​លុយ​សំខាន់​ ប៉ុន្តែ​មិន​មិន​សំខាន់​បំផុត​នោះ​ទេ​​​



ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន ប្រសិន​ជា​អ្នក​គ្មាន​លុយ ជីវិត​របស់​អ្នក​នឹង​លំបាក​​ពី​ព្រោះ​ថា​អ្នក​ត្រូវ​​បង់​ភ្លើង បង់​ទឹក លុយ​សាំង​ បង់​ថ្លៃ​សាលា​​និង​​ទិញ​គ្រឿង​ចាំ​បាច់​ប្រើ​ប្រាស់​​ប្រចាំ​​ថ្ងៃ​។ល។ ​នៅ​ពេល​ដែល​អ្នក​ដាក់​ពាក្យ​​​ធ្វើ​ការ លុយ​​​ឬ​ប្រាក់​ខែ​ប្រហែល​​ជា​​អ្វី​ដែល​អ្នក​ចង់​បាន​និង​គិត​ដល់​មុន​គេ។ ប៉ុន្តែ​ ក្រោយ​ពេល​ដែល​អ្នក​ធ្វើ​ការ លុយ​មិន​មែន​ជា​អ្វី​ដែល​សំខាន់​បំផុត​នោះ​ទេ។ ថ្វីត្បិត​តែ​លុយ​​ពិត​ជា​អាច​ជំរុញ​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ធ្វើ​ការ​ងារ​បាន​ល្អ ប៉ុន្តែ​អ្វី​ដែល​ជំរុញ​ទឹក​ចិត្ត​បុគ្គល​ពិត​ប្រាកដ​នោះ​គឺ​អារម្មណ៍​និង​ភាព​ពេញ​ចិត្ត​ចំពោះ​ការងារ មិនមែន​ប្រាក់​ខែ​ច្រើនតែម្យ៉ាង​នោះ​ទេ។ លុយ​​មិន​អាច​​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ទេ គ្រាន់​តែ​កាត់​បន្ថយ​ភាព​មិន​សប្បាយ​ចិត្ត៖

ការ​ទទួល​បាន​ប្រាក់​ចំណូល​តិច​ឬ​មិន​គ្រប់​គ្រាន់​​នឹង​ធ្វើ​ឲ្យ​​បុគ្គល​តូច​ចិត្ត​។ ប៉ុន្តែ​ប្រសិន​ជា​បុគ្គល​ម្នាក់​នោះ​ត្រូវ​បាន​ដំឡើង​ប្រាក់​ខែ គាត់​មិន​មែន​សប្បាយ​ចិត្ត​នោះ​ទេ គ្រាន់​តែ​មិន​សូវ​ខឹង​ ឬ​មិនសូចតូចតិចច្រើន​ដូច​មុន។ លុយ​ពិត​ជា​សំខាន់ ប៉ុន្តែ​មិន​សំខាន់​ស្មើ​នឹង​ឱកាស​​រីក​ចម្រើន​​ក្នុង​វិស័យ​ការ​ងារ​​ឡើយ។ មានមនុស្សជាច្រើនបានសម្រេចចិត្តបោះ​បង់ការងារដែលទទួលបានប្រាក់ខែច្រើន ហើយងាកមកធ្វើអ្វីដែលធ្វើឲ្យខ្លួនសប្បាយចិត្តវិញ ព្រោះនៅពេលធ្វើយូរៗទៅទើបដឹងថា លុយមិនមែនជាចំណុចតែម្យ៉ាងដែលធ្វើឲ្យយើង សុខចិត្តធ្វើការងារនោះឡើយ ប៉ុន្តែភាពពេញចិត្តចំពោះការងារ និង សេរីភាពរបស់បុគ្គលប៉ុណ្ណោះ។

ជះ​លុយ​ពិត​ជា​ស្រួល ដឹក​នាំ​ទើប​ពិបាក៖ នៅ​ក្រុម​ហ៊ុន​ខ្លះ​បាន​ប្រើ​ប្រាស់​លុយ​ជា​​យានជំនិះ​​សម្រាប់​ទាក់​ទាញ​​បុគ្គលិក ដោយ​មិន​គិត​រក​ដំណោះ​ស្រាយ​​ឬ​អ្វី​មក​ជំរុញ​ដល់​បុគ្គលិក​ឡើយ។ ទោះ​បី​ជា​អ្នក​​សន្យា​នឹង​ផ្តល់​ប្រាក់​បន្ថែម​ដល់​បុគ្គល ក៏​មិន​ប្រាកដ​ថា​ពួក​គាត់​ធ្វើ​ការ​បាន​ល្អ​ដែរ​ពី​ព្រោះ​ថា​​ពួក​គាត់​​មិន​មាន​អារម្មណ៍​​ពេញ​ចិត្ត​ចំពោះ​អ្នក នោះ​មាន​ន័យ​ថា​ពួក​គាត់​ធ្វើ​ការ​គ្រាន់​តែ​លុយ មិន​មែន​ធ្វើ​ការ​អស់​ពី​សមត្ថភាព​ដោយ​ក្តី​ស្រឡាញ់​ចំពោះ​ការងារ​ឡើង៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.forbes.com

X
5s