​ហេតុអ្វី​បាន​ជា​សហរដ្ឋ​អាមេរិក​បារម្ភ​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង? ​ តើ​កូរ៉េខាងជើង​មាន​មីស៊ីល​​កម្រិត​ណា​ខ្លះ?​



យោង​តាម​សេចក្ដី​រាយការណ៍​​ពី​សារព័ត៌មាន​ BBC កាល​ពី​ចុង​ខែ​កុម្ភៈ ​ដើម​ឆ្នាំ​២០១៧​នេះ​ បាន​ឱ្យ​ដឹង​ថា​ កូរ៉េខាងជើង​មាន​មីស៊ីល​ជាង​ ១០០០​ (១​ពាន់) ដើម​​ដែល​មាន​សមត្ថភាព​ផ្សេងៗ​គ្នា​ រួម​ទាំង​មីស៊ីល​ចម្ងាយ​វែង​ផង។ ក្នុង​រយៈពេល​ត្រឹម​តែ​ពីរ​បី​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ការ​អភិវឌ្ឍន៍​សព្វាវុធ​​របស់​កូរ៉េខាងជើង​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​បំផុត។ ​​ទសវត្ស​ឆ្នាំ​១៩៦០​ និង​១៩៧០​ កូរ៉េខាងជើង​មាន​សមត្ថភាព​ផលិត​ត្រឹម​រ៉ុកកែត​សម្រាប់​កង​កាំភ្លើង​ធំ​ ហូត​ដល់​ផលិត​មីស៊ីល​ចម្ងាយ​ខ្លី​ និង​មធ្យម​បាន​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០​ និង​១៩៩០។ ខណៈ​មក​ដល់​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ផលិត​​បាន​ទាំង​​អាវុធ​នុយក្លេអ៊ែរ​ថែម​ទៀត​ផង។ ចម្ងាយ​មីស៊ីល​សំខាន់ៗ​របស់​កូរ៉េខាងជើង (​ចម្ងាយ​ប៉ាន់​ស្មាន) ១) មីស៊ីល Nodong បាញ់​បាន​ចម្ងាយ​ ១ ៣០០​គីឡូម៉ែត្រ ២) មីស៊ីល Taepodong 1 ​បាញ់​បាន​ចម្ងាយ​ ២ ០០០​គីឡូម៉ែត្រ ៣) មីស៊ីល Musudan ​បាញ់​បាន​ចម្ងាយ​ ៤ ០០០​គីឡូម៉ែត្រ ៤) ​មីស៊ីល Taepodong 2 ​បាញ់​បាន​ចម្ងាយ​ ៨ ០០០​គីឡូម៉ែត្រ [caption id="attachment_37101" align="aligncenter" width="628"] មីស៊ីល​ចម្ងាយ​ឆ្ងាយ[/caption] ដោយ​ឡែក​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ កូរ៉េខាងជើង​អះអាង​ថា​​ខ្លួន​បាន​ផលិតផល​មីស៊ីល​អន្តរទ្វីប​បាន​ហើយ​ដែល​អាច​មាន​សមត្ថភាព​អាច​បាញ់​ដល់​លោក​ខាង​លិច​បាន។ ​ តាម​ទ្រឹស្ដី​មីស៊ីល​​ត្រូវ​បាន​បែង​ចែក​រយៈ​ចម្ងាយ​ដូច​ខាង​ក្រោម៖ ១) មីស៊ីល​ចម្ងាយ​ខ្លី៖ ១០០០​គីឡូម៉ែត្រ​ឬ​តិច​ជាង​នេះ ២) មីស៊ីល​ចម្ងាយ​មធ្យម៖ ១០០០-៣០០០​គីឡូម៉ែត្រ ៣) មីស៊ីល​ចម្ងាយ​លើ​មធ្យម៖ ៣០០០-៥៥០០​គីឡូម៉ែត្រ​ ៤) ​មីស៊ីល​អន្តរទ្វីប៖ ចម្ងាយ​លើស​ពី​ ៥៥០០​គីឡូម៉ែត្រ​ មីស៊ីល​ចម្ងាយ​ខ្លី៖ កូរ៉េខាងជើង​បាន​ចាប់​ផ្ដើម​​កម្មវិធី​មីស៊ីល​ចម្ងាយ​ខ្លី​លក្ខណៈ​ទំនើប​ជា​មួយ​នឹង​មីស៊ីល​ Scuds ដែល​ត្រូវ​បាន​រាយការណ៍​ថា​ ​យក​ពី​​​ប្រទេស​អេហ្ស៊ីប​នៅ​ឆ្នាំ ១៩៧៦។ ​មក​ដល់​ឆ្នាំ​១៩៨៤​ ​ទើប​កូរ៉េខាងជើង​​ផលិត​បាន​ម៉ូដែល​ផ្ទាល់​ខ្លួន​មាន​ឈ្មោះ​ថា​ Hwasongs។ ​គេ​ជឿ​ជាក់​ថា​ កូរ៉េខាងជើង​​ មាន​មីស៊ីល​ចម្ងាយ​ខ្លី​ជា​ច្រើន​ប្រភេទ​ដែល​អាច​វាយ​ប្រហារ​ដល់​កួរ៉េខាងត្បូង​ប្រកប​ដោយ​ប្រសិទ្ធភាព។ មីស៊ីល Hwasong-5 និង​ Hwasong-6 ត្រូវ​បាន​គេ​ស្គាល់​ថា​ Scud-B និង​ Scud-C ​ដែល​អាច​បាញ់​បាន​ចម្ងាយ​ពី​ ៣០០​ ទៅ​ ៥០០​គីឡូម៉ែត្រ។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​សិក្សា​ការ​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក។ ​មីស៊ីល​ចម្ងាយ​ខ្លី​ទាំង​​នេះ​​សុទ្ធ​តែ​អាច​បំពាក់​ក្បាល​គ្រាប់​បាន​ច្រើន​ប្រភេទ​ ដូច​ជា​​អាវុធ​ជីវសាស្ត្រ​ អាវុធ​គីមី​ និង​នុយក្លេអ៊ែរ។ [caption id="attachment_37237" align="aligncenter" width="670"] កូរ៉េខាងជើង​ ធ្វើ​ព្យុុះហយាត្រា​កាល​កន្លងទៅ[/caption] មីស៊ីល​ទាំង​អស់​នេះ​សុទ្ធ​តែ​ត្រូវ​បាន​សាកល្បង​ និង​ដាក់​ពង្រាយ​នៅ​ទឹក​ដី​កូរ៉េខាងជើង​ ខណៈ​មីស៊ីល​ Hwasong-6 ​ត្រូវ​បាន​លក់​ឱ្យ​ប្រទេស​អ៊ីរ៉ង់​ថែម​ទៀត​ផង។ មីស៊ីល​កម្រិត​មធ្យម៖​ កូរ៉េខាងជើង​ចាប់​ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​កម្រិត​​មធ្យម​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០​​ ដែល​គេ​ស្គាល់​ថា​ Nodong ដែល​អាច​បាញ់​បាន​ចម្ងាយ​ ១០០០​គីឡូម៉ែត្រ។ មីស៊ីល​នេះ​ ត្រូវ​បាន​រចនា​ឡើង​ដោយ​យក​គំរូ​តាម​ Scud ប៉ុន្តែ​ធំ​ជាង​ Scud ​៥០%​ និង​មាន​កម្លាំង​ខ្លាំង​ជាង​ ច្រើន​ដង។ យោង​តាម​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ​ នៅ​ខែ​មេសា​ ឆ្នាំ​២០១៦​ មីស៊ីល​កម្រិត​មធ្យម​​មាន​ប្រព័ន្ធ​អាច​វាយ​ប្រហារ​ទឹក​ដី​​ទាំង​មូល​របស់​កូរ៉េខាងត្បូង​ និង​​មួយ​ភាគ​ធំ​របស់​ជប៉ុន។ មីស៊ីល​​ Nodong ត្រូវ​បាន​ធ្វើ​តេស្ដ​ជា​ច្រើន​លើក​ដូច​ជា​នៅ​ឆ្នាំ ២០០៦ ២០០៩ ២០១៤ និង​ ២០១៦។ មីស៊ីល​កម្រិត​លើ​មធ្យម៖​ កូរ៉េខាងជើង​​បាន​ផលិត​មីស៊ីល​ Musudan អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ហើយ​បាន​ធ្វើ​ការ​សាកល្បង​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​ឆ្នាំ​២០១៦។ មីស៊ីល​ប្រភេទ​នេះ​ ​ត្រូវ​​បាន​​វាយ​តម្លៃ​​ថា​មាន​រយៈ​ចម្ងាយ​​ខុស​គ្នា។ អ៊ីស្រាអ៊ែល​ថា​ អាច​បាញ់​បាន​ចម្ងាយ​ ២៥០០​គីឡូម៉ែត្រ​ ​និង​អាមេរិក​ថា​ បាញ់​បាន​ ៣២០០​គីឡូម៉ែត្រ​ ខណៈ​ប្រភព​ផ្សេង​អះអាង​ថា​ បាញ់​បាន​ ៤០០០​គីឡូម៉ែត្រ។ Musudan កម្រិត​ទាប​ជាង​នេះ​ គឺ​ Nodong-B ឬ Taepodong-X ​បាញ់​កម្ទេច​កូរ៉េខាងត្បូង​​ និង​ជប៉ុន​ទាំង​មូល​បាន។ ​​ដោយ​ឡែក​ Musudan ​​មាន​សមត្ថភាព​អាច​បាញ់​ដល់​ Guam។ ​កាន់​តែ​ទំនើប​​មីស៊ីល​ Pukguksong គឺ​កាន់​តែ​ទំនើប​ដែល​អាច​បាញ់​ពី​​នាវា​មុជ​ទឹក​ ហើយ​កាន់​តែ​ទំនើប​គឺ​ប្រើ​ចំហេះ​ឥន្ធនៈ​រាវ​ដែល​អាច​​ជួយ​ឱ្យ​មីស៊ីល​បាញ់​បាន​ល្បឿន​លឿន​ជាង​មុន។ ​ មីស៊ីល​ច្រើន​ដំណាក់​កាល​៖ មីស៊ីល​សំខាន់ៗ​មាន​ Taepodong-1 ឬ​ Paektusan-1 ជា​ប្រភេទ​មីស៊ីល​បាញ់​បាន​ច្រើន​ដំណាក់កាល។ ការ​សាកល្បង​ត្រូវ​បាន​ធ្វើ​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៩៨​ ជា​ជើង​ទម្រ​បាញ់​រ៉ុកកែត​ទៅ​ស្ថាន​អវកាស។ គេ​ជឿ​ជាក់​ថា​ មីស៊ីល​បាញ់​ច្រើន​ដំណាក់កាល​ដំបូង​គឺ​ Nodong និង​បន្ទាប់​មក​គឺ​ Hwasong-6។ ​បន្ទាប់​មក​គឺ​មីស៊ីល Taepodong-2 ឬ Paektusan-2 ជា​ប្រភេទ​មីស៊ីល​បាញ់​ពីរ​បី​ដំណាក់​កាល​ប៉ុន្តែ​វា​មនា​លក្ខណៈ​ទំនើប​គួរ​សម។ មីស៊ីល​ប្រភេទ​នេះ​ត្រូវ​បាន​បាញ់​សាកល្បង​ជា​ច្រើន​លើក​ច្រើន​សារ​ប៉ុន្តែ​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ ​រយៈ​ចម្ងាយ​មធ្យម​​ ត្រូវ​បាន​វាយ​តម្លៃ​ថា​ មាន​ចម្ងាយ​ពី​ ៥០០០​ ទោ​ ១៥ ០០០​គីឡូម៉ែត្រ។   [caption id="attachment_37262" align="aligncenter" width="670"] មីស៊ីល​បាញ់​ច្រើន​ដំណាក់​កាល[/caption] ​នេះ​ជា​​ប្រភេទ​​រ៉ុកកែត​បាញ់​បញ្ជូន​ផ្កាយរណប​ដែល​​ទទួល​បាន​ជោគជ័យ​នៅ​ខែ​កុម្ភៈ​​ ឆ្នាំ ២០១៦។ ​ទោះ​ជា​បាញ់​ទៅ​អវកាស​ ឬ​មីស៊ីល​​គឺ​បាញ់​តាម​គន្លង​ផ្សេងៗ​គ្នា​ ប៉ុន្តែ​បច្ចេកវិទ្យា​ទំនើប​។ Taepodoing-2 នេះ​ហើយ​ដែល​អាច​បាញ់​ដល់​អូស្ត្រាលី​ និង​មួយ​ភាគ​នៃ​ទឹក​ដី​សហរដ្ឋ​អាមេរិក​បាន។ មីស៊ីល​អន្តរទ្វីប៖ កូរ៉េខាងជើង​ គឺ​អាច​​ផលិត​មីស៊ីល​ចម្ងាយ​វែង​បាន​ដែល​មាន​ឈ្មោះ​ថា​ KN-08 ឬ Hwasong-13។ ​មីស៊ីល​ប្រភេទ​នេះ​គឺ​ត្រូវ​បាន​​អភិវឌ្ឍន៍​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១៦​ គឺ​កូរ៉េខាងជើង​បាន​សាកល្បង​រ៉ុកកែត​ថ្មី​មួយ​​​ដែល​​អាច​បាញ់​មីស៊ីល​អន្តរទ្វីប​នេះ​បាន។ ​មន្ទីរ​បញ្ចកោណ​​​មាន​ជំនឿ​ថា​ កូរ៉េខាងជើង​ មាន​ Hwasong-08 ​​យ៉ាង​ហោច​ណាស់​ ៦​គ្រាប់​ ដែល​អាច​បាញ់​​ដល់​ទឹក​ដី​សហរដ្ឋ​អាមេរិក​មួយ​ភាគ​ធំ។ ក្រៅ​ពី​នេះ​ កូរ៉េខាងជើង​ ក៏​ធ្លាប់​​ផលិត​ម៉ូដែល​ទំនើប​​ជាង​មុន​ទៀត​ គឺ​ KN-14។ មក​ដល់​ខែ​មករា​ ឆ្នាំ​២០១៧​​ គឺ​មាន​សញ្ញា​ថា​ ប្រទេស​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​អភិវឌ្ឍន៍​មីស៊ីល​អន្តរទ្វីប​។ [caption id="attachment_37260" align="aligncenter" width="670"] ផែនទីភូមិសាស្ត្រ​យោធា​កូរ៉េខាងជើង[/caption] បើ​គិត​មក​ដល់​ពេល​នេះ​ គឺ​កូរ៉េខាងជើង​​មាន​លទ្ធភាព​អាច​ផលិត​​មីស៊ីល​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​​ចម្ងាយ​ឆ្ងាយ​ ឬ​អន្តរទ្វីប​បាន​​ ទោះ​បី ជា​មិន​ទាន់​ភស្ដុ​តាង​ច្បាស់​នឹង​ភ្នែក​ក៏​ដោយ៕ ដោយ៖ យោធិន
X
5s