វិធីសាស្ត្រក្នុងការផ្ដល់កម្លាំងចិត្ត និងដង្ហើមដល់ខ្លួនឯង នៅពេលជួបការលំបាកខ្លាំង
ការងារគឺមិនមែនចេះតែរលូនទៅមុខរហូតនោះទេ ។ ថ្ងៃណាមួយអ្នកនឹងមានការស្ដីបន្ទោសពីថៅកែ ហើយថ្ងៃណាមួយអ្នកនឹងទទួលការមើលងាយពីសំណាក់នរណាម្នាក់ ។ ពេលនោះអ្នកនឹងបាក់ តឹកចិត្តលែងចង់ធ្វើការបន្តទៅទៀត។ តែវិធីទាំនេះហើយដែលអាចជួយអ្នករក្សា ការជំរុញទឹកចិត្តរបស់ ខ្លួនឲ្យធ្វើអ្វីដែលអ្នកចង់ធ្វើបាន មិនថាអ្នកជួបរឿងលំបាកយ៉ាងណាក្ដី៖
១) អាន មើលនិងស្ដាប់អ្វីដែលវិជ្ជមានសម្រាប់អ្នក៖ ដើម្បីទទួលបានការជំរុញទឹកចិត្តក្នុងការធ្វើអ្វីមួយ អ្នកគប្បីគិតអ្វីដែលល្អៗជាមុនសិន។ ធ្វើឲ្យអារម្មណ៍អ្នកទទួលបានតែរឿងល្អ ៗ រៀងរាល់ថ្ងៃ ដូចនេះពិភពលោកគឺកាន់តែស្រស់ស្រាយជាងមុនសម្រាប់អ្នក។
២) រៀនដើរទៅមុខហើយកុំឈប់៖ ពេលខ្លះ អ្នកជួបរឿងពិបាក ហើយរឿងពិបាកនោះគឺជាឧបសគ្គរារាំងអ្នកកុំឲ្យដើរទៅមុខ។ បើអ្នកឈប់អ្នកនឹងចាញ់។ តែបើអ្នកថយក្រោយមួយជំហាន ហើយគិតឡើងវិញ ថាត្រូវដើរយ៉ាងណាទៀត វាគឺជារឿងល្អ។ អ្នកមិនចាំបាច់ដើរលឿនក៏បាន ព្រោះថាការដើរសឹមៗ វាល្អជាងការមិនបានដើរ។
៣) ត្រូវធ្វើជាមនុស្សដែលហ៊ានគ្រប់យ៉ាង៖ បើអ្នក មិនហ៊ាន ហើយខ្លាចក្នុងការធ្វើអ្វីមួយ អ្នកពិបាកបន្តិចហើយ ក្នុងការសម្រេចគោលដៅ។ ដើម្បីទទួលបានការជំរុញទឹកចិត្តក្នុងការធ្វើអ្វីមួយ អ្នកគួរតែហ៊ាននិយាយប្រាប់ដល់ខ្លួនឯង ហើយហ៊ានធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ មិនថាអ្នកដទៃ មាក់ងាយ ឬក៏ឧបសគ្គពិបាកយ៉ាងណានោះទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack