ចំណុច៤យ៉ាងនេះដែលអ្នកផ្នែកទីផ្សារទាំងឡាយមិនដែលមើលរំលងមុនពេលសម្រេចចិត្តធ្វើអ្វីមួយ
និស្សិតផ្នែកទីផ្សារទាំងឡាយប្រាកដជាស្គាល់ហើយថា អ្វីទៅជា Marketing Mix ? ហើយ Marketing Mixមានអ្វីខ្លះ? ប្រាកដណាស់ មុននឹងសម្រេចចិត្តក្នុងការធ្វើអ្វីមួយ អ្នកគួរសង្កេតមើល ចំណុចទាង៤នេះ៖
១) ផលិតផល(Product )៖ ផលិតផលគឺផលិតឡើងដើម្បីបំពេញនូវសេចក្ដីត្រូវការរបស់អតិថិជន និងតម្រូវការទីផ្សារ។ ផលិតផលគឺពិតជាសំខាន់ណាស់ ហេតុនេះមុននឹងផលិតវាឡើងឬនាំចូលមកលក់ អ្នកត្រូវមានបំណងឲ្យបានច្បាស់និងជាក់លាក់បំផុត។ កុំព្យាយាមស្វែងរកអតិជនសម្រាប់ផលិតផលខ្លួន អ្នកគួរស្វែងរកផលិតផលសម្រាប់អតិថិជនវិញបានត្រឹមត្រូវ។ មុនពេលចេញលក់ផលិតផលលើទីផ្សារអ្នកត្រូវសួរសំណួរទាំងនេះមកខ្លួនឯង « តើវាអាចបំពេញសេចក្ដីត្រូវការរបស់មនុស្សគ្រប់គ្នាទេ? តើវាអាចសម្រួលការលំបាករបស់អតិថិជនបានដែរទេ? តើវាផ្ដល់ប្រាក់ចំណេញច្រើនសម្រាប់អ្នកឬទេ?»។
២) តម្លៃ(Price) ៖ តម្លៃគឺសម្គាល់លើ ចំនួនទឹកប្រាក់ដែលអតិជនចំណាយលើផលិតផលអ្នក។ តម្លៃក៏សំខាន់ដែល ក្នុងការចាត់ចែងទទួលបាន ប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនរបស់អ្នក។ ដូចនេះអ្នកត្រូវប៉ាន់ស្មាននូវតម្លៃ ឲ្យបានសក្ដិសមទនឹងទំនិញដែលអតិថិជនបានទិញ។ សំណួរដែលគួរសួរខ្លួនឯង៖ «តើអតិថិជនអាចទទួលយកតម្លៃទំនិញអ្នកដែរទេ? តើតម្លៃទំនិញអ្នកផ្ដល់ដូចគ្នាដែរទេ ចំពោះអ្នកលក់ដុំនិងលក់រាយ?»។
៣) ការផ្សព្វផ្សាយ (Promotion) ៖ តើអ្នកត្រូវធ្វើយ៉ាងណា ដើម្បីផ្សព្វផ្សាយទំនិញអ្នកឲ្យគេបានដឹងកាន់តែទូលំទូលាយជាងមុន? អ្នកអាចប្រើយុទ្ធសាស្ត្រច្រើនយ៉ាងណាស់ ក្នុងការផ្សព្វផ្សាយ ក្នុងនោះមាន ទំនាក់ទំនងសាធារណៈ ការលក់បញ្ចុះតម្លៃ និងការលក់ផ្ទាល់ដល់អតិថិជនតែម្ដង។ នេះជាសំណួរដែលអ្នកគួរសួរខ្លួនឯង៖« តើអតិថិជនអ្នកចូលចិត្តការផ្សព្វផ្សាយទីផ្សារតាមណាខ្លះ? តើអ្នកប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយ នោះបានល្អកម្រិតណាទៅ ដើម្បីឲ្យគេកាន់តែស្គាល់ផលិតផលអ្នក? តើអ្នកមានសារសំខាន់ៗ អ្វីខ្លះដល់អតិជន?»។
៤) ការចែកចាយ (Place ) ៖ ការចែកចាយ គឺពិតជាសំខាន់ណាស់ ក្នុងការនាំយកផលិតផល ដល់អតិថិជនរបស់អ្នក។ មិនថាអតិថិជននៅឆ្ងាយឬជិតយ៉ាងណាក្ដី អ្នកត្រូវដឹងពីរបៀបនាំយកផលិតផលឲ្យដល់ពួកគេទាល់តែបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack