ទោះអាមេរិកបញ្ជូននាវាពិឃាដទៅក្ដី ទីតាំងសម្រាប់សាកល្បងនុយក្លេអ៊ែរ កូរ៉េខាងជើងទំនងត្រៀមរួចរាល់
ទីតាំងសម្រាប់សាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ទំនងជាត្រៀមរួចរាល់អស់ហើយ ទោះបីជាសហរដ្ឋអាមេរិកបង្ហាញកម្លាំងយោធាសំញើញកូរ៉េខាងជើងយ៉ាងណាក៏ដោយ។ នេះបើយោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថានសហរដ្ឋអាមេរិកមួយដែលឃ្លាំមើលជុំវិញបញ្ហានេះ។
សេចក្ដីសន្និដ្ឋានធ្វើឡើង ដោយសារតែរូបភាពដែលចាប់បានពីផ្កាយរណប កាលពីថ្ងៃទី១២ ខែមេសា កន្លងទៅ បង្ហាញថា តំបន់សម្រាប់សាកល្បងនុយក្លេអ៊ែរ Punggye-ri ដែលស្ថិតនៅភាគខាងជើងឈៀងខាងកើតនៃទីក្រុងព្យុងយ៉ាង។ តាមផ្កាយរណប គេក៏ឃើញមានការផ្លាស់ទីចុះឡើងនៅតំបន់ភាគខាងជើងដែលជាតំបន់រដ្ឋបាលសំខាន់មួយ។
ទោះជាមានការលើកឡើងបែបនេះក្ដី មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់លោក Roh Jae-cheon បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ក្រុមយោធាខ្លួនមិនទាន់សង្កេតឃើញមានសញ្ញាណាមួយដែលបង្ហាញថា កូរ៉េខាងជើងកំពុងត្រៀមធ្វើសកម្មភាពបង្កហេតុណាមួយឡើយ។
សូមបញ្ជាក់ថា ការត្រៀមសាកល្បងនុយក្លេអ៊ែរលើកនេះ គឺជាលើកទី ៦ហើយ៕
ដោយ៖ យោធិន
ប្រភព៖ Bloomberg