ប្រុសៗ បើជួបនារីបែបនេះ ចូរកុំទៅទាក់ទងអី មិនថានាងស្អាតយ៉ាងនោះទេ!!!
មិនមែនឲ្យតែស្អាត ហើយមើលតែមួយភ្លែត អ្នក ដាច់ចិត្តទៅទាក់ទងនាងភ្លាមនោះទេ។ អ្នកត្រូវសង្កេតមើលឲ្យបានជាក់លាក់សិន ចាំយកខ្លួន បៀត។
១) ក្បត់ លុះអវសាន៖ គ្មាន អ្នកណាដែលចង់យកខ្លួនទៅបៀតជាមួយនារីដែលផិតក្បត់នោះទេ។ ភាគច្រើន បុរសតែងតែក្បត់ ជារឿងធម្មតា តែបើមនុស្សស្រីវិញគឺកម្រណាស់ ហេតុនេះបើជៀសពីនាងបានជៀសទៅ។
២) ពូកែរករឿងឈ្លោះ៖ មនុស្សស្រីដែលមិនចេះ យកភាពសប្បាយដាក់ខ្លួន ហើយតែងរករឿងដាក់ខ្លួននេះ គឺជាមនុស្សដែលមិនមានសុភមង្គលឡើយ។ ដូចនេះបើអ្នកទៅទាក់ទងគ្នា អ្នកនឹងគ្មានថ្ងៃសប្បាយដូចនាងអញ្ចឹង។
៣) មិនចេះមាត់មិនចេះក តែចងគំនុំ៖ មនុស្សដែលមិនចេះមាត់ គឺធម្មតាទេ តែបើជាមនុស្សងំៗ កេះឆ្នាំងបាយធ្លុះវិញ វាពិបាកសម្រាប់អ្នកហើយ។
៤) ពូកែនិយាយដើមគេ៖ មនុស្សដែលល្អ គឺមិនដែលយកចិត្តទុកដាក់នឹងរឿងអ្នកដទៃ ទេ។ ថ្ងៃមួយនាងអាចនាំរឿងអ្នកទៅនិយាយប្រាប់អ្នកដទៃ ទៀត ព្រោះថា ការនិយាយដើមគេគឺជាទម្លាប់នាងហើយ។
៥) សម្ភារៈនិយាម៖ នាងអាចចង់ទាក់ទងអ្នកដោយសារតែសម្ភារៈល្អៗ របស់អ្នកទេ។ ពេលដែលអ្នកអស់អ្វីក្នុងខ្លួន នាងនឹងទាត់អ្នកចោលដោយឯកឯង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ artofmanliness