វិធីសាស្ត្រ៥យ៉ាង «ដើម្បីបង្ក្រាបចិត្តក្ដៅក្រហាយរបស់អ្នកឲ្យឲ្យត្រជាក់មួយរំពេច»
មនុស្សមួយចំនួនបើខឹងនរណាម្នាក់ គឺខឹងអាក្រក់តែម្ដង មិនថាអ្នកណាមកលួងទេ គឺមិនងាយបាត់ឡើយ។ តែអ្នកត្រូវដឹង ការខឹងច្រើននាំតែខាតបង់ប៉ុណ្ណោះ។ ហេតុនេះអ្នកត្រូវរៀនបង្ក្រាបចិត្តខឹងដោយខ្លួនឯង តាមខាងក្រោម៖
១)គិតអ្វីឲ្យល្អៗវិញ
ភាពខឹងទាំងឡាយ គឺកើតឡើងពីការនឹកឃើញទង្វើអាក្រក់នានាពីមុន បូករួមនឹងពេលនេះទើបធ្វើឲ្យអ្នកកាន់តែក្ដៅក្រហាយ។ ហេតុនេះពេលខឹងម្ដងៗ អ្នកត្រូវរៀនសម្រួលអារម្មណ៍ខ្លួន បន្ទាប់មក គិតអ្វីឲ្យល្អ ៗ និងគិតពីរឿងល្អ ៗដែលអ្នកធ្លាប់មានពីមុនវិញទើបប្រសើរ។
២) គួរដើរជាមួយមនុស្សដែលមានចិត្តត្រជាក់
មនុស្សជាច្រើនតែងតែមានកំហឹង ពេលពួកគេដើរជាមួយមនុស្ស មានកំហឹងដូចគ្នា។ ហេតុនេះអ្នកត្រូវដើរជាមួយ មនុស្សដែលមានចិត្តត្រជាក់វិញ ព្រោះថា គេមានឥទ្ធិពលអាចបង្រៀនអ្នកកុំឲ្យឆេវឆាវ ឬមានកំហឹងលើអ្នកដទៃ ។
៣) តាំងសមាធិ
ការតាំងសមាធិនេះ នឹងជួយឲ្យអារម្មណ៍ផ្លូវចិត្តស្ងប់ស្ងាត់ ហើយវាពិតជាស័ក្ដិសិទ្ធិមែន។ វាជួយឲ្យអារម្មណ៍ស្ងប់សុខ ឲ្យអ្នកផ្ដោតអារម្មណ៍តែពេលបច្ចុប្បន្ន ហើយបំភ្លេចចោលនូវរឿងអតីតកាលទាំងអស់។
៤) រៀបចំការគិតរបស់អ្នកសារជាថ្មី
អ្នកវិទ្យាសាស្ត្របង្ហាញថា៖ «ខួរក្បាលអ្នក ឆ្លងកាត់រឿង ៥០, ០០០ ទៅ ៧០,០០០ក្នុងមួយថ្ងៃ»។ ដូចនេះបើអ្នកជួបរឿងគួរឲ្យខឹងអ្វីមួយហើយ អ្នកនឹងឆាប់មួម៉ៅ និងខឹងក្រោធខ្លាំង។ ហេតុនេះ វាជាការល្អ បើអ្នកចេះ រៀបចំការគិតអ្នកឲ្យបានត្រឹមត្រូវ។
៥) រៀនលើកលែងទោស
មិនថា ការលើកលែងទោសឲ្យខ្លួនឯង ឬក៏អ្នកដទៃ ទេ តែវាគឺជារឿងចាំបាច់ដែលអ្នកគួរធ្វើដើម្បីរស់នៅ ក្នុងពិភព មួយ ដ៏ស្ងប់ សុខសម្រាប់ខ្លួន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ huffingtonpost