​ដឹង​​ថា​ «មេ​គ្រាប់​បែក» ​ដែល​អាច​អាមេរិក​ទម្លាក់​នៅ​អាហ្វហ្គានីស្ថាន​​មួយ​គ្រាប់​ថ្លៃ​ប៉ុន្មាន​អត់?​



គេ​មើល​ឃើញ​ថា​ ការ​ទម្លាក់​មេ​គ្រាប់​បែក​នៅ​អាហ្វហ្គានីស្ថាន​ និង​ការ​បាញ់​មីស៊ីល​ដាក់​មូលដ្ឋាន​ជើង​អាកាស​របស់​ស៊ីរី​ គឺ​ជា​​ចំណាត់ការ​បង្ហាញ​សាច់ដុំ​​​​​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ បន្ទាប់​ពី​​ប្រធានាធិបតី​លោក​ ដូណាល់​ ត្រាំ​បាន​ជាប់​ជា​ប្រធានាធិបតី​អាមេរិក​​រួច​មក។ ​ក្រុម​អ្នក​រិះ​គន់​ បាន​​លើក​ឡើង​ថា​ ​ជា​ការ​បង្ហាញ​សាច់ដុំ​យោធា​ ដាក់​បណ្ដា​បច្ចាមិត្ត​មែន​ តែ​គ្រាប់​ទាំង​អស់​នោះ​សុទ្ធ​តែ​មាន​តម្លៃ​មិន​ធម្មតា​នោះ​ទេ។ ​​យោង​តាម​គេហទំព័រ​ដែល​ផ្តោត​ទៅ​លើ​វិស័យ​យោធា​ គឺ​មេ​គ្រាប់​បែក​ MOAB ​មួយ​​គ្រាប់​តម្លៃ​ប្រហែល​ ​១៦​លាន​ដុល្លារ​ ហើយ​ការ​វាយ​ប្រហារ​នៅ​អាហ្វហ្គានីស្ថាន​នេះ​ គឺ​​​អស់​ ២០​គ្រាប់​ ដែល​តម្លៃ​សរុប​ប្រហែល​ ៣១៤​​លាន​ដុល្លារ៕ ដោយ៖ យោធិន
X
5s