សញ្ញា​ទាំង ​៤​យ៉ាង​ដែល​បញ្ជាក់​ថា​ បុរស​ម្នាក់​នោះ​ជា​​គូ​ជីវិត​របស់​អ្នក​​ហើយ!​



ប្រសិន​ជា​អ្នក​មើល​តាម​បណ្ដាញ​សង្គម​អន​ឡាន ​អ្នក​ប្រហែល​ជា​គិត​ថា​គូ​សង្សារ​​យូរ​អង្វែង​មិន​មាន​​ទៀត​ឡើយ។ គូ​ស្នេហា​ជា​ច្រើន​ស្រឡាញ់​​គ្នា​ត្រឹម​រយៈ​ពេល​ខ្លី។ ​​​​​ក៏​ប៉ុន្តែ ស្នេហា​ពិត​ប្រាកដ​មិន​ទាន់​សាបសូន្យ​នោះ​ទេ។ ការ​រក​ឃើញ​ស្នេហា​ពិត​​ប្រាកដ​មាន​ន័យ​ថា​អ្នក​ត្រូវ​រក​ឲ្យ​ឃើញ​នូវ​បុរស​ពិត។ ខាង​ក្រោម​នេះ​ជា​សញ្ញា​ដែល​បង្ហាញ​ថា​បុរស​ម្នាក់​នោះ​ជា​គូ​ជីវិត​របស់​អ្នក​ពិត​ប្រាកដ៖

១) ទៅ​ដើរ​លេង​ជា​មួយ​គ្នា៖ ប្រសិន​ជា​បុរស​ម្នាក់​នោះ​ពិត​ជា​ស្រឡាញ់​​អ្នក​ នៅ​ពេល​ដែល​អ្នក​ដើរ​លេង​​កម្សាន្ត​​ជា​មួយ​នឹង​​គាត់ គាត់​មិន​​លេង​ទូរស័ព្ទ​ឬ​ទុក​អ្នក​ចោល​ឡើយ។ ផ្ទុយ​ទៅ​វិញ ​គាត់​នឹង​រីករាយ​ជា​មួយ​នឹង​អ្នក​ក្នុង​ដំណើរ​កម្សាន្ត​មួយ​នេះ។ ​លើស​ពី​នេះ​ទៅ​ទៀត គាត់​នឹង​មើល​ថែ​និង​ការពារ​អ្នក​មិន​ឲ្យ​មាន​​គ្រោះ​ថ្នាក់​អ្វី​ឡើយ។

២) ទោះ​​ឈ្លោះ​គ្នា​យ៉ាង​ណា​ក៏​មិន​បែក៖ ការ​ឈ្លោះ​គ្នា​រវាង​​គូ​ស្នេហ៍​ពិត​ជា​ហត់​នឿយ​ណាស់។ បើ​ទោះ​ជា​ឈ្លោះ​គ្នា​យ៉ាង​ណា​ក្តី អ្នក​ទាំង​ពីរ​នៅ​តែ​ព្យាយាម​សម្រួល​គ្នា​ទៅ​វិញ​ទៅ​មក នោះ​​វា​ជា​សញ្ញា​មួយ​​​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ នេះ​ជា​ស្នេហា​ពិត។

៣) អ្នក​មាន​អារម្មណ៍​ពិសេស៖ អ្នក​នឹង​មាន​អារម្មណ៍​ថា​​ប្រាកដ​ជា​បុរស​ម្នាក់​នឹង​ហើយ។ ប្រសិន​ជា​អ្នក​នៅ​ជា​មួយ​បុរស​ដែល​អ្នក​មាន​និស្ស័យ​នៅ​ជា​មួយ​គ្នា​នោះ អ្នក​នឹង​មាន​អារម្មណ៍​ម្នាក់​នឹង​ហើយ។ ពេល​អ្នក​នៅ​ក្បែរ​គាត់ អ្នក​អាច​ក្លាយ​ជា​ខ្លួន​ឯង(be yourself) ​ដោយ​ឥត​បារម្ភ។

៤) បញ្ចប់​សារ​ដោយ«បង​ស្រឡាញ់​អូន»៖ ​គូសង្សារ​ជា​ច្រើន​ចូល​ចិត្ត​និយាយ​ពាក្យ​«​បង​ស្រឡាញ់​អូន​ឬ​អូន​ស្រឡាញ់​បង»។ តែ ប្រសិន​បុរស​ម្នាក់​នោះ​ពិត​ជា​ស្រឡាញ់​អ្នក គាត់​នឹង​​ឆ្លៀត​ឱកាស​បង្ហាញ​អ្នក​ថា«​អ្នក​គឺ​ជា​អ្វី​ដែល​អស្ចារ្យ​បំផុត​ដែល​កើត​មាន​ក្នុង​ជីវិត​របស់​គាត់​​ ហើយ​គាត់​ពិត​ជា​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់ អត់​អ្នក​មិន​បាន​នោះ​ទេ»៕

ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖​beautyandtips.com​

X
5s