​គ្រោះ​ថ្នាក់! ​សត្វ​​ជន្លេន​​ចូល​ខួរក្បាល​មនុស្ស​​​​​ លេច​មុខ​នៅ​តំបន់​កម្សាន្តៗ​ធំ​ក្នុង​លោក!​



សត្វ​ជន្លេន​​មួយ​ប្រភេទ​ដែល​​ចូល​ខួរក្បាល​មនុស្ស​ឈ្មោះ​ថា​ Brain-infesting Worm ​បាន​បង្ហាញ​ខ្លួន​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​តំបន់​ទេសចរណ៍​សំខាន់​ៗ​ ហើយ​កាល​ពី​ពេល​ថ្មី​ៗ​​​​នៅ​កោះហាវៃ ​ខណៈ​មាន​ការ​បារម្ភ​ចំពោះ​ការ​ចម្លង​មក​កាន់​មនុស្ស​កាន់​តែ​ច្រើន។ ​​យោង​តាម​មជ្ឈមណ្ឌល​បង្ការ​ និង​គ្រប់គ្រង​​ជំងឺ​បាន​ឱ្យ​ដឹង​ថា​ ​ជន្លេន​នេះ​ជា​ប្រភេទ​ប៉ារាសិត​​ម្យ៉ាង​ដែល​តាម​ភាសា​បច្ចេកទេស​គេ​ហៅ​ថា​ Angiostrongylus cantonensis ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ Louisiana រដ្ឋ​ហាវៃ​ និង​តំបន់​សមុទ្រ​ការីប៊ីន​ ប៉ុន្តែ​ពពួក​​ប៉ារាសិត​នេះ​ ​មាន​​រស់​នៅ​តំបន់​​​ដី​សន្ត​ប៉ាស៊ីហ្វិច​ និង​តំបន់​អាស៊ី​អាគ្នេយ៍​ថែម​ទៀត​ផង។ [caption id="attachment_37132" align="aligncenter" width="409"] ជន្លេន​មូល​​កើត​នៅ​ក្នុង​ឈាម ​នៃ​សត្វ​កណ្ដុរ​[/caption] យោង​តាម​អ្នក​ជំនាញ​បច្ចេកទេស​បាន​​ឱ្យ​ដឹង​ថា​ ​យើង​មិន​គួរ​យក​ដៃ​​​ទទេ​ទៅ​បះ​សត្វ​​ខ្ចង​​នោះ​ទេ​ ព្រោះ​ថា​វា​អាច​​មាន​ផ្ទុក​បារ៉ាសិត​ប្រភេទ​ខាង​លើ​នេះ។ សត្វ​ជន្លេន​ដែល​ជា​បារ៉ាសិត​ចម្លែក​នេះ​អាច​ចូល​ទៅ​រស់​នៅ​ក្នុង​ខួរ​ក្បាល​របស់​មនុស្ស​ បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​បាន។ ​ក្នុង​រយៈ​ពេល​ ២០០​ឆ្នាំ​មក​ហើយ​ គឺ​មាន​សេចក្ដី​រាយការណ៍​ថា​ មាន​ករណី​ឆ្លង​បារ៉ាសិត​នេះ​មក​កាន់​មនុស្ស​តែ​ពីរ​ករណី​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ ៣​ខែ​ចុង​ក្រោយ​នេះ​ គឺ​មាន​ ៦​ករណី​ទៅ​ហើយ។ អ្វី​កាន់​តែ​ចម្លែក​ ភាគ​ច្រើន​​គឺ​កើត​នៅ​ទឹក​ដី​សហរដ្ឋ​អាមេរិក​មាន​ដូច​ជា​ California, Alabama, Louisiana និង​ Florida។ ​ក្រុម​អ្នក​ជំនាញ​សុខាភិបាល​បាន​វាយ​តម្លៃ​ថា​ កត្តា​បម្រែ​បម្រួល​អាកាសធាតុ​នឹង​ធ្វើ​ ឱ្យ​បារ៉ាសិត​នេះ​រីក​រាល​ដាល​​នៅ​ទូទាំង​ពិភពលោក​បាន។ ជន្លេន​​នេះ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​ ជន្លេន​កណ្ដុរ​ (Rat lungworm) ​ដែល​ចាប់​កំណើត​ឡើង​​នៅ​ក្នុង​ឈាម​​ ខួរ​ក្បាល​ និង​​សួត​របស់​សត្វ​កណ្ដុរ។ កណ្ដុរ​នឹង​បញ្ចេញ​​សត្វ​ល្បិត​តូចៗ ​នៃ​ជន្លេន​ដ៏​សាហាវ​នោះ​ចម្លង​ទៅ ​​ខ្ចង​ និង​សត្វ​សមុទ្រ​មួយ​ចំនួន។ ​ប្រសិន​បើ​មនុស្ស​ញ៉ាំ​អាហារ​​សមុទ្រ​ ឬ​បន្លែ​ឆៅ​ គឺ​មាន​ការ​ប្រឈម​ខ្ពស់​​ គឺ​ខួរក្បាល​នឹង​ទន្ទ្រាន​ដោយ​ជន្លេន​ប្រភេទ​ខាង​លើ។ ពេល​ជន្លេន​នេះ​ចូល​ទៅ​រស់​នៅ​ក្នុង​ខួរ​ក្បាល​ ​មនុស្ស​នឹង​លេច​ចេញ​អាការៈ​មួយ​ចំនួន​ដូ​ចជា​ ឈឺ​​ចុក​ចាប់​ ហើម​ និង​​ញ័រញាក់​ជា​ដើម៕ ដោយ៖ យោធិន ប្រភព៖ The Sun &
X
5s