ធ្លាប់​តែ​ដឹង​ «ម៉ែ​គ្រាប់​បែក​របស់​អាមេរិក» ឥឡូវ​ទើប​ដឹង​ «ឪ​គ្រាប់​បែក​របស់​រុស្ស៊ី» ​ខ្លាំង​ជាង​អាមេរិក​​៤​ដង!​



មិត្ត​អ្នក​អាន​មួយ​ចំនួន​ធំ​នៅ​កម្ពុជា​ប្រហែល​ទើប​តែ​បាន​ស្គាល់​ និង​ដឹង​​ពី​ «ម៉ែ​គ្រាប់​បែក​» របស់​សហរដ្ឋ​អាមេរិក​ដែល​ទើប​នឹង​ទម្លាក់​កម្ទេច​ជំរំ​របស់​​ក្រុម​ភេរវកម្ម​ ISIS នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​​សប្ដាហ៍​​កន្លង​ទៅ​ ប៉ុន្តែ​ពេល​នេះ​សារព័ត៌មាន​ CNN ​បាន​បង្ហាញ​ពី «ឪគ្រាប់បែក» របស់​រុស្ស៊ី​​វិញ​ម្ដង។ ​វា​ត្រូវ​បាន​ផលិត​ដោយ​រុស្ស៊ី​នៅ​ឆ្នាំ​២០០៧ ​ហើយ​ប្រហែល​ជា​ ឪ​គ្រាប់​បែក​ មាន​ឈ្មោះ​លើស​គ្រាប់​បែក​ៗ​ណា​ៗ​ទាំង​អស់។ ​កង​កម្លាំង​រុស្ស៊ី​បាន​ឱ្យ​ដឹង​ថា​ ​វា​ជា​គ្រាប់​បែក​ដែល​មាន​អានុភាព​ខ្លាំង​បំផុត​ ហើយ​អានុភាព​របស់​វា​ខ្លាំង​ជាង​ ម៉ែ​គ្រាប់​បែក​របស់​អាមេរិក​ ៤​ដង​​ ធំ​ជាង​គ្រាប់​មិន​មែន​នុយក្លេអ៊ែរ​​ទាំង​អស់​នៅ​កង​កាំភ្លើង​ធំ​អាមេរិក​ និង​ធំ​​ជាង​គ្រាប់​បែក​មិន​មែន​នុយក្លេអ៊ែរ​​ៗ​ណា​ៗ​​ទាំង​អស់​ដែល​សហរដ្ឋ​អាមេរិក​​ធ្លាប់​បាន​ប្រើ​​លើ​​សមរភូមិ​នា​ពេល​កន្លង​មក។ ​អតីត​ឧត្ដមសេនីយ៍​ ​អ្នក​វិភាគ​យោធា​ និង​អតីត​អនុព័ន្ធ​យោធា​អាមេរិក​​លោក​ Rick Francona ​ជឿ​ជាក់​ថា​ រុស្ស៊ី​ពិត​​ជា​មាន​​ឪ​គ្រាប់​បែក​នេះ​ពិត​ប្រាកដ​ ហើយ​លោក​ថា​ វា​ជា​គ្រាប់​បែក​ដែល​​មាន​អនុភាព​បំផុត​លើស​គ្រាប់​បែក​ណា​ៗ​ទាំង​អស់​ ដោយ​មិន​គិត​គ្រាប់​បែក​នុយក្លេអ៊ែរ។ ទោះ​ជា​យ៉ាង​ណា​ ឪ​គ្រាប់​បែក​នេះ​ មិន​ទាន់​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​លើ​សមរភូមិ​នោះ​ទេ។ សូម​បញ្ជាក់​ថា​ ​ឪ​គ្រាប់​បែក​នេះ​ មាន​​អានុភាព​​ស្មើ​នឹង​ ៤៤​ TNT​ ទម្ងន់​តែ​ ៧១០០​គីឡូក្រាម (ស្រាល​ជាង​ម៉ែ​គ្រាប់​បែក​របស់​អាមេរិក) ខណៈ​ផ្កា​ភ្លើង​ផ្ទុះ​មាន​អង្កត់​ផ្ចិត​ ៣០០​ម៉ែត្រ៕​ ដោយ៖ យោធិន​​​​
X
5s