តើកូរ៉េខាងជើងមានកម្មវិធីនុយក្លេអ៊ែរទំនើបកម្រិតណា? នេះជាហេតុផលដែលអាមេរិកព្រួយបារម្ភ!
កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាបញ្ហាកង្វល់ដ៏ធំមួយរបស់ពិភពលោក ជាពិសេសគឺសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអាស៊ីបូពាតែម្ដង។ ទោះបីជាមានចំណាត់ការផ្សេងៗ ដូចជាដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធពីសហគមន៍អន្តរជាតិយ៉ាងណាក្ដី ក៏កូរ៉េខាងជើងបានសាកល្បងនុយក្លេអ៊ែររបស់ខ្លួន ៥លើករួចទោហើយ ខណៈកាលពីខួបលើកទី១០៥ គេមានការសង្ស័យថា កូរ៉េខាងជើងសាកល្បងនុយក្លេអ៊ែរលើកទី ៦ តែកូរ៉េខាងជើងបែរជាសាកល្បងមីស៊ីលទៅវិញ។
តើកូរ៉េខាងជើងមានគ្រាប់បែកនុយក្លេអ៊ែរហើយឬនៅ? តាមបច្ចេកទេស គឺមានរួចទៅហើយ ព្រោះថាកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរច្រើនលើកច្រើនសាររួចទៅហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីវាយប្រហារទៅលើប្រទេសជិតខាង កូរ៉េខាងជើងត្រូវសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើឱ្យក្បាលគ្រាប់តូចៗដើម្បីបំពាក់នៅលើមីស៊ីល។ ទោះជាយ៉ាងណា កូរ៉េខាងជើងបានផលិតក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតតូចបានសម្រេចដោយជោគជ័យប៉ុន្តែមិនទាន់មានអ្វីដែលសម្អាងគ្រប់គ្រាន់ ខណៈអ្នកជំនាញមួយចំនួនមានការសង្ស័យលើការអះអាងនេះ។
[caption id="attachment_37326" align="aligncenter" width="600"] កូរ៉េខាងជើងបាញ់រ៉ុកកែតចម្ងាយវែងដើម្បីបញ្ជូនផ្កាយរណបទៅកាន់គន្លងអវកាសកាលពីខែកុម្ភៈ ២០១៦ (AP Photo/KRT TV, File) [/caption]
តើគ្រាប់បែកនុយក្លេអ៊ែររបស់កូរ៉េខាងជើងមានអានុភាពប៉ុណ្ណា? កូរ៉េខាងជើង បានធ្វើការសាកល្បងនុយក្លេអ៊ែរដោយជោគជ័យចំនួន ៥លើក គឺនៅឆ្នាំ២០០៦ ២០០៩ ២០១៣ និងនៅខែមករានិងខែកញ្ញា ឆ្នាំ២០១៦។ តាមការវាយតម្លៃពីក្រុមអ្នកវិភាគ កម្លាំងរបស់គ្រាប់បែកមានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ពីមួយលើកទៅមួយលើក។
ការសាកល្បងចុងក្រោយនៅខែកញ្ញា ឆ្នាំ២០១៦ បានបង្ហាញថា គ្រាប់បែកនោះមានអានុភាពចន្លោះពី ១០ ទៅ ៣០ គីឡូតោន ហើយប្រសិនបើនេះជាការពិតមែននោះ គឺនេះជាការតេស្ដគ្រាប់បែកដែលមានអានុភាពបំផុតមិនធ្លាប់មានពីមុនមកនោះទេ។
[caption id="attachment_37325" align="aligncenter" width="670"] ការធ្វើតេស្ដដែលកូរ៉េខាងជើងអះអាងថា គ្រាប់បែកអ៊ីដ្រូសែន មានកម្លំាំង 5,1[/caption]
សំណួរដ៏លំបាកមួយគឺតើការសាកល្បងរបស់កូរ៉េខាងជើងនៅពេលនើ គឺជាគ្រាប់បែកនុយក្លេអ៊ែរ ឬគ្រាប់បែកអ៊ីដ្រូហ្សែន? ហើយមួយណាដែលមានអានុភាពជាង? រឿងដែលគេច្បាស់នោះ គឺការធ្វើតេស្ដកាលពីឆ្នាំ២០០៦ ២០០៩ និង២០១៣ គឺជាការធ្វើតេស្ដគ្រាប់បែកនុយក្លេអ៊ែរសុទ្ធសាធតែម្ដង។ ទោះជាយ៉ាងណា កូរ៉េខាងជើងខ្លួនឯងផ្ទាល់អះអាងកាលពីខែមករា ឆ្នាំ២០១៦ថា ការធ្វើតេស្ដនោះគឺជាការធ្វើតេស្ដគ្រាប់បែកអ៊ីដ្រូហ្សែនទេ។
ការប្រើប្រាស់ Plutonium ឬ Uranium? សំណួរសួរថា តើអ្វីដែលកូរ៉េខាងជើងយកអ្វីមកប្រើរវាងព្លុយតូនីញ៉ូម ឬអ៊ុយរ៉ាញ៉ូម។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគលើកឡើងថាការសាកល្បងលើកដំបូងពីរលើកគឺប្រើព្លុយតូនីញ៉ូម ប៉ុន្តែសម្រាប់ការធ្វើតេស្ដនៅឆ្នាំ២០១៣ មិនទាន់មានអ្នកណាអះអាងថា ប្រើព្លុយតូនីញ៉ូម ឬអ៊ុយរ៉ាញ៉ូមនោះទេ។ ការធ្វើតេស្ដគ្រាប់នុយក្លេអ៊ែរដោយប្រើអ៊ុយរ៉ាញ៉ូម គឺជាជំហ៊ានរីកចម្រើនដ៏គួរឱ្យកត់សម្គាល់បំផុតនៃការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ធនធានព្លុយតូនីញ៉ូមរបស់កូរ៉េខាងជើងមានច្រើនសន្ធឹក ប៉ុន្តែបើកូរ៉េខាងជើងអាចចម្រាញ់អ៊ុយរ៉ាញ៉ូមវិញ ប្រាកដថា កូរ៉េខាងជើងអាចផលិតគ្រាប់ប្រភេទនេះបានច្រើនជាមិនខាន។ ការយកព្លុយតូនីញ៉ូម មកប្រើគឺច្រើនតែមានលក្ខណៈទ្រង់ទ្រាយធំ និងងាយស្រួលកត់សម្គាល់ទៅលើទីតាំងក៏ដូចជាកន្លែងផលិត ប៉ុន្តែបើអ៊ុយរ៉ាញ៉ូមវិញមានលក្ខណៈសម្ងាត់ខ្លាំង។
[caption id="attachment_37330" align="aligncenter" width="670"] គន្លងផ្ដាយរណបដែលកូរ៉េខាងជើងបាញ់មីស៊ីលចម្ងាយវែងកាលខែកុម្ភៈ (រូបថត file.mk.co.kr)[/caption]
តើគ្រាប់បែកនុយក្លអ៊ែរទាំងនោះអាចបំពាក់ និងបាញ់បានដោយមីស៊ីលហើយឬនៅ? រហូតមកដល់ពេលនេះ គេមិនទាន់ប្រាកដបានថា កូរ៉េខាងជើងមានសមត្ថភាពគ្រប់គ្រាន់អាចផលិតក្បាលគ្រាប់នុយក្លេអ៊ែរឱ្យតូចល្មមអាចបាញ់បានដោយមីស៊ីលនោះទេ។ កាលពីខែមីនា ឆ្នាំ២០១៦ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Peter Cook បានថ្លែងថា សហរដ្ឋអាមេរិកមិនទាន់រកឃើញថាកូរ៉េខាងជើង បង្ហាញសមត្ថភាពផលិតក្បាលគ្រាប់នុយក្លេអ៊ែរសម្រាប់បំពាក់នៅលើមីស៊ីលនោះទេ។ ទោះជាយ៉ាងណា ២ថ្ងៃក្រោយពីអ្នកនាំពាក្យនោះអះអាង ស្រាប់តែលោក Adm Bill Gortney មន្ត្រីទទួលបន្ទុកការពារដែនអាកាសរបស់សហរដ្ឋអាមេរិក ថ្លែងថា វាច្បាស់ក្រឡែតដែលយើងសន្និដ្ឋានថា ក្រុងព្យុងយ៉ាងអាចវាយប្រហារដល់សហរដ្ឋអាមេរិកទោះបីជាក្រុមស៊ើបការសម្ងាត់ឱ្យព័ត៌មានថា កូរ៉េខាងជើងមានលទ្ធភាពតិចតួចក្ដី។
ទោះជាយ៉ាងណាក៏ដោយ លោក Siegfried S Hecker សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Standford បានលើកឡើងថា យើងត្រូវសន្និដ្ឋានថា កូរ៉េខាងជើងបានច្នៃប្រឌិត និងបង្ហាញក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចបំពាក់នៅលើមីស៊ីលចម្ងាយខ្លី ឬមធ្យមបានពិតមែន។
[caption id="attachment_37318" align="aligncenter" width="670"] ទីតាំងរោងចក្រនុយក្លេអ៊ែររបស់កូរ៉េខាងជើង Yongbyon (Fox News)[/caption]
ទីតាំងនៃការបាញ់សាកល្បង
ទីតាំងមួយកន្លែងគឺនៅលើភ្នំក្បែរក្រុង Yongbyon ស្ថិតនៅភាគខាងជើងក្រុង Pyongyang គឺត្រូវបានគេវាយតម្លៃថា ជាទីតាំងសម្រាប់ផលិតអាវុធនុយក្លេអ៊ែរដ៏សំខាន់ ខណៈការធ្វើសាកល្បងកាលពីខែកញ្ញា ឆ្នាំ២០១៦ធ្វើឡើងនៅទីតាំង Punggye-ri។ ទីតាំងនៅ Yongbyon មានចំហេះឥណ្ធនៈដែលបានពីស្ថានីយ៍ផលិតថាមពល ហើយក៏ជាទីតាំងដែលមានព្លុយតូនីញ៉ូមសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងថែមទៀតផង។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានជំនឿថា កូរ៉េខាងជើងអាចមានទីតាំងបន្ថែមផ្សេងទៀតដែលអាចធ្វើកម្មវិធីចម្រាញ់អ៊ុយរ៉ាញ៉ូមនេះបាន។ ប្រទេសនេះ មានរ៉ែអ៊ុយរ៉ាញ៉ូមបម្រុងយ៉ាងច្រើនសន្ធឹក។
មានអ្វីទៀតដែលគួរឱ្យចាប់អារម្មណ៍?
យោងតាមលោក Jeffrey Lewis ស្ថាបនិក Arms Control Wonk បានថ្លែងប្រាប់ Business Insider ថា លោក Kim Jong un ធ្លាប់ប្រកាសថា កូរ៉េខាងជើងមានជើងទម្របាញ់មីស៊ីលជាង ១០០គ្រឿងដែលបំពាក់ដោយមីស៊ីលផ្សេងៗគ្នា។
ដោយឡែកបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ហើយ BizKhmer បានធ្វើការប្រែសម្រួលគឺថា កូរ៉េខាងជើងមានមីស៊ីលសរុបប្រមាណជាង ១ពាន់គ្រាប់ឯណោះ។ ព័ត៌មានបន្ថែមសូមអាន៖ ហេតុអ្វីបានជាសហរដ្ឋអាមេរិកបារម្ភរឿងនុយក្លេអ៊ែរកូរ៉េខាងជើង? តើកូរ៉េខាងជើងមានមីស៊ីលកម្រិតណាខ្លះ?
ដោយ៖ យោធិន