អាមេរិក​ទម្លាក់​ «មេ​គ្រាប់​បែក»​ ​ទៅ​លើ​រូងភ្នំ​ជំរំ​​ក្រុម​ ISIS នៅ​អាហ្វហ្គានីស្ថាន​ (មាន​វីដេអូ)​



កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​​ មេ​គ្រាប់​បែក (Mother of all Bombs) ដែល​ជា​គ្រាប់​បែក​មាន​​អនុភាព​ខ្លាំង​បំផុត​ក្នុង​ចំណោម​គ្រាប់​បែក​ផ្សេងៗ​ ​ទៅ​លើ​រូង​ភ្នំ​មួយ​នៅខេត្ត​ Nangarhar ​អាហ្វហ្គានីស្ថាន​ដែល​ជា​ជំរំ​របស់​ក្រុម​ ISIS។ ​នេះ​ជា​ការ​វាយ​ប្រហារ​ដំបូង​ដោយ​ប្រើ​គ្រាប់​បែក​ធុនធ្ងន់។​លោក​ Trump ​បាន​ថ្លែង​ដូច្នេះ​ថា​ ៖«​អ្វី​ដែល​ខ្ញុំ​ធ្វើ​ គឺ​ខ្ញុំ​ផ្ដល់​អំណាច​ទៅ​ឱ្យ​យោធា​របស់​ខ្ញុំ»។ ​លោក​បាន​ហៅ​ការ​ទម្លាក់​គ្រាប់​បែក​នោះ​ថា​ ជា​បេសកកម្ម​ដ៏​ជោគជ័យ​បំផុត។ ពុំ​ទាន់​មាន​របាយការណ៍​ជុំ​វិញ​ចំនួន​អ្នក​ស្លាប់​នោះ​ទេ​​រហូត​មក​ដល់​ពេល​នេះ។ សូម​បញ្ជាក់​ថា​ គ្រាប់​បែក​នោះ​​គេ​ហៅ​តាម​ភាសា​បច្ចេកទេស​ម្យ៉ាង​ទៀត​ថា​ GBU-43។ គ្រាប់​បែក​នេះ​មួយ​គ្រាប់​មាន​ទម្ងន់​សរុប​ ២២ ០០០​ផោន​ គឺ​ជិត​ ១០០០០​គីឡូក្រាម។ ក្នុង​ចង្កោម​នៃ​ មេ​គ្រាប់​បែក​នេះ​ នៅ​​ប្រភេទ​ធំ​បំផុត​មួយ​ទៀត​គឺ​ GBU-57 ដែល​មាន​ទម្ងន់​ ៣០ ០០០​ផោន។ ចង់​ដឹង​ថា​ គ្រាប់​បែក​នេះ​មាន​អានុភាព​ប៉ុណ្ណា​ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖
X
5s