ប្រសិន​ជា​អ្នក​ទៅ​លេង​ប្រទេស​​សិង្ហបុរី ​កុំ​រំលង​ចំណុច​ទាំង​នេះ​ឲ្យ​សោះ​



ប្រទេសសិង្ហបុរី​ប្រហែល​ជា​ប្រទេស​​មួយ​ដែល​អ្នក​ត្រូវ​​ចាយ​លុយ​ច្រើន។ ប៉ុន្តែ ប្រទេសសិង្ហបុរីក៏​ជា​ប្រទេស​​មួយ​​ដែល​ទំនើប​ ​ពោរ​ពេញ​ទៅ​ដោយ​​​ទី​​កន្លែង​កម្សាន្ត​និង​ម្ហូប​អាហារ ​សម្រាប់​សាកល្បង​ជា​ច្រើន។ ប្រសិន​ជា​អ្នក​មាន​ឱកាស​ទៅ​លេង​ប្រទេសសិង្ហបុរី កុំ​រំលង​ចំណុច​ខាង​ក្រោម​នេះ​ឲ្យ​សោះ៖

១) សួនច្បារ Botanic Gardens​៖ សួនច្បារBotanic Gardens​​មាន​រុក្ខជាតិ​និង​ផ្កា​​ស្រស់​ស្អាត​ជា​ច្រើន។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​អាច​ចូល​ទស្សនា​សួនច្បារBotanic Gardens​​ដោយ​ឥត​គិត​ថ្លៃ​ចាប់​ពី​ម៉ោង​៥​ព្រឹក​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​​​។

២) Haw Par Villa៖ Haw Par Villa​ស្ថិត​នៅ​​លើ​ផ្លូវ Pasir Panjang។ វា​ជា​សួនច្បារ​មួយ​ដែល​មាន​រូប​ចម្លាក់​​ជាង​១០០០​ដែល​រៀបរាប់​​ពី​រឿង​ព្រេង​និទាន​ ជំនឿ​​និង​​មនុស្ស​ដែល​ល្បី​ល្បាញ​របស់​​សិង្ហបុរី។ ​

៣) Marina Bay ៖ អាង​ហែល​ទឹក​Marina Bay ​គឺ​ជា​កន្លែង​ហែល​ទឹក​ហើយ​ក៏​ជា​កន្លែង​មួយ​ដែល​អ្នក​អាច​មើល​ទី​ក្រុង​សិង្ហបុរី​​បាន​ទាំង​មូល​នៅ​ជាន់​៥៧។ ទោះ​បី​ជា​អាង​ហែល​ទឹក​នេះ​ផ្តល់​ជួន​ភ្ញៀវ​ដែល​គេង​នៅ​Marina Bay ​អ្នក​ក៏​អាច​ទិញ​សំបុត្រ​ចូល​ផង​ដែរ។

៤) សួនច្បារ Merlion៖ អ្នក​នឹង​ឃើញ​រូប​ចម្លាក់ Merlion​យ៉ាង​ធំ​មួយ។ Merlion​គឺ​ជា​រូប​តំណាង​​​ឲ្យ​ប្រទេស​សិង្ហបុរី ដែល​មាន​រូបរាង​ក្បាល​តោ​​កន្ទុយ​ត្រី។ ​រូប​ចម្លាក់​Merlio​nមាន​កម្ពស់​៨​ម៉ែត្រ​និង​មាន​ទម្ងន់​៧០​តោន៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.businessinsider.com

X
5s