តិកនិកសំខាន់ៗក្នុងការបង្វែរភាពភ័យខ្លាច ឲ្យចេញជាប្រយោជន៍វិញ
មិនថាអ្នកធ្វើអ្វីទេ បើអ្នកចង់ជោគជ័យអ្នកមិនត្រូវមានភាពភ័យខ្លាចឡើយ។ ចង់ជោគជ័យអ្នកត្រូវបំបាត់ភាពភ័យខ្លាចទាងអស់។ មិនថាវាគួរឲ្យខ្លាចសម្រាប់អ្នកប៉ុណ្ណាឡើយ អ្នកគួរបង្វែងភាពខ្លាចនោះឲ្យទៅជាអ្វីផ្សេង។ ក្នុងនោះមាន៖
១) ការភ័យខ្លាចគឺជាការប្រកួតប្រជែងសម្រាប់អ្នក៖ អ្នកត្រូវដឹងថាការភ័យខ្លាចគឺតែងតែចង់ឲ្យអ្នកដើរទៅរកវា ហើយប្រយុទ្ធជាមួយវា។ កាលណាភាពភ័យខ្លាចកាន់តែបញ្ឈប់អ្នកបាន ភាពភ័យខ្លាចនឹងកាន់តែលេចឡើងក្នុងខ្លួនអ្នកជាបន្តបន្ទាប់។ ហេតុនេះដើម្បីកុំឲ្យភាពភ័យខ្លាចយកឈ្នះអ្នកបាន អ្នកត្រូវតែយកឈ្នះភាពភ័យខ្លាចវិញបានត្រូវ។
២) ការភ័យខ្លាចគឺជាអ្វីដែលអ្នកចង់ដឹង៖ ភាពភ័យខ្លាចគឺមិនមែនកើតមកដោយគ្មានហេតុផលទេ។ ដើម្បីកុំឲ្យខ្លួនឯងក្លាយជាជនរងគ្រោះដោយសារការភ័យខ្លាច អ្នកគួរតែចេះឆ្ងល់ថាតើហេតុអ្វីអ្នកភ័យខ្លាច។ ពេលអ្នកចេះឆ្ងល់ពីវាហើយ អ្នកនឹងរិះរកវិធីគ្រប់យ៉ាង ដើម្បីកុំឲ្យខ្លួនឯងនៅតែភ័យខ្លាចតទៅទៀត។
៣) ការភ័យខ្លាចគឺមានប្រយោជន៍សម្រាប់អ្នក៖ ត្រូវគិតថា បើ ការភ័យខ្លាចគឺជាអារម្មណ៍ធម្មតាសម្រាប់អ្នកដូចអារម្មណ៍ផ្សេងទៀត អ្នកនឹងកាន់តែយល់ពីអត្ថប្រយោជន៍របស់វាជាងមុន។ អ្នកនឹងបានដឹងថា ភាពភ័យខ្លាចនេះគេមានប្រយោជន៍ក្នុងការនាំអ្នកទៅរកភាពជោគជ័យយ៉ាងណាខ្លះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur