មនុស្ស​ឆ្លាត​តែង​ជ្រើសរើស​ផ្លូវ​ទាំង​នេះ ដើម្បី​បញ្ចប់​កំហឹងក្នុងខ្លួន និង​ ធ្វើ​ឲ្យ​ចិត្ត​ត្រជាក់​​



​​​តើ​មនុស្ស​​ឆ្លាត​តែង​មាន​វិធី អ្វី​ខ្លះ​ទៅ​ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​ពួក​គេ​កាន់​តែ​ចុះ​ត្រជាក់​​ហើយ​ធូរ​ស្បើយ​ពី​បញ្ហា? ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​៖

១) គោរព​នូវ​អ្វី​ដែល​​ខ្លួន​មាន​៖ កាល​ដែល​អ្នក​គិត​បែប​នេះ គឺ​​កាត់​បន្ថយ​ភាព​តប់​ប្រមល់​ដែល​អ្នក​កំពុង​​មាន​ រហូត​ដល់​ទៅ​២៣​ភាគរយ​។ បើ​អ្នក​តែង​តែ​ស្កប់ស្កល់​នឹង​អ្វី​ដែល​ខ្លួន​មាន​ហើយ​នោះ អ្នក​នឹង​មិន​សូវ​ ខ្វាយ​​ខ្វល់​ឬ​តប់ប្រមល់​ច្រើន​នឹង​រឿង​ដទៃ ទៀត​ទេ។

២) មិន​ដែល​និយាយ​ពាក្យ​​ថា​«​ចុះ​បើ​» ទេ​៖ មនុស្យ​ដែល​ចូលចិត្ត​ និយាយ​ពាក្យ​ថា «​ចុះ​បើ​» គឺ​ជា​មនុស្ស​ដែល​គ្មាន​​ភាព​សប្បាយរីករាយ​ក្នុង​ខ្លួន​​បន្តិច​សោះ​តែ​ម្ដង។ ពួក​គេ​តែង​តែ​ភ័យ​ព្រួយ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ពួក​គេ​តែង​គិត​បែប​នេះ ឬ បែប​នោះ ទាំង​ដែល​ពេល​ខ្លះ​ វា​គ្មាន​បញ្ហា​នឹង​ត្រូវ​គិត​ផង​នោះ។

៣) មាន​គំនិត​វិជ្ជមាន​៖ គំនិត​វិជ្ជមាន​ គឺ​វា​ជា​វិធី​មួយ​ ជួយ​ឲ្យ​អ្នក​ មាន​អារម្មណ៍​ធូរស្រាល។ គំនិត​វិជ្ជមាន​ វា​ប្រៀប​បាន​ នឹង​ទឹក​ត្រជាក់​​មួយ ស្រោច​លើ​ភ្លើង​អ៊ីចឹង​។

៤) ចូល​គេង​៖ ពេល​ដែល​អ្នក​​មាន​អារម្មណ៍​ស្មុគស្មាញ​ខ្លាំង​ គ្មាន អ្វី​ល្អ​ជាង​ការ​ចូល​គេង​ទេ ​ព្រោះ​​ថា វា​នឹង​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ដើរ​ស្រួល​ ហើយ​ម៉្យាង​ទៀត​ខួរ​ក្បាល​អ្នក​កាន់​តែ​ស្រឡះ​​ល្អ​ថែម​ទៀត។

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ cnbc

X
5s