អ្នក​ដែល​កើត​ក្នុង​«ខែ​មេសា​ » មាន​បុគ្គលិក​លក្ខណៈ​ពិសេស​​បែប​នេះ! ជឿ​ឬមិន​ជឿ ​សាក​អាន​សិន!​



តើ​អ្នក​​កើត​ក្នុង​ខែ​មេសា​នេះ​ មែន​ទេ​? ឬ​មួយ​អ្នក​ស្គាល់​នរណា​ម្នាក់​​​ដែល​កើត​ក្នុង​ខែ​នេះ​? អ្នក​សាក​អាន​ទៅ​មើល​ ថា​តើ​ពួក​គេ​មាន​លក្ខណៈ​បែប​នេះ​ឬ​អត់​?

១) ជា​មនុស្ស​ចង់​ដឹង​ចង់​ស្គាល់​អ្វី​ថ្មី​ៗ​៖ អ្នក​កើត​ខែ​មេសា​គឺ​​ពិត​ជា​មាន​ចំណង់​ខ្លាំង​ ក្នុង​ការ​ចង់​ដឹង​អ្វី​ដែល​​ថ្មី​ៗ ។ ពួក​គេ​ចង់​ដឹង​អ្វី​គ្រប់​យ៉ាង ហើយ​មិន​ងាយ​នឹង​ចុះ​ចាញ់​អ្វី​ទេ ពេល​ដែល​គេ​តាំង​ចិត្ត​ថា​ចង់​ដឹង​អ្វី​មួយ​នោះ។

២) ជា​មនុស្ស​ចូលចិត្ត​​ដើរ​លេង​រុករក​អ្វី​ថ្មី​ៗ ៖ ទោះ​​បី​ពួក​​គេ​ជា​មនុស្ស​ស្ងប់ស្ងាត់​​បន្តិច​​មែន​ តែ​គេ​មិន​ដែល​​លាក់​អារម្មណ៍​ក្នុង​ការ​ចង់​ដើរ​លេង​ទៅ​កន្លែង​ណា​មួយ​។ គេ​មិន​និយាយ​ច្រើន​ទេ ពេល​ដែល​គេ​មាន​ពេល គេ​នឹង​ទៅ មិន​ថា​មាន គ្នា​ឬ​ក៏​ម្នាក់​ឯង​នោះ​ឡើយ។

៣) រាង​ចចេស​បន្តិច​៖ ដោយ​សារ​ការ​​ចចេសរឹងរូស ទើប​អ្នក​ដទៃ ងាយ​គិត​ថា​គេ​ជា​មនុស្ស ក្រអឺតក្រទម ក្អេងក្អាង។ តែ​តាម​ពិត​ទៅ​គេ​ស្លូត និង​ឆាប់​ខឹង​ ឆាប់​ភ័យ​​ ឆាប់​អរ​ណាស់។

៤) ងប់ងុល​ក្នុង​ការ​ធ្វើ​អ្វី​មួយ​៖ មិន​ថា​ធ្វើ​អ្វី​ឡើយ គេ​មិន​មែន​ធ្វើ​អ្វី​ឲ្យ​រួច​តែ​ពី​ដៃ​ទេ។ គេ​ដាក់​ចិត្ត​ដាក់​កាយ ហើយ​រំពឹង ទទួល​បាន​លទ្ធផល​ល្អ​មក​វិញ​។

៥) ឆ្លាត​និង​ចូលចិត្ត​រៀន​រស់ ដោយ​មិន​ពឹង​អ្នក​ដទៃ ៖ និយាយ​ទៅ​​ ពិបាក​រក​អ្នកណា​ដែល​ឆ្លាត​ជាង​អ្នក​កើត​ខែ​មេសា​ណាស់។ ហើយ​មនុស្ស​ល្បី​ៗ លើ​ពិភពលោក​ក៏​កើត​ចំ​ខែ​នេះ​ច្រើន​ដែរ។ ម្យ៉ាង​វិញ​ទៀត​ពួក​គេ​ចូលចិត្ត​រៀន​រស់​ដោយ​ខ្លួន​ឯង និង​ ស្រឡាញ់ សេរីភាព។ ពួក​​គេ​មិន​ចង់​ឲ្យ​អ្នកដទៃ​មក​គ្រប់គ្រង​ខ្លួន​ប៉ុន្មាន​ទេ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ amerikanki

X
5s