​ទាំង​នេះ​​ជា​ប្រទេស​ដែល​មាន​​អ្នក​ធ្វើ​ការ​និយាយ​​ភាសាអង់គ្លេស​បាន​ល្អ​បំផុត!​​



​​ភាសាអង់គ្លេស​ បាន​​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ ​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​​ទោះ​ជា​យ៉ាង​ណា​ មិន​មែន​ប្រជាជន​នៅ​គ្រប់​ប្រទេស​ទាំង​អស់​អាច​និយាយ​ភាសាអង់គ្លេស​បាន​ល្អ​នោះ​ទេ។ ថ្ងៃ​នេះ​ BizKhmer សូម​បង្ហាញ​ប្រទេស​មួយ​ចំនួន​ ថា​​ប្រទេស​ណា​ខ្លះ​ដែល​មាន​ប្រជាជន​​អាច​និយាយ​​ភាសាអង់គ្លេស​បាន​ល្អ​បំផុត​ ហើយ​ BizKhmer ​សូម​​សង្ខេប​ចំណុច​សំខាន់​ៗ​មួយ​ចំនួន៖ ១)​​ គិត​ជា​មធ្យម​ ស្ត្រី​មាន​ជំនាញ​ភាសាអង់គ្លេស​​​ប្រសើរ​ជាង​បុរស​នៅ​បណ្ដា​ប្រទេស​ ឬ​នៅ​ក្នុង​វិស័យ​ការងារ​ភាគ​ច្រើន។ ២) ​​តំណែង​ត្រឹម​អ្នក​ប្រតិបត្តិ​ (executives) ​តែង​​មាន​ជំនាញ​ភាសាអង់គ្លេស​អន់ជាង​ថ្នាក់​គ្រប់គ្រង (managers)។ ៣) ​​គម្លាត​​ជំនាញ​ភាសាអង់គ្លេស​នៅ​តាម​វិស័យ៖ ​គេ​បាន​បែង​ចែក​កម្រិត​ខុស​គ្នា​នៃ​ភាសាអង់គ្លេស​​​ជា​បួន​កម្រិត​គឺ​ ​កម្រិត​ខ្ពស់​ ​កម្រិត​មធ្យម​ ​កម្រិត​ទាប​ និង​កម្រិត​ទាប​បំផុត។ ​វិស័យ​ដែល​មាន​អ្នក​ចេះ​ភាសាអង់គ្លេស​ច្បាស់​លាស់​ជាង​គេ គឺ​ផ្នែក​ផ្ដល់​ប្រឹក្សា​យោបល់​ ផ្នក​វិស្វកម្ម​ និង​ផ្នែក​ផ្ដល់​សេវាកម្ម​អាជីព។ សូម​មើល​តារាង​ខាង​ក្រោម៖ ​ ៤) ​ខាង​ក្រោម​នេះ​ គឺ​ជា​ប្រទេស​មួយ​ចំនួន​ (ប្រទេស​អភិវឌ្ឍន៍)​​ដែល​ត្រូវ​បាន​ធ្វើ​ចំណាត់​ថ្នាក់​លើ​កម្រិត​នៃ​ភាសាអង់គ្លេស​ដែល​ត្រូវ​បាន​បែង​ចែក​ជា​ ៤​ផ្នែក​សំខាន់​ៗ​ដែរ​គឺ៖ កម្រិត​ខ្ពស់​ ​កម្រិត​មធ្យម​ ​កម្រិត​ទាប​ និង​កម្រិត​ទាប​បំផុត៖ ​​ ​​ដោយ៖ យោធិន​
X
5s