ប្រសិន​ស្នេហា​របស់​អ្នក​ជា​ស្នេហា​ឆ្លង​ទ្វីប អ្នក​គួរ​រៀន​សូត្រ​ពីដំបូន្មាន​ទាំង​នេះ​



មិន​ថា​អ្នក​ស្រឡាញ់​មនុស្ស​ដែល​រស់​នៅ​ក្រៅ​ប្រទេស​​ឬ​រស់​នៅ​ខេត្ត​ផ្សេង​ពី​អ្នក​នោះ​ទេ ស្នេហា​ឆ្លង​ទ្វីប​ឬ​ឆ្លង​ខេត្ត​​​គឺ​ពិត​ជា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ទោះ​បី​ជា​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ក៏​ដោយ តែ​វា​មិន​មាន​ន័យ​ស្នេហា​របស់​អ្នក​នឹង​ស្លាប់​នោះ​ទេ។ អនុវត្ត​តាម​គន្លឹះ​ខាង​ក្រោម​នេះ​ស្នេហា​របស់​អ្នក​នឹង​គត់​វង់​យូរ​អង្វែង៖

១) ការ​សន្ទនា​គឺ​ជា​គន្លឹះ​រក្សា​ចំណង​ស្នេហា​របស់​អ្នក៖ ពិត​ប្រាកដ​ណាស់​ថា​ ការ​សន្ទនា​គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ទំនាក់​ទំនង។ ដោយ​សារ​តែ​អ្នក​មិន​អាច​បង្ហាញ​កាយវិការ​ផ្ទាល់​ខ្លួន​បាន​ ដូច្នេះ​ហើយ​​អ្នក​ត្រូវ​ចែក​រំលែក​អារម្មណ៍​របស់​អ្នក​តាម​រយៈ​ពាក្យ​សម្ដី ហើយ​និយាយ​ការ​ពិត​នូវ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ មិន​មែន​​ក្នុង​ន័យ​ឌឺដង​ដាក់​គ្នា​នោះ​ទេ។ បើ​ទូរស័ព្ទ​ពិបាក អ្នក​អាច​ធ្វើ​​សន្ទនា​តាម​ Skype ឬ​ Facebook ឱ្យ​បាន​ជា​ប្រចាំ​បាន។

២) កុំ​​ប្រច័ណ្ឌ​ខុស​រឿង ភាព​ជឿជាក់​ជា​រឿង​សំខាន់៖ ប្រាកដ​ណាស់ វា​អាច​ពិបាក​បន្តិច។ ប៉ុន្តែ អ្នក​ក៏​មិន​អាច​គិត​តែ​ពី​ប្រច័ណ្ឌ​ថា​ដៃ​គូ​របស់​អ្នក​កំពុង​មាន​អ្នក​ថ្មី​​​រហូត​ដែរ។ ប្រសិន​ជា​ដៃ​គូ​របស់​អ្នក​ប្រាប់​ថា​គេ​ចេញ​ទៅ​ជា​មួយ​មិត្តភ័ក្ដិ ចូរ​ជឿជាក់​គាត់។ ប្រសិន​ជា​អ្នក​មាន​អារម្មណ៍​មិន​ស្រួល និយាយ​គ្នា​ជា​មួយ​​គាត់ មិន​មែន​ចេះ​តែ​​សង្ស័យ​រហូត​នោះ​ទេ។

៣) រក្សា​ភាព​​ផ្អែមល្ហែម​៖ ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​មិន​អាច​មាន​មាន​ស្និទ្ធស្នាល​​​បាន ដូច្នេះ​ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ​អ្វី​ជំនួស​អ្វី។ អ្នក​អាច​សរសេរ​សំបុត្រ​ស្នេហា​ដោយ​ផ្ទាល់​ដៃ​ឬ​ផ្ញើ​រូប​ថត​​អ្នក​ទាំង​ពីរ។ ធ្វើ​អ្វី​ក៏​បាន​ឲ្យ​តែ​វា​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​ដែល​អ្នក​ទាំង​ពីរ​មាន​ចំពោះ​គ្នា៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.hubpages.com​

X
5s