បើចង់ក្លាយជាអ្នកមគ្គុទ្ទេសក៍ទេសចរ (Tour Guide) អស្ចារ្យម្នាក់ ត្រូវមានចំណុចសំខាន់ៗទាំងនេះ
ក្រុមហ៊ុនទេសចរណ៍មួយមិនអាចដើរទៅមុខបានទេ បើសិនជាគ្មានអ្នក មគ្គុទ្ទេសក៍ទេសចរ ជំនាញម្នាក់។ វិស័យទេសចរណ៍ ក្នុងប្រទេសមួយក៏មិនសូវជារីកសាយទៅកាន់ប្រទេសដទៃ ដែរ បើសិនជាគ្មាន មគ្គុទ្ទេសក៍ទេសចរ ជំនាញ។ តើមគ្គុទ្ទេសក៍ទេសចរដ៏ជំនាញ ម្នាក់ គួរជាមនុស្សបែបណា ហើយគួរមានអ្វីខ្លះ?
១) មានទំនាក់ទំនងល្អ៖ ចង់ក្លាយជាមគ្គុទ្ទេសក៍ទេសចរ ដ៏ជំនាញម្នាក់ អ្នកត្រូវដឹងពីវិធីក្នុងការទាក់ទងគ្នា ជាមួយមនុស្សជាច្រើនក្នុងពេលតែមួយ។ ហើយក្នុងនោះអ្នកគួរដឹងថាតើពាក្យណាដែលអ្នកគួរប្រើ តើវាសមរម្យនឹងប្រើទេ? តើគេស្ដាប់ហើយងាយយល់ដែរទេ?
២) មានការចងចាំល្អ ហើយចេះនិយាយរឿងព្រេងនិទាន៖ ធ្វើជាមគ្គុទ្ទេសក៍ទេសចរ អ្នកមិនត្រឹមតែចំណាយកម្លាំង ពេលវេលាផ្ទាល់ខ្លួនទេ អ្នកថែមទាំងចំណាយចំណេះដឹង ពាក់ព័ន្ធប្រវត្តិសាស្ត្រ ទីកន្លែង និងរឿងនិទានជាច្រើនដែលអ្នកបានដឹងនិងរៀនសូត្រទៀត។ ពេលខ្លះអ្នកមិនអាចចងចាំបានគ្រប់ពាក្យ១០០ភាគរយទេ តែយ៉ាងហោចណាស់ អ្នកដឹងពីអ្វីដែលអ្នកគួរតែនិយាយទៅកាន់ភ្ញៀវទេសចរដែរ។
៣) កំប្លែង៖ គ្មានអ្នកណាដែលចង់តែស្ដាប់ពីប្រវត្តិសាស្ត្រពេញមួយថ្ងៃនោះទេ។ ទេសចរមកដើរលេង ក្នុងពេលនោះពួកគេចង់រៀនផងចង់សប្បាយផង។ ដូចនេះវាចាំបាច់ណាស់ ដែលមគ្គុទ្ទេសក៍ទេសចរ គួរចេះនិយាយរៀបរាប់ហើយលាយនឹងជំនាញកំប្លុកកំប្លែង សម្រាប់បម្រើដល់ភ្ញៀវ ទេសចរផងដែរ។
៤)ធ្វើការ ទៀងពេលវេលា៖ គ្មានភ្ញៀវទេសចរឯណា ដែលងាយនឹងមករង់ចាំមគ្គុទ្ទេសក៍ទេសចរ រាប់ម៉ោងនោះទេ។ មគ្គុទ្ទេសក៍ទេសចរ ជំនាញម្នាក់ គេតែងតែមកមុនភ្ញៀវ ទេសចរ ហើយជួយសម្របសម្រួល និងរៀបចំទេសចរឲ្យបានល្អតាមតែអាចធ្វើទៅបាន មុននឹងដើរទស្សនកិច្ច៕
អត្ថបទល្អៗផ្សេងទៀត៖ សញ្ញា៣យ៉ាងបញ្ជាក់ថា លទ្ធភាពរកលុយរបស់អ្នកនៅទាបនៅឡើយ មូលហេតុ៤យ៉ាង អ្នកគួរមានកំណត់ហេតុប្រចាំថ្ងៃ (Journal) ដើម្បីជួយអ្នកអោយជោគជ័យ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ checkfront