អ្វី​ដែល​អ្នក​គួរ​ធ្វើ​និង​មិន​គួរ​ធ្វើ​ ពេល​មាន​សង្សារ​ទៅ​នៅ​​ក្រៅ​ប្រទេស​​



វា​មិន​មែន​ជា​រឿង​ងាយ​ទេ ក្នុង​ការ​រក្សា​មិត្តភាព​ស្នេហា​ឲ្យ​បាន​នៅ​គង់វង្ស​ល្អ​នោះ។ អ្នក​ខ្លះ​វិញ​មិន​សូវ​ជា​ខ្វាយ​ខ្វល់​ប៉ុន្មាន​​ទេ ដែល​ជា​ហេតុ​​នាំ​ឲ្យ​ពួក​គេ​បែក​គ្នា​លឿន។ ស្នេហា​ នៅ​ឆ្ងាយ​ពី​​គ្នា គប្បី​មាន​ភាព​ជិតស្និទ្ធ​ជាង​ធម្មតា​ ទើប​អ្នក​អាច​ស្រឡាញ់​គ្នា​យូរ​។ នេះ​ជា​ចំណុច​ខ្លះ​ៗ ​ដែល​អ្នក​ត្រូវ​ដឹង៖ អ្វី​ដែល​គួរ​ធ្វើ​៖

១) គួរ​ចេះ​ Surprise គ្នា​៖ Surprise​គឺ​បង្ហាញ​ពី​ការ​ខ្វាយខ្វល់​គ្នា​ បង្ហាញ​ថា​អ្នក​ខិតខំ​ធ្វើ​អ្វី​ពិសេស​មួយ​សម្រាប់​នរណា​ម្នាក់ ។ ​ មិន​ថា​អ្នក​នៅ​ឆ្ងាយ​ពី​​គ្នា​​យ៉ាង​ណា​ក្ដី អ្នក​ក៏​អាច​បង្កើន​ការ​Surprise​នេះ​ដើម្បី​បង្ហាញ​ថា អ្នក​ ខ្វាយ​ខ្វល់​គេ​កម្រិត​ណា​ដែរ។

២) ប្រាប់​រឿង​ដែល​អ្នក ជួប​ជា​រៀងរាល់​ថ្ងៃ​ដល់​គ្នា​៖ វា​អាច​ជា​រឿង​មួយ​ដដែល​ៗ និង​ស្ដាប់​ទៅ​​ហួសហេតុ​ពេក​។ តែ​កាល​ដែល​នៅ​ឆ្ងាយ​ពី​គ្នា គឺ​មិន​មែន​ស្រួល​ទេ ហើយ​អារម្មណ៍​ក៏​កាន់​តែ​ចង់​ដឹង​គ្នា​ខ្លាំង​ដែរ។ ហេតុនេះ អ្នក​អាច​ផ្ដល់​ជា​ព័ត៌មាន​ដល់​គ្នា​គ្រប់​ពេលវេលា​បាន ​ ថា​តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ នៅ​ថ្ងៃ​នេះ? តើ​បាន​ទៅ​ទី​ណា​ខ្លះ​? តើ​ទៅ​ណា​មក​ណា​ជាមួយ​អ្នក​ណា​ខ្លះ​?

អ្វី​ដែល​អ្នក​មិន​គួរ​ធ្វើ​៖

១) មាន​អ្នក​ទី​៣​មក​ជំពាក់ជំពិន៖ វា​ក៏​ជា​រឿង​ធំ​មួយ​បណ្ដាល​ឲ្យ​អ្នក​បែក​បាក់​គ្នា​ដែរ គឺ​ដោយ​សារ​ ភាព​ស្និទ្ធស្នាល​​នឹង​អ្នក​ដទៃ​ពេក​។ អ្នក​ត្រូវ​​ដឹង​ថា សង្សារ​អ្នក គឺ​មិន​បាន​នូវ​ជិត​ទេ​ ហេតុនេះ​មិន​ថា​មិត្ត​អ្នក​ជិតស្និទ្ធ​យ៉ាង​ណា ក្ដី សូម​កុំ​ធ្វើ​អ្វី​​ឲ្យ​លើស​ពី​មិត្ត​អី​ ព្រោះ ថា​វា​អាច​ក្លាយ​ជា​បញ្ហា​ធំ​បាន​។ ហេតុនេះ​បើ​មិន​ចង់​មាន​បញ្ហា​ អ្នក​គួរ​ធ្វើ​អ្វី​មួយ​​ កុំ​ឲ្យ​លើស​ពី​មិត្ត​ទៅ​បាន​ហើយ​។

២) បើក​សិទ្ធិ​ដល់​គ្នា​ខ្លាំង​ពេក​៖ អ្នក​ត្រូវ​​ដឹង បើ​អ្នក​ឃ្លាត​គ្នា​ឆ្ងាយ​យ៉ាង​​នេះ​ហើយ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​បើក​សិទ្ធិ​ខ្លាំង​ដល់​គ្នា​ទៀត គេ​មិន​ហៅ​ថា​ជា​សង្សារ​​ទៀត​ទេ។ ព្រោះ​អី មនុស្ស​ម្នាក់ៗ មាន​សង្សារ​ត្រឹម​តែ​ឈ្មោះ​ប៉ុណ្ណោះ ឯ​ម្នាក់ៗ​វិញ​ធ្វើ​អ្វី​រៀង​ៗ​​ខ្លួន គ្មាន​អ្នក​ណា​ខ្វល់​គ្នា​ផង​​ហ្នឹង​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ thoughtcatalog

X
5s