តើសេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន UBER បានមកដល់កម្ពុជាហើយឬនៅ?
ជាមួយនឹងកំណើននៃសេដ្ឋកិច្ចដែលទើបនឹងងើបឡើងថ្មីរបស់ប្រទេសកម្ពុជានៅក្នុងទីផ្សារសាកលលោក វាជៀសមិនរួចទេសម្រាប់បច្ចេកវិទ្យាទំនើបដែលនឹងត្រូវជ្រាបចូលក្នុងវិស័យផ្សេងៗនៅក្នុងប្រទេសជាពិសេសវិស័យដឹកជញ្ជូន។
នរណាខ្លះហ៊ានប្រឈមនឹងហានិភ័យ?
ទោះបីជាប្រព័ន្ធបច្ចេកវិទ្យា UBER ជាបច្ចេកវិទ្យាសាកលមួយ សម្រាប់ជួយសម្រួលដល់ មនុស្សរាប់ សិបលានអ្នកនៅទូទាំងពិភពលោកក៏ដោយ ប៉ុន្តែវាមិនមែនបច្ចេកវិទ្យាដំបូងគេដែលបាន ចូលមកក្នុងប្រទេសកម្ពុជានោះទេ។ កន្លងមកអាជីវកម្មថ្មីៗជាច្រើនបានបាននាំយកនូវប្រព័ន្ធបច្ចេកវិទ្យាចូលមកដែរ រួមមានដូចជា៖ Choice Taxi, Exnet Taxi Cambodia, PassApp Tax, និង iTsumo។ ប៉ុន្តែក្រុមហ៊ុន UBER គឺហាក់មិនមានភាពរុញរាក្នុងការចាប់ផ្តើមដំណើរការអាជីវកម្មឡើយ។
ទើបតែពេលថ្មីៗនេះ លោក David Van ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Bower Group Asia បាននាំអ្នកដំណាងរបស់ក្រុមហ៊ុន UBER ឲ្យជួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុន រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីចូលរួមពិភាក្សាគ្នាលើសំណើរនៃការដាក់ចេញឲ្យប្រើប្រាស់ លើបច្ចេកវិទ្យារបស់ក្រុមហ៊ុន UBER នៅពេលអនាគត។ បើទោះបីជាមិនទាន់មានព័ត៌មានច្បាស់ការទាក់ទងទៅនឹងការបរិច្ឆេទនៃការសម្ពោធជាផ្លូវការក៏ដោយ ក៏គេមើលឃើញថា ក្រុមហ៊ុនពិតជាមានទំនុកចិត្តច្បាស់លាស់ក្នុងការអនុវត្តន៍ការងារនេះក្នុងពេលឆាប់ៗដោយសារដំណឹងបានមកដល់កម្ពុជាត្រឹមតែរយៈពេលពីរខែបន្ទាប់ពីមានកិច្ចប្រជុំដំបូងរបស់ក្រុមហ៊ុន UBER ជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
តើក្រុមហ៊ុន UBER នឹងរីកចម្រើនខ្លាំងនៅកម្ពុជាដែរឬទេ?
ក្រុមហ៊ុនប្រហែលជានឹងចូលមកក្នុងទីផ្សារដោយភាពជឿជាក់បំផុត ប៉ុន្តែក៏មានការបារម្ភថាចុងក្រោយ ក្រុមហ៊ុន UBER នឹងអាចបរាជ័យ ជាពិសេសមានដំណឹងថាក្រុមហ៊ុនបានដកចេញមកពី ប្រទេសចិន ដោយយល់ព្រមទទួលភាគហ៊ុន២០%ជាមួយក្រុមហ៊ុនដៃគូប្រកួតប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន Didi។ សារព័ត៌មាន CNN ក៏បានបង្ហាញដែរថាក្រុមហ៊ុន UBER ក៏បានដកចេញពីប្រទេស ដាណឺម៉ាក ផងដែរ។ អាចមានសញ្ញាណណាមួយដែលបង្ហាញថា ក្រុមហ៊ុន UBER ប្រហែលអាចមានបញ្ហាជាមួយ ទីផ្សារកម្ពុជា។
ទោះបីជាយ៉ាងនេះក្តីការបង្ហាញមួយរបស់ទំព័រហ្វេសបុករបស់ក្រសួងពាណិជ្ជកម្មបាននិយាយថា លោក Chan Park និងលោក Brian Shroder ដែលជាអ្នកតំណាងរបស់ក្រុមហ៊ុនដឹកជញ្ជូនតាមអនឡាញទូទាំងសាកលរបស់អាមេរិក ឬហៅថា UBER បានលើកឡើងថាក្រុមហ៊ុនមានការពេញចិត្តជាមួយនឹងទីផ្សារថ្មីរបស់កម្ពុជា។ ប៉ុន្តែជាមួយគ្នានេះក្រុមហ៊ុនត្រូវការស្វែងយល់បន្ថែមទៀតពីស្ថាន ភាពសេដ្ឋកិច្ច ស្តង់ដាររស់នៅរបស់ប្រជាជន និងការប្រឈមផ្សេងៗទៀតជាមុនសិន។
តើប្រជាជនខ្មែរគិតដូចម្តេចចំពោះក្រុមហ៊ុន UBER?
បើតាមការលើកឡើងរបស់ Masahito Ambashi សេដ្ឋកិច្ចវិទូរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន UBER គឺជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះជាសាកលរួមបញ្ចូលទាំងកម្ពុជាផងដែរ។ អតិថិនជនប្រហែលជានឹងសាកល្បងជាមួយសេវាកម្មមួយនេះ ដោយសារពួកគេសេវាកម្មនេះមានភាពខុសប្លែកពីសេវាកម្មក្នុងស្រុក។ ប្រសិនបើមាននិន្នាការបែបនេះបានកើតឡើងអាចរំពឹងថានឹងមានការចូលរួមច្រើន។ ទីបំផុតវានឹងធ្វើឲ្យក្រុមហ៊ុន UBER ទទួលបានភាពជោគជ័យ។
ស្របជាមួយគ្នានេះ Ambashi បន្ថែមថា អ្នកដែលមានកម្រិតជីវភាពរស់នៅមធ្យមដែលអាចប្រើប្រាស់សេវាកម្មនេះគឺមានច្រើននៅក្នុងប្រទេសកម្ពុជា។ នេះមានន័យថា ចំនួនអ្នកដែលអាចប្រើប្រាស់ជាមួយសេវាកម្មក្រុមហ៊ុន UBER ក៏នឹងកើនឡើងដែរ។
នៅមានសំណួរផ្សេងទៀតចោទសួរថាតើ ក្រុមហ៊ុន UBER អាចប្រកួតប្រជែងជាមួយទីផ្សារ តុតុ (ម៉ូតូកង់បី) ក្នុងស្រុកដែរឬទេ? តុតុមាននៅគ្រប់ទីកន្លែងក្នុងតំបន់សំខាន់ៗក្នុងទីក្រុង ហើយតុតុមានច្រើននិងនៅជិតៗដែលអ្នកដំណើរងាយស្រួលស្វែងរក ចំណែកការដឹកជញ្ចូនមានភាពងាយស្រួល និងចំណាយតិច។
ចំណុចខ្លាំងរបស់ទីផ្សារទើបងើបឡើងថ្មី គឺសក្តានុពលរបស់ខ្លួនសម្រាប់ភាពរីកចម្រើន។ ប៉ុន្តែរួមជាមួយគ្នានេះ វិនិយោគិនក៏ត្រូវគិតអំពីហានិភ័យ ដោយសារបទបញ្ញត្តិ និងច្បាប់ គឺមិនទាន់បានកំណត់ពេញលេញនៅឡើយ។ ដូច្នេះថាតើក្រុមហ៊ុន UBER ទទួលបានជោគជ័យ ឬក៏អត់នឹងពឹងផ្អែកទាំងស្រុងលើកម្រិតនៃការសិក្សាទីផ្សាររបស់ក្រុមហ៊ុនបានល្អកម្រិតណា ហើយថាតើពួកគេបានបង្កើតទីផ្សារបានល្អកម្រិតណាទៅដល់ប្រជាជនកម្ពុជា។ ព័ត៌មានលម្អិតសូមអាន realestate.com.kh