តិចនិក​ក្នុង​ការ​ទាក់​ទាញ​មនុស្ស​ស្រី​ឲ្យ​ស្រ​ឡាញ់​មនុស្ស​ប្រុសយើង​​



សារភាព​ទៅ​ថា យើង​ទាំង​អស់​គ្នា​​សុទ្ធ​តែ​ស្វែង​រក​ចំណុច​មួយ​គឺ​៖​«ក្តី​ស្រឡាញ់​ឬ​ស្នេហា។» អ្នក​ខ្លះ​ក៏​​បាន​រក​ឃើញ​ហើយ ឯ​អ្នក​ខ្លះ​ទៀត​កំពុង​តែ​ស្វែង​នៅ​ឡើយ។ អត្ថបទ​ថ្ងៃ​​នេះ​នឹង​បង្ហាញ​ពិ​តិច​និក​ក្នុង​ការ​ទាក់​ទាញ​មនុស្ស​ស្រី​ឲ្យ​មក​ស្រឡាញ់​យើង៖

១) បង្ហាញ​ពី​គំនិត​​មិន​មែន​ទ្រព្យសម្បត្តិ​ទេ៖ ​ទ្រព្យសម្បត្តិ​​ដូច​ជា​ ឡាន ផ្ទះ លុយ​ក្នុង​ធនាគារ ​ប្រៀប​បាន​ដូច​​ជា​ឈ្នះ​កន្ទុយ​លេខ​អ៊ីចឹង។ ពួក​គេ​សប្បាយ​ចិត្ត​តែ​​​៥​ទៅ​១០​ថ្ងៃ​​​​តែ​ប៉ុណ្ណោះ។ ឧទាហរណ៍​ថា អ្នក​ដែល​ឈ្នះ​មេដាយ​​ក្នុង​ការ​ប្រកួត​។ ជ័យ​ជម្នះ​និង​មេដាយនោះ​គឺ​​ជា​សំខាន់​និង​អស្ចារ្យ។ ប៉ុន្តែ មនុស្ស​មិន​ដែល​និយាយ​ពី​មេដាយ​អ្វី​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​មនុស្ស​និយាយ​ពី​ការ​ខិត​ខំ​របស់​កីឡា​ម្នាក់​នោះ​ ដែល​នាំ​គាត់​ឲ្យ​ទទួល​បាន​ជ័យ​ជម្នះ។ ត្រឡប់​មក​ក្នុង​ប្រធាន​បទ​ស្នេហា​យើង​វិញ ខួរក្បាល​​ឬ​គំនិត​របស់​អ្នក​គឺ​ជា​ទ្រព្យ​សម្បត្តិ​ពិត​ប្រាកដ​ដែល​នារី​ចង់​បាន។ អ្នក​អាច​ចែក​រំលែក​បទពិសោធន៍​ដែល​អ្នក​ធ្លាប់​ឆ្លងកាត់​ឬ​សួរ​សំនួរ​ល្អ​ៗ។ល។

២) ភាព​ស្មោះត្រង់៖ មនុស្ស​ស្រី​គឺ​ឆ្លាត​ណាស់។ ពួក​គាត់​អាច​ដឹង​ប្រសិន​ជា​អ្នក​និយាយ​កុហក។​ ភាព​ស្មោះ​ត្រង់​​ប្រហែល​ជា​​​ចំណុច​ទី​មួយ​ដែល​នារី​​ចង់​បាន​ពី​បុរស​ដែល​ខ្លួន​ស្រឡាញ់។ កុំ​បារម្ភ​ប្រសិន​ជា​អ្នក​មិនមែន​ជា​មនុស្ស​កុហក អ្នក​អាច​បណ្ដុះបណ្ដាល​បាន។

៣) ខំ​ប្រឹង៖ អ្នក​ត្រូវ​តែ​ខិត​ខំ​។ ប្រសិន​​ជា​អ្នក​ត្រូវ​បាន​គេ​បដិសេធ​លើក​ទី​មួយ កុំ​ទាន់​អាល​បោះ​បង់។ ខិត​ខំ​និង​ស្វែង​យល់​ពី​នារី​ តើ​​គេ​ស្រឡាញ់​មនុស្ស​ប្រុស​បែប​ណា? ឧទាហរណ៍​ថា៖ គេ​ចូល​ចិត្ត​អ្នក​ចេះ​ដឹង​ជ្រៅ​ជ្រះ អី​ចឹង​អ្នក​ខំ​ប្រឹង​រៀន​ឲ្យ​ពូកែ​ទៅ៕

ប្រែ​សម្រួល៖​អុឹង​ មុយយូ ប្រភព៖ www.addicted2success.com

X
5s