មីស៊ីល​​ចម្ងាយ​ឆ្ងាយ​កូរ៉េខាងជើង​​បាញ់​ព្រឹក​នេះ​ តែ​មិន​ទទួល​ជោគជ័យ​ទេ​! ចាំ​មើល​អាមេរិក​ធ្វើ​ម៉េច?​



​ដូច​តាម​ការ​គ្រោង​ទុក​ ​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ដែល​ជា​ការ​ធ្វើ​តេស្ដ​​ទ្រង់ទ្រាយ​ធំ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ ប៉ុន្តែ​​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង​ និង​សហរដ្ឋ​អាមេរិក​ប្រកាស​ថា​ មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ។ ការ​បាញ់​​មីស៊ីល​នេះ​ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​របប​លោក​ Kim Jong un ​ធ្វើ​ព្យុហយាត្រា​បង្ហាញ​មីស៊ីល​​ និង​ជើង​ទម្រ​បាញ់​មីស៊ីល​ថ្មីៗ​ជា​ច្រើន​នៅ​ថ្ងៃ​ដ៏​សំខាន់​ដែល​ជា​ខួប​កំណើត​លើក​ទី​ ១០៥​របស់​បិតា​ស្ថាបនិក​កូរ៉េខាងជើង​ លោក​ គឹម ជុងអ៊ីល។ ​​​

មន្ត្រី​ក្រសួង​ការពារ​ជាតិ​របស់​កូរ៉េខាងត្បូង​ម្នាក់​បាន​អះអាង​ថា​ ការ​ធ្វើ​តេស្ដ​​ធ្វើ​ឡើង​នៅ​ទីក្រុង​ Sinpo ដែល​ជា​ក្រុង​កំពង់ផែ​នៅ​ភាគ​ខាង​កើត​​កូរ៉េខាងជើង​ ​​ជា​ទី​តាំង​កូរ៉េខាងជើង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​កាល​ពី​ដើម​ខែ​នេះ​ ដែល​មីស៊ីល​នោះ​​ធ្លាក់​នៅ​សមុទ្រ​​ជប៉ុន។

[caption id="attachment_37252" align="aligncenter" width="670"] កូរ៉េខាងជើង​ធ្វើ​តេស្ដ​មីស៊ីល​នៅ​ក្រុង​ Sinpo[/caption]

មន្ត្រី​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាងត្បូង​ កំពុង​កំណត់​ថា​តើ​មីស៊ីល​ដែល​កូរ៉េខាងជើង​ធ្វើ​តេស្ដ​នោះ​ជា​មីស៊ីល​ប្រភេទ​​អ្វី។

ទាំង​ប្រធានាធិបតី​​ និង​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ​ប៉ុន្តែ​លោក​ ត្រាំ​មិន​ទាន់​​បញ្ចេញ​យោបល់​ និង​ចំណាត់​ការ​យ៉ាង​ណា​នោះ​ទេ ខណៈ​កូរ៉េខាងត្បូង​បាន​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ខ្លួន​ជា​បន្ទាន់។ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​ មិន​ទាន់​ប្រកាស​ជុំវិញ​ការ​បាញ់​សាកល្បង​មីស៊ីល​​ចុង​ក្រោយ​នេះ​នោះ​ទេ​។ នេះ​​បើ​យោង​តាម​អ្នក​យក​ព័ត៌មាន​របស់​ CNN ប្រចាំ​ការ​នៅ​ទីក្រុង​ព្យុងយ៉ាង៕

ដោយ៖ យោធិន
X
5s