តើក្រុមនាវាពិឃាដ USS Carl Vinson អាមេរិកបញ្ជូនទៅឧបទ្វីបកូរ៉េ ខ្លាំងកម្រិតណា?
នាវាពិឃាដ USS Carl Vinson របស់សហរដ្ឋអាមេរិកត្រូវបានគេទទួលស្គាល់ថា ជាក្រុមវាយប្រហារពិសេសមួយនៃកងទ័ពសហរដ្ឋអាមេរិក។ តើអ្វីដែលពិសេសកងនាវាពិឃាដនេះ?
នាវា Carl Vinson ដើរដោយថាមពលនុយក្លេអ៊ែរ អាចផ្ទុកទម្ងន់សរុបបានប្រមាណ ៩៧ ០០០តោន។ វាជាប្រភេទនាវាដឹកយន្តហោះមួយក្នុងចំណោម ១០ដែលកំពុងបំពេញការងារយ៉ាងសកម្មឱ្យកងទ័ពសហរដ្ឋអាមេរិក។
កងនាវាពិឃាដនេះមានផ្ទុកយន្តហោះជាង ៨០គ្រឿង និងមានកម្លាំងទ័ពនិងបុគ្គលិកសរុបជាង ៦០០០នាក់។ ជាធម្មតា នាវានេះ ចតនិងដាក់មូលដ្ឋាននៅ San Diego។
អមមកជាមួយនឹងនាវាពិឃាដ Carl Vinson មាននាវាតូចៗបីផ្សេងទៀតគឺនាវាពិឃាដពីរ៖ USS Wayne E/ Meyer មានបំពាក់មីស៊ីលនាំផ្លូវ និង USS Michael Murphy មានបំពាក់មីស៊ីលនាំផ្លូវដែរ។ ចុងក្រោយ គឺនាវាចម្បាំងល្បឿនលឿន USS Lake Champlain ក៏មានបំពាក់មីស៊ីលវាយប្រហារដូចគ្នា [មានដូចជាមីស៊ីលថមម៉ាហក និងមុខងារប្រយុទ្ធ]។
ទាំងនាវាពិឃាដ និងនាវាចម្បាំងល្បឿនលឿន សុទ្ធតែមានបំពាក់មកជាមួយនូវប្រព័ន្ធការពារមីស៊ីល Aegis ដែលប្រព័ន្ធនេះអាចកម្ទេចមីស៊ីលច្រើនប្រភេទរួមទាំងមីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដសាកល្បងកាលពីពេលកន្លងទៅផង។
ដោយឡែក បើនិយាយពីយន្តហោះប្រយុទ្ធវិញ មានជាង ៩០គ្រឿង ក្នុងនោះមានយន្តហោះប្រយុទ្ធ F/A-18F Super Hornet, E-2C Hawkeye និង EA-18G Growler។
សង្ខេបសព្វាវុធ៖
នាវា USS Carl Vinson
ប្រភេទនាវាដឹកយន្តហោះ: Nimitz-class
ទំហំ: ៣០៤.៨ម៉ែត្របណ្ដោយ និងទទឹង ៧៦ម៉ែត្រ
បុគ្គលិក: ៦ពាន់នាក់
ម៉ាស៊ីន: ដើរដោយរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២
អាវុធ: ជើងទម្ររបាញ់មីស៊ីលកម្ទេចយន្តហោះ Mk 57 Mod3 Sea Sparrow និងជើងទម្ររនៃប្រព័ន្ធ បាញ់កម្ទេចមីស៊ីល ជើងទម្ររ RIM-116 Rolling Airframe កាំភ្លើងបាញ់កម្ទេចមីស៊ីល Phalanx CIWS ២។
យន្តហោះ: ៩០យន្តហោះរួមទាំងឧទ្ធម្ភគចក្រផង
នាវាពិឃាដ USS Michael Murphy and USS Wayne E. Meyer
ប្រភេទនាវាពិឃាដ (destroyers)៖ Arleigh Burke
ទំហំ: ១៥៥.៥ម៉ែត្របណ្ដោយ និងទទឹង ២០ម៉ែត្រ
បុគ្គលិក: ៣២៣នាក់ (Murphy) និង ២៧៥នាក់ (Meyer)
ម៉ាស៊ីន: ទូប៊ីនបួន
អាវុធ: មីស៊ីល ៩៦គ្រាប់សម្រាប់បាញ់ចេញពីជើងទម្រ Mk41 កាំភ្លើង ប្រភេទ five-inch ១, ២៥mm ២ដើម បំពង់បាញ់ Mk 32 triple torpedo ២ដើម កាំភ្លើងបាញ់មីស៊ីល Phalanx CIWS ១ដើម
យន្តហោះ៖ឧទ្ធម្ភគចក្រ SH-60 Sea Hawk ចំនួន ២
នាវាចម្បាំងល្បឿនលឿន USS Lake Champlain
ប្រភេទនាវាចម្បាំងល្បឿនលឿន៖ Ticonderoga-class cruiser
ទំហំ: ១៧៣.៧ម៉ែត្របណ្ដោយ និងទទឹង ១៦.៧ម៉ែត្រ
បុគ្គលិក: ៤០០នាក់
ម៉ាស៊ីន: ទូប៊ីនបួន
អាវុធ: មីស៊ីល ១២២គ្រាប់រួមទាំង Tomahawk មីស៊ីលកម្ទេចកប៉ាល់ RGM-84 Harpoon ៨ ដើមកាំភ្លើង Mark 45 5-Inch ១ដើម, ២៥mm Mk 38 chain guns២ដើម កាំភ្លើង Calibre ៥០ ចំនួន ២ដើម កាំភ្លើងបាញ់មីស៊ីល Phalanx CIWS ២ ដើម បំពង់បាញ់ Mk 32 12.75-inch triple torpedo ២ដើម កាំភ្លើងបាញ់មីស៊ីល Phalanx CIWS ១ដើម
យន្តហោះ៖ឧទ្ធម្ភគចក្រ MH-60R Seahawk LAMPS III ចំនួន ២