ចំណុច​៥​យ៉ាង​ដែល​អ្នក​ជំនួញ​​គួរ​តែ​ធ្វើ​ឲ្យ​បាន​មុន​ម៉ោង​៧ព្រឹក ដើម្បីស្រូបទាញយកភាពជោគជ័យ​



អ្នក​ជំនួញ​​ដែល​ជោគជ័យ​តែង​តែ​មាន​ទម្លាប់​ធ្វើ​អ្វី​មួយ​ជា​ប្រចាំ​ថ្ងៃ ពី​ព្រោះ​ថា​ទម្លាប់​ជួយ​សម្រេច​គោលដៅ​របស់​ពួក​គេ សន្សំ​ពេលវេលា​បាន​ច្រើន​និង​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​កាន់​តែ​ប្រសើរ​ឡើង។ ហើយ​ទម្លាប់​ដែល​សំខាន់​ជាង​គេ​សម្រាប់​អ្នក​ជំនួញ​គឺ​ទម្លាប់​ពេល​ព្រឹក​នេះ​​ហើយ។ ខាង​ក្រោម​ន​ជា​ចំណុច​៥យ៉ាង​ដែល​អ្នក​ជំនាញ​ជោគជ័យ​គួរ​តែ​ធ្វើ​ឲ្យ​បាន​មុន​ម៉ោង​៧ព្រឹក៖

១) ភ្ញាក់​ពី​គេង៖ អ្នក​ជំនួញ​ដែល​ជោគជ័យ​តែង​តែ​ងើប​ពី​ព្រលឹម។ ការ​ងើប​ពី​ព្រលឹម​គឺ​ជា​ទម្លាប់​មួយ​ដែល​អ្នក​ជំនួញ​ទាំង​អស់​គួរ​តែ​មាន ពី​ព្រោះ​ថា​ការ​ងើប​ពី​ព្រលឹម អ្នក​មាន​ពេល​ច្រើន​ជាង​​អ្នក​ដទៃ ជា​លទ្ធផល អ្នក​អាច​សម្រេច​កិច្ច​ការ​ជាង​អ្នក​ដទៃ។

២) កុំ​ប៉ះ​ទូរស័ព្ទ៖ ប្រសិន​ជា​អ្នក​ដាក់​ទូរស័ព្ទ​នៅ​ក្បែរ​ខ្លួន វា​អាច​មាន​ការ​រំខាន​ដោយ​សារ​តែ​ពន្លឺ​ទូរស័ព្ទ។ល។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​អាច​ញៀន​លេង​ទូរស័ព្ទ​ដោយ​ទុក​កិច្ច​ការ​ចោល។ អ្នក​គួរ​តែ​រៀប​ចំ​ផែន​ការ​ឬ​គម្រោង​ប្រចាំ​​ថ្ងៃ​វិញ​ វា​ប្រសើរ​ជាង។

៣) អាហារ​ពេល​ព្រឹក៖ ឈប់​​រំលង​អាហារ​ពេល​ព្រឹក​របស់​អ្នក​ទៀត​ទៅ។ អាហារ​ពេល​ព្រឹក​គឺ​ជា​អាហារ​ដែល​សំខាន់​បំផុត ពី​ព្រោះ​វា​ផ្តល់​ថាមពល​ដល់​រាង​កាយ​និង​ទ្រទ្រង់​អ្នក​ពេញ​មួយ​ថ្ងៃ។

៤) ជំរុញ​ស្មារតី៖ ថ្ងៃ​ខ្លះ អ្នក​មិន​ចង់​សូម្បី​តែ​ងើប​ពី​គេង វា​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​កម្លាំង​ចិត្ត​ក្នុង​ការ​ធ្វើ​ការងារ​។ ដូច្នេះ​ហើយ​ទើប​អ្នក​ជំនួញ​ដែល​ជោគជ័យ​​​តែង​តែ​អាន​សៀវភៅ​ឬ​សុភាសិត​វិជ្ជមាន​នៅ​ពេល​ព្រឹក​ វា​នឹង​ជួយ​​ឲ្យ​ពួក​គេ​​មាន​អារម្មណ៍​ល្អ​និង​ជួយ​បង្កើន​ផលិតភាព​។

៥) កំណត់​គោលដៅ៖ រៀងរាល់​ព្រឹក កំណត់​នូវ​គោលដៅ​ដែល​អ្នក​ចង់​សម្រេច​ក្នុង​ថ្ងៃ​នេះ។ ហើយ អ្នក​ក៏​ត្រូវ​គិត​ពី​ចំណុច​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​សម្រេច​កិច្ច​ការ​ទាំង​នោះ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​គួរ​តែ​ធ្វើ​កិច្ច​ការ​ដែល​លំបាក​មុន៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org​

X
5s