វា​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ការ​គិត​របស់​បុគ្គល​ម្នាក់​ៗ។ អ្នក​ខ្លះ​គិត​ថា​ការ​ឈ្លោះ​គ្នា​គឺ​សញ្ញា​អវិជ្ជមាន​និង​ភាព​មិន​ចុះ​សម្រុះ​គ្នា​ជា​មួយ​អ្នក​​មនុស្ស​ដែល​យើង​ស្រឡាញ់។​ តាម​ការ​សិក្សា ស្នេហា​មួយ​ដែល​ល្អ​គឺ​មាន​ការ​ទាស់​គ្នា​​ជា​ប្រចាំ​ថ្ងៃ​ វា​ជា​រឿង​ធម្មតា​ក្នុង​ដំណើរ​ជីវិត​ មនុស្ស​ពីរ​នាក់​តែង​តែ​ជួប​ប្រទះ​នូវ​គំនិត​ផ្សេង​គ្នា។

២) ការ​ឈ្លោះ​គ្នា​ក៏​ជួយ​ឲ្យ​ស្នេហា​កាន់​តែ​គង់វង្ស៖ ជា​រឿង​ធម្មតា​នោះ​ទេ មនុស្ស​គ្រប់​គ្នា​តែង​តែ​មាន​ថ្ងៃ​មិន​ល្អ អារម្មណ៍​មិន​ល្អ។ មាន​ពេល​ខ្លះ យើង​ប្រើ​ប្រាស់​ពាក្យ​មិន​សម​គួរ​ទៅ​កាន់​ដៃ​គូ​របស់​យើង។ ជា​ពិសេស ការ​បង្ហាញ​ពី​ទស្សនៈ​របស់​អ្នក​ខុស​ពី​ដៃ​គូ​របស់​អ្នក​ក៏​ដោយ វា​ប្រសើរ​​ដែល​អ្នក​បញ្ចេញ​មតិ​ជា​ជាង​លាក់​ទុក​ក្នុង​ចិត្ត​ ហើយ​ឲ្យ​ដៃ​គូ​កាត់​ន័យ​ដោយ​ខ្លួន​ឯង។ ការ​យល់​ច្រឡំ​ងាយ​នឹង​កើត​ឡើង​ណាស់។ ដូច្នេះ​ហើយ ប្រសិន​ជា​អ្នក​នៅ​តែ​គិត​ថា​ការ​ឈ្លោះ​គ្នា​ជា​សញ្ញា​មិន​ល្អ សូម​គិត​ម្តង​ទៀត។ តាម​ការ​ពិត​ទៅ វា​ជា​សញ្ញា​មួយ​យ៉ាង​ល្អ​ដែល​បង្ហាញ​ថា​​ដៃ​គូ​របស់​អ្នក​បារម្ហ​និង​ស្រឡាញ់​អ្នក​ទៅ​វិញ​នោះ​ទេ៕

ប្រែ​សម្រួល៖អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s