សញ្ញា៧យ៉ាងបញ្ជាក់ថា «សង្សារអ្នកចង់បែកចិត្តហើយ» សង្កេតមើលទៅអ្នកមានជួបបែបហ្នឹងឬអត់?
ស្នេហា អាចដើរទៅមុខបានយូរ លុះត្រា មនុស្ស២នាក់នៅតែមានចិត្តស្រឡាញ់គ្នា ដូចថ្ងៃដំបូង។ តែបើមានមួយហាក់ដូចជាខុសប្លែកពីមុនហើយនោះ តើស្នេហាវាអាចបន្តទៅមុខបានដល់ត្រឹមណាទៅ? អ្នកគួរសង្កេតមើលសញ្ញាខាងក្រោមនេះ៖
១) យកលេសរវល់រហូត៖ ស្នេហា មានសុភមង្គលមួយ គឺពួកគេតែងរកពេលវេលាដើម្បីបានជួបគ្នា ទោះបីម្នាក់ៗ រវល់យ៉ាងណាក្ដី។ តែបើ រកលេសមកនិយាយថារវល់គ្រប់ពេល មានអ្នកណាទៅជឿថាអ្នករវល់រហូតនោះ?
២) ចាប់ផ្ដើមគិតតែពីខ្លួនឯងជាធំ៖ មនុស្សគ្រប់រូបតែងគិតខ្លួនឯងជាធំ ជាពិសេសពេលគេមិនទាន់មានស្នេហា។ តែបើអ្នកមានស្នេហាហើយ នៅគិតខ្លួនឯងជាធំទៀត តើវាយ៉ាងម៉េចទៅ?
៣) លែងចេះ និយាយរកគ្នាជិតស្និទ្ធអស់៖ កាលពីដើម អ្នកនឹងគេហាក់ដូចជានិយាយជាមួយគ្នា សឹងតែគ្មានពេលគេង។ តែដល់ពេលនេះគឺមិនសូវនិយាយរកគ្នាវិញ តើវាមិនប្លែកទេមែនទេ?
៤) មិនសូវចង់ដឹងរឿងអ្នកប៉ុន្មានទេ៖ កាលពីមុន ទោះបីអ្នកទៅណាក៏គេ សួរនាំហូត។ តែបើដល់ដំណាក់កាល ទៅចោលផ្ទះច្រើនថ្ងៃ ហើយគ្មានសួរនាំមួយម៉ាត់សោះ នោះ គេពិតជាប្លែកហើយ។
៥) ចូលចិត្តតែស្ដីបន្ទោស៖ ការស្ដីបន្ទោសនេះ គឺភាគច្រើន បានតែអ្នកមិនសូវចូលចិត្តគ្នាប៉ុណ្ណោះ។ តែនេះអ្នកជាសង្សារគ្នា ហេតុអ្វីក៏ស្ដីបន្ទោស ដូចសត្រូវគ្នាទៅហើយ?
៦) លែងចេះគោរពគ្នាអស់៖ មនុស្សដែលលលែងចាប់អារម្មណ៍ស្រឡាញ់អ្នកគឺភាគ ច្រើនគេលែងទុកអ្នកក្នុងកែវភ្នែកហើយ ជាពិសេសការគោរពគ្នាក៏លែងមានផងដែរ។
៧) ចូលចិត្តដោះសា ច្រើនដង៖ ការដោះសាគឺខុសគ្នា ពីការសូមទោស ភាគច្រើនមនុស្សចង់ដោះដៃគឺតែងតែនិយាយដោះសា អត់ឈប់ឈរតែម្ដង៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity