ក្រសួងការពារជាតិអាមេរិក៖ មីស៊ីល Tomahawk ៥៩គ្រាប់ កម្ទេចមូលដ្ឋានទ័ពអាកាសស៊ីរី ២០%
លោក James Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានប្រកាសនៅក្នុងសេចក្ដីថ្លែងការមួយកាលពីចន្ទកន្លងទៅ ដោយបានលើកឡើងថា ការវាយប្រហារដោយគ្រាប់មីស៊ីល ៥៩គ្រាប់ប៉ុន្មានថ្ងៃមុនបានបំផ្លាញមូលដ្ឋានទ័ពអាកាសរបស់រដ្ឋាភិបាលស៊ីរីអស់ ២០%។
លោកបានថ្លែងដូច្នេះថា ៖«រដ្ឋាភិបាលស៊ីរីបានបាត់បង់សមត្ថភាពដើម្បីរក្សាកម្លាំង ឬបំពាក់អាវុធឡើងវិញនៅមូលដ្ឋានទ័ពអាកាស Shayrat។ នេះជាការឆ្លើយតបដ៏មានប្រសិទ្ធភាព»។
សូមបញ្ជាក់ថា ការវាយប្រហារដោយមីស៊ីលនេះ គឺបន្ទាប់ពីមានការសម្លាប់ប្រជាជនប្រមាណ ៨០នាក់ក្នុងនោះមានក្មេងភាគច្រើនដោយប្រើអាវុធគីមីនៅខេត្ត Idlib៕