តើ​អ្នក​ដឹង​អ្វី​ខ្លះ​ពី​កោះ​តៃវ៉ាន់​ ជា​ទី​ដែលមហាយក្ស​ចិន​​ព្យាយាម​​គ្រប់គ្រង​ឲ្យ​បាន​?​



ស្មារតី​ជាតិ​និយម​និង​ការ​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ បាន​ក្លាយ​ជា​ស្នូល​ដ៏​សំខាន់​មួយ​នៃ​បេះដូង​របស់​ជនជាតិ​តៃវ៉ាន់​ប្រមាណ​២៣.៣​លាន​នាក់ ដែល​ជា​ម្ចាស់​លើ​ទឹកដី​ចំនួន​៣៦.១៨៨​គីឡូម៉ែត្រ​ការ៉េ​នេះ។ ម្យ៉ាងទៀត ការ​ពិត​អំពី​ចំណង​ការទូត​ដែល​មាន​សភាព​ឯកោ​របស់​កោះ​តៃវ៉ាន់ ក៏​មិន​បាន​រារាំង​មហិច្ឆតា​របស់​ទឹកដី​មួយ​នេះ ឲ្យ​សម្រេច​បាន​នូវ​តំណែង​មួយ​ក្នុង​ចំណោម​ពាណិជ្ជករ​ដ៏​ធំ​ជាងគេ​ក្នុង​តំបន់​អាសីុ​នោះ​ឡើយ ជាពិសេស​ក្នុង​នាម​ជា​អ្នក​ផលិត​ដ៏​កំពូល​មួយ​នៃ​បច្ចេកវិទ្យា​កុំព្យូទ័រ​នៅ​លើ​ពិភពលោក។ បើ​និយាយ​ពី​ប្រព័ន្ធ​នយោបាយ​របស់​កោះ​តៃវ៉ាន់​វិញ អត្តចរិត​ដែល​ជា​របៀប​របប​ដឹកនាំ បាន​ធ្វើឲ្យ​ទឹកដី​នេះ​ក្លាយ​ជា​ទឹកដី​មួយ​ដែល​មាន​ប្រជាធិបតេយ្យ​កម្រិត​ខ្ពស់​មួយ ដែល​ជា​លទ្ធផល​ទទួល​បាន​ពី​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ប្រជាជន​ក្នុង​ការ​បញ្ចេញ​មតិ លក្ខណៈ​បើក​ចំហ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ស្ថិត​នៅ​ក្រោម​ភាព​ជា​ម្ចាស់​របស់​ឯកជន មិនមែន​របស់​រដ្ឋ ជាពិសេស​ចំនួន​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​មាន​ខ្ពស់​រហូត​ដល់​ទៅ​៨០​ភាគរយ​ឯណោះ។ យ៉ាងណាមិញ អ្វី​ដែល​ជា​កង្វល់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ចំពោះ​អ្នក​គ្រប់គ្រង​រួម​ទាំង​ប្រជាជន​របស់​តៃវ៉ាន់​រហូត​មក គឺជា​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ឯករាជ្យ​ភាព​របស់​ពួកគេ​ពី​កុំមុយនិស​ចិន​ដែល​មាន​រាជធានី​នៅ​ប៉េកាំង​នេះ​ឯង ដែល​នៅ​តែ​បន្ត​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​នៅ​ឡើយ។ បើ​ទោះ​ជា​កោះ​តៃវ៉ាន់​មាន​លក្ខណៈ​ជា​ច្រើន​ដែល​គ្រប់គ្រាន់​នឹង​អាច​ឲ្យ​សកលលោក​ទទួល​ស្គាល់​ពួកគេ​ថា​ជា​ទឹកដី​អធិបតេយ្យភាព​មួយ តួយ៉ាង​មាន​ដូចជា រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ការ​បោះឆ្នោត​ជ្រើស​តាំង​អ្នក​ដឹកនាំ​ជា​ប្រធានាធិបតី​ប្រកប​ដោយ​ប្រជាធិបតេយ្យ​និង​តម្លាភាព ព្រម​ទាំង​មាន​កង​ទាហាន​សកម្ម​របស់​ខ្លួន​ចំនួន​៣០០.០០០​នាក់​ក៏​ដោយ ក៏​ការ​ទទួល​ស្គាល់​ពី​ភាព​ឯករាជ្យ​របស់​តៃវ៉ាន់​ហាក់​នៅ​មាន​កម្រិត​តិចតួច​ខ្លាំង​នៅ​ឡើយ។ ក្នុង​កាល​ដ៏​យូរ​លង់​មក​ហើយ ទឹកដី​នៃ​កោះ​តៃវ៉ាន់​នេះ​មាន​មនុស្ស​ដែល​មក​តាំង​ទីលំនៅ​ដំបូង​បង្អស់​គឺជា​ក្រុម​កុលសម្ព័ន្ធ​របស់​Austronesian​ប្រហែល​ជា​តាំង​ពី​ឆ្នាំ​២៣៩​នៃ​គ.ស តាម​កំណត់ត្រា​របស់​ចិន។ ដល់​ឆ្នាំ​១៦៨៣ ទឹកដី​នេះ​ត្រូវ​ធ្លាក់​ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រាជវង្ស​ឈីង តែ​ក៏​ត្រូវ​បង្ខំ​ប្រគល់​ឲ្យ​ទៅ​ជប៉ុន​ក្នុង​ឆ្នាំ​១៨៩៥​នៅ​ក្នុង​ជ័យជម្នះ​លើ​សង្គ្រាម​សីុណូ​ជប៉ុន​ដំបូង។ យ៉ាងណាមិញ បរាជ័យ​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី២​របស់​ជប៉ុន ធ្វើឲ្យ​កោះ​តៃវ៉ាន់​ត្រូវ​ធ្លាក់​មក​ក្រោម​ការ​គ្រប់គ្រង​របស់​ម្ចាស់​ទឹកដី​ដែល​ជា​ចិន​នេះ​វិញ។ ព្រឹត្តិការណ៍​សំខាន់ៗ​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចេះ​តែ​បន្ត​ឡើង គឺ​ក្រោយ​ពី​ទទួល​បាន​ទឹកដី​នៃ​កោះ​នេះ​មក​កាន់កាប់​វិញ​ហើយ ការ​ចាញ់​សង្គ្រាម​របស់​ពួក​សង្គម​និយម​ចិន​របស់​ចៀង កាយជៀក​នៅ​ក្នុង​សង្គ្រាម​សីុវិល​ជាមួយ​ពួក​កុំមុយនិស​ចិន​របស់​ម៉ៅ សេទុង បណ្ដាល​ឲ្យ​ក្រុម​របស់​ចៀង កាយជៀក​ភៀស​ខ្លួន​ទៅ​កាន់​ទឹកដី​តៃវ៉ាន់​នៅ​ឆ្នាំ​១៩៤៩ និង​ក្ដោបក្ដាប់​អំណាច​បែប​ឃោរឃៅ​និង​ផ្ដាច់ការ​នៅ​ក្នុង​ដែនដី​នៃ​កោះ​ដែល​មាន​ឈ្មោះ​ថា​សាធារណរដ្ឋ​ចិន​នេះ រហូត​ដល់​ដង្ហើម​ចុងក្រោយ​របស់​បុរស​កណ្ដាប់​ដៃ​ដែក​រូប​នេះ​ក្នុង​ឆ្នាំ​១៩៧៥។ ទោះជាយ៉ាងណា សម្ពន្ធភាព​រវាង​តៃវ៉ាន់​ដែល​មាន​រាជធានី​ស្ថិត​នៅ​តៃប៉ិ​មួយ​នេះ​និង​ចិន​មាន​ភាព​ល្អ​ប្រសើរ​បន្តិច​ម្ដងៗ​ចាប់ពី​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០ ហើយ​ចិន​ថែម​ទាំង​បាន​ដាក់​នូវ​គោលនយោបាយ​មួយ​ឈ្មោះ​ថា "ប្រទេស​មួយ ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ" និង​ធានា​ផ្ដល់​នូវ​អំណាច​និង​សិទ្ធិ​ស្វយ័ត​ឲ្យ​តៃវ៉ាន់ ប្រសិន​បើ​យល់​ព្រម​នឹង​ពួកគេ​រួបរួម​ជា​ប្រទេស​តែ​មួយ​វិញ។ បើ​ទោះ​ជា​សំណើ​នេះ​ទទួល​រង​ការ​បដិសេធ​ពី​តៃវ៉ាន់​ក្ដី ក៏​គេ​ឃើញ​មាន​ចំណង​សម្ពន្ធភាព​វិជ្ជមាន​រវាង​ទឹកដី​ទាំងពីរ​នេះ តាមរយៈ​ការ​ធ្វើ​ទស្សនកិច្ច​របស់​អ្នកដឹកនាំ​ទាំងពីរ និង​ការ​ធ្វើ​វិនិយោគទុន​ទៅលើ​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ។ ម្យ៉ាងទៀត មក​ទល់​ពេល​នេះ កោះ​តៃវ៉ាន់​បាន​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​ខ្លួន​ប្រកប​ដោយ​ប្រជាធិបតេយ្យ​ចំនួន​៣ដង​តាំង​ពី​ឆ្នាំ​២០០០ រួម​ទាំង​ការ​ជាប់​ឆ្នោត​អ្នកដឹកនាំ​ស្ត្រី​ថ្មី អ្នកស្រី Tsai Ing-wenនេះ​កាល​ពី​ខែ​មករា​ឆ្នាំ២០១៦​នេះ​ផង​ដែរ ដែល​ជា​ការ​បង្ហាញ​ពី​ឯករាជ្យ​របស់​ខ្លួន​យ៉ាង​ពិត​ប្រាកដ ទោះ​ជា​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​ច្?%9
X
5s