ទោះ​មាន​ការ​គម្រាម​ពី​អាមេរិក​ តែ​ថ្ងៃ​នេះ​កូរ៉េខាងជើង​ធ្វើ​ព្យុះយាត្រា​បង្ហាញ​មីស៊ីល​ចម្ងាយ​ឆ្ងាយ!​



សព្វាវុធ​ទំនើប​ចុង​ក្រោយ​របស់​កូរ៉េខាងជើង​​ ដែល​តាម​អ្នក​វិភាគ​គេ​ជឿ​ថា​ ​ជា​មីស៊ីល​អន្តរទ្វីប​ចំនួន​បី​ប្រភេទ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ព្យុះហយាត្រា​​កណ្ដាល​ទី​ក្រុង​ព្យុងយ៉ាង​​នៅ​ថ្ងៃ​សៅរ៍​នេះ​ ខណៈ​ភាព​តានតឹង​ជា​មួយ​សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​ធូរស្រាល​នៅ​ឡើយ។ ​នៅ​ក្នុង​ព្យុះហយាត្រា​នោះ​ មេ​ដឹកនាំ​កូរ៉េខាងជើង​លោក​ Kim Jong-un ​បាន​ឈរ​មើល​​ការ​សម្ដែង​ ក៏​ដូច​​ជា​​ការ​បង្ហាញ​កម្លាំង​យោធា​របស់​ខ្លួន​ ក្នុង​នោះ​មាន​កង​រថ​ក្រោះ​ ​មីស៊ីល​ និង​រ៉ុកកែត​ជា​ច្រើន​គ្រាប់​ដាក់​បង្ហាញ​បង្អួត​ប្រជាជន​របស់ខ្លួន​​ទៀត​ផង។ សូម​បញ្ជាក់​ថា​ កម្មវិធី​ព្យុហយាត្រា​នេះ​ គឺ​ជា​ខួប​លើក​ទី​ ១០៥​​នៃ​ខួប​កំណើត​បិតា​ស្ថាបនិក​កូរ៉េខាងជើង​ ហើយ​ជា​ថ្ងៃ​ឈប់​សម្រាក​ដ៏​ធំ​បំផុត​របស់​​កូរ៉េខាងជើង​ ដែល​គេ​ហៅ​ថា​ ជា​ថ្ងៃ​នៃ​ព្រះអាទិត្យ (The Day of the Sun)។ ទោះ​ជា​យ៉ាង​ណា​រហូត​មក​ដល់​ពេល​នេះ​ ការ​ធ្វើ​តេស្ដ​នុយក្លេអ៊ែរ​ទី​៦ ​មិន​​ទាន់​ត្រូវ​បាន​សាក​ល្បង​នៅ​ឡើយ​ ខណៈ​​អាមេរិក​ និង​បណ្ដា​ប្រទេស​សម្ព័ន្ធ​មិត្ត​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ គេ​សង្ស័យ​ថា​ កូរ៉េខាងជើង​​អាច​បាញ់​​សាក​ល្បង​នុយក្លេអ៊ែរ​ទី​ ៦​នេះ​ចេញ​ពី​នាវា​ក្នុង​ទឹក៕​ ដោយ៖ យោធិន​
X
5s