​វិធី​ដើម្បី​ក្លាយ​ជា​មនុស្ស «​ធ្វើ​ការ​ច្រើន​ តែ​នៅ​តែ​សប្បាយ​​»!​



តើ​អ្នក​​ស្គាល់​មនុស្ស​ប៉ុន្មាន​អ្នក​ដែល​តែង​តែ​រអ៊ូរទាំ​​ពី​ភាព​តានតឹង​ពី​កន្លែង​ធ្វើ​ការ​ពួក​គេ​? តើ​គេ​តែង​តែ​សម្លឹង​មើល​ម៉ោង​ ដើម្បី​ប្រញាប់​ចេញ​ពី​កន្លែង​ធ្វើ​ការ​ឬ​ទៅ​ផ្ទះ​មែន​ទេ​? ជឿ​ថា​ការងារ​នេះ​នឹង​មិន​គង់វង្ស​សម្រាប់​អ្នក​ឡើយ​ ដោយ​សារ​តែ​អ្នក​ធ្វើ​ការ​មិន​លាយឡំ​នឹង​ភាព​សប្បាយ​រីករាយ​។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ ថា​​តើ​ធ្វើ​យ៉ាង​ណា ​ដើម្បី​ធ្វើ​ការ​ផង​សប្បាយ​ផង​ក្នុង​ពេល​​តែ​មួយ​​៖

១) ត្រូវ​​ប្រាកដ​ថា​ ពេល​ចប់​ការងារ អ្នក​​ពិត​ជា​ចប់​មែន​

បើ​ការងារ​ចប់​ហើយ អ្នក​ត្រូវ​តែ​សម្រាក ។ អ្នក​មិន​ត្រូវ​​ឆែក​អ៊ីមែល ឬ​ក៏​សារ​នានា​របស់​ក្រុមហ៊ុន​អ្នក​បន្ត​ទៀត​ឡើយ។ វា​ចាំបាច់​​សម្រាប់​តែ​ពេល​ណា​ដែល​សំខាន់​ឬ​មួយ​ការងារ​​​បន្ទាន់​ប៉ុណ្ណោះ។ តែ​បើ​ការងារ​ណា​មិន​បន្ទាន់ ចាំ​ព្រឹក​ចាំ​ចាប់​ផ្ដើម​ទៀត​ចុះ​ក៏​វា​មិន​ហួស​ពេល​ដែល។​

២) គួរ​ចេះ​និយាយ​ពាក្យ​ថា​ទេ​

ពេល​​ថៅកែ​អ្នក ពឹង​ចង់​ឲ្យ​ធ្វើ​ការងារ​បន្ថែម អ្នក​គួរ​គិត​ថា​បើ​​អ្នក​អាច​រ៉ាប់រង​បាន​ទាំង​​អស់​អ្នក​គួរ​ធ្វើ​ទៅ​​។ ​តែ បើ​រ៉ាប់​រង​មិន​បាន ចូរ​កុំ​ខ្លាច​គេ​ខឹង ហើយ​អ្នក​គួរ​និយាយ​ការ​ពិត​ចេញ​មក​ ​ព្រោះ​ថា​មនុស្ស​ក៏​ទាម​ទារ​ពេល​សម្រាប់​ធ្វើ​ការងារ​ផ្ទាល់​ខ្លួន​ដែរ​។

៣) ត្រូវ​រៀន​បត់បែន​តាម​កាលៈទេសៈ​

ពេល​ខ្លះ​ រឿង​រ៉ាវ​គឺ​មិន​អាច​កើត​ឡើង​តាម​គម្រោង​ដែល​អ្នក​បាន​រៀប​ចំ​ទេ​។ ហេតុនេះ​បើ​សិន​ជា​អាច​អ្នក​គួរ​ធ្វើ​អ្វី​ទៅ​តាម​កាលៈទេសៈ និង​ស្ថានភាព​ជាក់​​ស្ដែង​។

៤) ផ្ដល់​ពេល​សម្រាក​គ្រប់គ្រាន់​ដល់​ខ្លួន​ឯង​

មនុស្ស​ម្នាក់ៗ គឺ​​ត្រូវ​ការ​ម៉ោង​សម្រាក​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ។ តែ​បើ​អ្នក​យក​ពេល​សម្រាក​នោះ​ទៅ​ធ្វើ​ការ​វិញ​ តើ​សុខភាព​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា​វិញ​?

​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ wikihow

X
5s