ព័ត៌មាន​ទាន់​ហេតុការណ៍៖ កូរ៉េខាងជើង​គំរាម​បាញ់​នុយក្លេអ៊ែរ​​ ប្រសិន​បើ​អាមេរិក​បង្ក​ហេតុ​​



សារព័ត៌មាន​រដ្ឋ​របស់​កូរ៉េខាងជើង​បាន​ព្រមាន​កាល​ពី​ថ្ងៃ​​អង្គារ​ ម្សិលមិញ​​ថា​ ​កូរ៉េខាងជើង​នឹង​​វាយ​ប្រហារ​ដោយ​នុយក្លេអ៊ែរ​លើ​សហរដ្ឋ​អាមេរិក​​ ​បើ​សិន​ជា​មាន​រូបភាព​​នៃ​ការ​ឈ្លានពាន​ណា​មួយ​ពី​សហរដ្ឋ​អាមេរិក។ ការ​ប្រកាស​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​ក្រុម​នាវា​ពិឃាដ​ទៅ​កាន់​តំបន់​ជាប់​នឹង​ឧបទ្វីប​កូរ៉េ។​ កាល​ពី​ពេល​កន្លង​ទៅ​ លោក​ ត្រាំ​ ដែល​បាន​ជំរុញ​ឱ្យ​ចិន​ដោះ​ស្រាយ​ជាមួយ​​ប្រទេស​ជិត​ខាង​ដែល​ជា​មិត្ត​ខ្លួន​​នោះ​ បាន​សរសេរ​នៅ​លើ​ Twitter ​របស់​លោក​ថា​ កូរ៉េខាងជើង​កំពុង​រក​រឿង​ដាក់​ខ្លួន​ ហើយ​សហរដ្ឋ​អាមេរិក​នឹង​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​ទោះ​បី​ចិន​ជួយ​ឬ​មិន​ជួយ​ក៏​ដោយ។ ស្ថានការណ៍​កាន់​តែ​តានតឹង​ឡើង​ដូច្នេះ​ ដោយ​សារ​តែ​​មាន​ការ​បារម្ភ​ថា​ កូរ៉េខាងជើង​នឹង​ធ្វើ​ការ​សាក​ល្បង​គ្រាប់​នុយក្លេអ៊ែរ​ទី​ ៦ នា​ពេល​ឆាប់ៗ​ខាង​មុខ​ៗ​នេះ។ សូម​បញ្ជាក់​ថា​ ​​កូរ៉េខាងជើង​ ប្រកាស​កាល​ពី​​ថ្មី​ៗ​​នេះ​ថា​ ខ្លួន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​សង្គ្រាម​ជា​មួយ​សហរដ្ឋ​អាមេរិក៕ ដោយ៖ យោធិន
X
5s