​បើ​​រក​ឃើញ​ចំណុច​ទាំង​នេះ ​​មាន​ន័យ​ថា ​​​ម្នាក់​នោះ​គឺ​ជា​គូ​ជីវិត​ពិត​របស់​អ្នក​



យើង​ទាំង​អស់​គ្នា​តែង​តែ​ចង់​បាន​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​យើង​ ផ្តល់​ភាព​កក់​ក្តៅ​​ដល់​យើង​ឬ​អ្នក​ដែល​ទទួល​យក​យើង។ យើង​ចង់​បាន​មនុស្ស​ម្នាក់​ដែល​ទទួល​យក​យើង​ដោយ​មិន​ប្រកាន់​ថា​យើង​មាន​ឬ​ក្រ ខ្មៅ​ឬ​ស ស្អាត​ឬ​អាក្រក់។ល។ ចុះ​ធ្វើ​ម្តេច​ទៅ​អ្នក​អាច​ដឹង​បាន? ខាង​ក្រោម​​នេះ​ជា​សញ្ញាដែល​បញ្ជាក់​ថា​អ្នក​រក​​ឃើញ​ម្នាក់​នោះ​ហើយ៖

១) ទោះ​គំនិត​ខ្វែង​គ្នា​​ក៏​នៅ​តែ​គោរព៖ បើ​ទោះ​បី​ជា​អ្នក​និង​ដៃ​គូ​របស់​អ្នក​មាន​គំនិត​​ដូច​គ្នា​ជា​ច្រើន តែ​ការ​ខ្វែង​គំនិត​គ្នា​គឺ​ជា​រឿង​ជៀស​មិន​ផុត​ឡើយ។ ប្រសិន​ជា​ដៃ​គូ​របស់​អ្នក​ពិត​​ជា​ល្អ គាត់​នឹង​​មើល​ឃើញ​ថា​វា​ជា​ឱកាស​សម្រាប់​អ្នក​ទាំង​ពីរ​ពិភាក្សា​​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ឧបសគ្គ​អ្វី​ដល់​ស្នេហា​អ្នក​ទាំង​ពីរ​ឡើយ។

២) យល់​ចិត្ត​គ្នា​ដោយ​ពុំ​ចាំ​បាច់​និយាយ៖ ដោយ​តែ​អ្នក​ទាំង​ពីរ​​ស្គាល់​គ្នា​​និង​ទាក់​ទង​គ្នា​យូរ​ហើយ ​ដៃ​គូ​របស់​អ្នក​អាច​យល់​ពី​ចិត្ត​ដោយ​ពុំ​ចាំ​បាច់​និយាយ​អ្វី​ទាំង​អស់។

៣) ​គិត​ពី​រឿង​អនាគត៖ ការ​ពិភាក្សា​ពី​រឿង​អនាគត​គឺ​ជា​សញ្ញា​យ៉ាង​ច្បាស់​លាស់​មួយ​ ដែល​បង្ហាញ​ថា​គេ​ពិត​ជា​ស្រឡាញ់​អ្នក​យក​ជា​គូ​ជីវិត។

៤) ប្រឆាំង​នឹង​ឧបសគ្គ​៖ គ្មាន​ទេ​ស្នេហា​ដែល​ល្អ​ឥតខ្ចោះ។ ការ​ខ្វែង​គំនិត​ឬ​ការ​មិន​យល់​ស្រប​តែង​តែ​កើត​មាន​ឡើង។ ការ​ឈ្លោះ​ប្រកែក​គ្នា​ក៏​ជៀស​មិន​ផុត​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​ជា​គេ​ពិត​ជា​ស្រឡាញ់​អ្នក​ពិត គេ​នឹង​ប្រឆាំង​គ្រប់​បែប​យ៉ាងបាន​នៅ​ជា​មួយ​អ្នក៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.powerofposivity.com​

X
5s