ចំណេះ​ដឹង​ទូទៅ៖ ការ​ពិត​​​សាមញ្ញ ​១០​យ៉ាង​​​អំពី​​ប្រទេស​ថៃ​ដែល​អ្នក​គួរ​ដឹង​!​



​មាន​អ្នក​ទេសចរ​​ប្រមាណ​​ជាង ​១៦​លាន​នាក់​​ទៅ​​កម្សាន្ត​នៅ​​ប្រទេស​ថៃ​​​ជា​រៀងរាល់​ឆ្នាំ។​ ទោះ​បី​ជា​មាន​​ចំនួន​អ្នក​ទេសចរ​ច្រើន​យ៉ាង​ណា​ក្តី ​ប្រទេស​ថៃ​​​នៅ​តែ​​រក្សា​វប្បធម៌​​បាន​យ៉ាង​ល្អ​ ហើយ​ព្យាយាម​អភិរក្ស​នៅ​គង់វង្ស​ត​ដល់​អ្នក​ជំនាន់​ក្រោយ​របស់​គេ។ ប្រ​សិន​ជា​អ្នក​ចង់​ទៅ​លេង​ប្រទេស​ថៃ​​​ អ្នក​គួរ​តែ​ដឹង​ខ្លះ​ៗ​អំពី​ប្រទេស​ថៃ​​៖

១) ប្រទេស​ថៃ​​​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស «សៀម»​រហូត​ដល់​ឆ្នាំ​១៩៣៩។ ហើយ​ជា​ថ្មី​ម្តង​ទៀត​ពី​ឆ្នាំ​១៩៤៥​ដល់​១៩៤៩។ ចាប់​ពី​ឆ្នាំ​១៩៤៩ ប្រទេស​សៀម​ក៏​ប្ដូរ​ឈ្មោះ​ជា​ប្រទេស​ថៃ​វិញ។ ២) វា​ជា​រឿង​ខុស​ច្បាប់​ប្រសិន​ជា​អ្នក​អត់​ពាក់​អាវ​ពេល​ធ្វើ​ដំណើរ។ ៣) ប្រទេស​ថៃ​​​គឺ​ជា​ប្រទេស​មួយ​ដែល​នាំ​ចេញ​អង្ករ​ច្រើន​ជាង​គេ​​បំផុត​ក្នុង​លោក។

៤) ឆ្នេរ​សមុទ្រ​របស់​ប្រទេស​ថៃ​​​មាន​ប្រវែង​​រហូត​ដល់​ ៣២១៩ គីឡូម៉ែត្រ។

៥) ប្រទេស​ថៃ​​ប្រកាន់​​របប​រាជាធិបតេយ្យ​អាស្រ័យរដ្ឋធម្មនុញ្ញ (Constitutional monarchy)។ ៦) ឈ្មោះ​ពិត​ប្រាកដ​របស់​ទី​ក្រុង​Bangkok គឺ« Krungthepmahanakhon Amonrattanakosin Mahintharayuthaya Mahadilokphop Noppharatratchathanibuirom Udomratchaniwetmahasathan Amophimana»។

៧) ៩០​ភាគ​រយ​នៃ​ប្រជា​ជន​ថៃ​កាន់​ព្រះពុទ្ធ​សាសនា។

៨) ពាក្យ​ថា«Thailand» មាន​ន័យ​ថា​«​ទឹក​ដី​ដែល​មាន​សិទ្ធ​សេរីភាព land of the free »។ ៩) ​ជា​អំពើ​ខុស​ច្បាប់​​ប្រសិន​ជា​អ្នក​ជាន់​លើ​ក្រដាស​ប្រាក់​ (រូបិយប័ណ្ណ) ថៃ។

១០) ជន​ជាតិ​ថៃ​ត្រូវ​ឱន​ក្បាល​ចុះ​​ជា​មួយ​មនុស្ស​ដែល​មាន​អាយុ​ខ្ពស់​ជាង​ឬ​ឋានៈ​ខ្ពស់​ជាង៕

ប្រែ​សម្រួល៖ អុឹង មុយយូ

ប្រភព៖ www.roughguides.com ​​

X
5s